ប្រធាន CVEA ៖ ស្ថានភាពអចលនវត្ថុកម្ពុជា​ឆ្នាំ២០២៣​នេះ​រំពឹងថានឹង​ប្រសើរជាង​ឆ្នាំ២០២២​

ភ្នំពេញ ៖ ស្ថានភាពអចលនវត្ថុកម្ពុជា​ក្នុងរយៈ​ពេល​៣ឆ្នាំកន្លងមក ពោលគឺ​ឆ្នាំ២០២០-២០២១ ​​និងឆ្នាំ២០២២ នៅតែមិនទាន់​អាច​វិល​ទៅរក​ស្ថានភាពមុនកូវីដ-​១៩​នៅឡើយទេ​ ប៉ុន្តែ​ស្ថានភាពនៃវិស័យ​នេះពីមួយឆ្នាំទៅ​មួយឆ្នាំនៅតែមានដំណើរការ​ជា​ប្រក្រតី ដោយមិនមានការអាក់ ឬដួល​រលំនោះឡើយ។ សម្រាប់ឆ្នាំ ២០២៣​នេះ ​វិស័យ​អចលនវត្ថុ​ក៏ត្រូវ​រំពឹងថា​នឹង​ប្រសើរជាង​ឆ្នាំ២០២២​កន្លងទៅដែរ។​

លោក​ សន សៀប ប្រធានសមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ​បានថ្លែង​ឱ្យដឹងថា  ក្នុង​ឆ្នាំ​២០២៣​​នេះ កំណើនសេដ្ឋកិច្ចកម្ពុជា​ត្រូវ​បានស្ថាប័នធំៗព្យាករ​ថា​នឹងកើនឡើង​​ខ្ពស់ជាង​ឆ្នាំ២០២២​កន្លងទៅ ។ វិស័យ​អចលនវត្ថុ​ក៏ដូចគ្នា​ដែរ បើកាលណា​សេដ្ឋកិច្ច​រីក​ចម្រើន សេដ្ឋកិច្ច​មានកំណើន​ នោះ​វានឹង​បន្ត​កើន​ឡើង​​ដូចគ្នា ។​

លោកបន្តថា​​ ៖

“ក្នុង​ឆ្នាំ២០២៣​នេះ​វិស័យ​អចលនវត្ថុកម្ពុជាក៏ត្រូវ​រំពឹងថា​នឹង​កើនឡើង​ ហើយប្រសើរ​ជាង​ឆ្នាំ​២០២២​កន្លងទៅ ​។ ​យ៉ាងណាក្ដី សន្ទុះ​នៃការ​រីកចម្រើន​​វិស័យ​អចលនវត្ថុ​ក្នុងឆ្នាំ២០២៣​​នេះ ប្រហែលជាមិនទាន់​អាច​នឹង​វិលទៅរក​ស្ថានភាព​ដូចមុនវិបត្តិកូវីដ​១៩​នៅឡើយ។ វិស័យ​អចលនវត្ថុ​ក្នុងពេលមុន​វិបត្តិកូវីដ-១៩ កើន​ឡើ​ង​​ដល់​ចំណុ​ច​កំពូល​មួយ ដែលគ្រា​នោះ​សេដ្ឋកិច្ចកម្ពុជាក៏កើនឡើងដល់៧ភាគរយ​ក្នុងមួយឆ្នាំដែរ”

លោក សន ​សៀប បាន​បន្ថែមថា ៖

“ការ​រីកចម្រើន​នៃវិស័យអចលនវត្ថុទៀត​សោត គឺវា​ស្ថិតនៅឡើ​បរិបទ​នៃសង្គ្រាម​រវាង​រុស្ស៊ី និងអ៊ុយក្រែន ថា​តើ​សង្គ្រាម​នេះ​វានឹងបន្ត​ជះឥទ្ធិពល​យ៉ាងណា​ទៅលើ​ទីផ្សារ​អចលនវត្ថុ ខណៈ​ប​ច្ចុ​ប្បន្ន​​​នេះ​​វានៅតែមិនទាន់មានភាពច្បាស់លាស់​នៅឡើយ​​។ សង្គ្រាម​នេះដែរវាក៏នឹង​ប៉ះពាល់​មកដល់​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ហើយវិស័យ​អចលនទ្រព្យ​កម្ពុជា​ក៏នឹង​ប៉ះពាល់​ទៅតាមនោះដែរ”

យ៉ាងក៏ដោយ​ ការ​បើកប្រទេស​របស់ចិន​គឺជាក្ដីរំពឹងមួយសម្រាប់វិស័យ​អចលនទ្រព្យ និង​ទេសចរ​ណ៍កម្ពុជា ខណៈផ្នែកទាំង​ពីរ​នេះ កន្លងមក​គឺពឹង​ផ្អែកលើ​ចិន​ច្រើន​ ។ ដូច្នេះ នៅពេលចិនបើក​ប្រទេស​បើក​សេដ្ឋកិច្ច​ទូលាយ​ជាងមុន​​ កម្ពុជាក៏រំពឹងថា​ចិន​នឹងធ្វើឱ្យសកម្មភាព​នៃការ​វិនិយោគ​ សកម្មភាពទេសចរណ៍​នឹង​ទទួល​បាន​​អត្ថប្រយោជន​បន្ថែមទៀត ។

ស្រដៀងគ្នានេះ អ្នកអភិវឌ្ឍន៍​ និងភ្នាក់ងារអចលនវត្ថុកម្ពុជា​ជាច្រើន​បាន​បង្ហាញពីសុទិដ្ឋិនិយម​ខ្ពស់ចំពោះ​វត្តមាន​របស់ជន​ជាតិ​ចិន​មកកម្ពុជា​ជា​ថ្មី​ក្នុងឆ្នាំ២០២៣​នេះ ដោយពួកគេ​រំពឺងថា​ចិន​នឹងជួយ​បន្ត​គម្រោងជាប់គាំងមួយ​ចំនួន ​ជាពិសេស​នៅខេត្តព្រះសីហនុ ហើយចិន​នឹង​ដាស់​វិស័យ​ទេសចរណ៍​កម្ពុជា​ឱ្យ​ងើបឡើង​វិញ ជាមួយ​ប្រាក់​ចំណូ​ល​សម្រាប់អាជីវករ​និងពលរដ្ឋ​កម្ពុជា​មួយចំនួន​ធំ ។

តាមការព្យាកររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា​បង្ហាញផងដែរថា វិស័យ​អចលនទ្រព្យ និងសំណង់​ក្នុង​ប្រទេស​កម្ពុជា​នឹង​បន្ត​ងើបឡើង​ក្នុងកម្រិត​តិច​តួច​ ក្នុង​ឆ្នាំ២០២៣​នេះ ដែលមិនទាន់អាច​នឹង​វិលទៅរក​ស្ថានភាព មុនកូវីដ-​១៩​បាននៅឡើយ​ទេ ក្នុងនោះ​ការអភិវឌ្ឍ​លំនៅឋាន​​នឹង​បន្ត​មានកំណើន​ ស្របនឹង​តម្រូវការ​នៅតែបន្តកើនឡើង​ ៕ 


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្នៃដីទំនេរនៅក្បែរផ្ទះដាំដំណាំ​ បង្កបង្កើនផល ​បានទាំងបន្លែទទួលទាន បានទាំងប្រាក់ចំណូលប្រចាំថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

មានដីទំនេរនៅក្បែរផ្ទះសូមកុំទុកចោល គួរកែច្នៃដីដាំដុះបង្កបង្កើនផលដំណាំផ្សេងៗ បានទាំងបន្លែសុវត្ថិភាពសម្រាប់បរិភោគដើម្បីសុខភាពខ្លួនឯងហើយ បានទាំងប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃមួយចំណែកថែមទៀត

ឥណ្ឌូនេស៊ី អនុញ្ញាតឱ្យអ្នកនាំចេញតម្កល់ចំណូលជាប្រាក់យ័នចិន ជំនួសឱ្យដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នាគារកណ្តាលរបស់ឥណ្ឌូនេស៊ី (BI) បាននិងកំពុងពង្រីកក្របខ័ណ្ឌចំណូលពីការនាំចេញធនធានធម្មជាតិរបស់ខ្លួន ដោយអនុញ្ញាតឱ្យអ្នកនាំចេញរក្សាទុកប្រាក់ចំណូលជាប្រាក់យ័នចិននៅក្នុងធនាគាររដ្ឋក្នុងស្រុកបាន

តម្លៃប្រេងឆៅ​បន្តឡើងថ្លៃ ខណៈអ្នកវិនិយោគសង្ស័យពីការជាប់គាំងនៃកិច្ចចរចាសន្តិភាព អាម៉េរិក-អ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នៅត្រឹមថ្ងៃសុក្រ សប្ដាហ៍ទី៣ នៃខែឧសភា​ នេះ តម្លៃប្រេងឆៅបានបន្តឡើងថ្លៃជាង ២% បន្ថែមទៀត ខណៈដែលអ្នកវិនិយោគសង្ស័យបណ្តាលមកពីការជាប់គាំងនៃកិច្ចចរចាសន្តិភាពរវាងអាម៉េរិក និងអ៊ីរ៉ង់

កសិករគួរផ្លាស់ប្តូរផ្នត់គំនិតក្នុងការធ្វើកសិកម្មបែបប្រពៃណី ដើម្បីជៀសវាងខាតបង់ពីមួយឆ្នាំទៅមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

ការធ្វើកសិកម្មជារបរប្រពៃរបស់ពលរដ្ឋតាំងពីបុរាណកាលតៗគ្នារហូតមកទល់បច្ចុប្បន្ន ហើយពលរដ្ឋជាច្រើនមិនបានចាប់អារម្មណ៍លើខ្ទង់ចំណាយថ្លៃដើមផលិតធៀបទៅនឹងចំណូលពេលប្រមូលផលនោះឡើយ

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping ចុះហត្ថលេខាលើឯកសារជាង ៤០

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

រុស្ស៊ី និងចិន បានចុះហត្ថលេខាលើឯកសារជាង ៤០ ទាក់ទងនឹងសេដ្ឋកិច្ច ថាមពល ការដឹកជញ្ជូន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បន្ទាប់ពីមានកិច្ចពិភាក្សារវាង លោក Vladimir Putin និង លោក Xi Jinping នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ សប្ដាហ៍នេះ

រយៈពេល១៣ឆ្នាំ ពន្ធដារបង្កើនការប្រមូលចំណូលពីជាង ៧០០លានដុល្លារ ដល់ ៣,៥៧ពាន់លានដុល្លារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

ក្នុងរយៈពេល១៣ឆ្នាំកន្លងមកនេះ ពន្ធដារ បានបង្កើនការប្រមូលចំណូលពីប្រមាណជាង៧០០លានដុល្លារអាម៉េរិក ដល់ជាង ៣,៥៧ពាន់លានដុល្លារអាម៉េរិក ដោយបានរួមចំណែកដល់ការកសាងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនឡើង

អង្គការសហប្រជាជាតិ ៖ ជម្លោះនៅមជ្ឈិមបូព៌ារំខានដល់កំណើនសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

អង្គការសហប្រជាជាតិបានកាត់បន្ថយការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក ដោយលើកឡើងពីការរំខាននៃសង្គ្រាមនៅមជ្ឈិមបូព៌ា

កម្ពុជាជំរុញឱ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិ​ច្ចស៊ីជម្រៅ អំឡុ​​​​​ងពេលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

កម្ពុជាបានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ និងការប្តេជ្ញាចិត្តឡើងវិញចំពោះពហុភាគីនិយម ខណៈភាពតានតឹងភូមិសាស្ត្រនយោបាយកំពុងកើនឡើងកម្តៅ និងឱនភាពសេដ្ឋកិច្ចកសល នៅតែបន្តដាក់បន្ទុកលើសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍ និងទស្សនវិស័យកំណើនសេដ្ឋកិច្ចសកល

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដឹកនាំនាយកប្រតិបត្តិកំពូលៗ បំពេញទស្សនកិច្ចនៅចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ប្រធានាធិបតីលោក  វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានអមដំណើរដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាច្រើនរូប ពិសេសគេឃើញ មានវត្តមាននៃនាយកប្រតិបត្តិកំពូលៗរបស់រុស្ស៊ី ដែលបានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរយៈពេល ២ ថ្ងៃ

ភាពជាដៃគូចិន-រុស្ស៊ី កាន់តែមានភាពរឹងមាំតាមរយៈជំនួបសំខាន់ៗទ្វេភាគីជាង ១ ទសវត្សរ៍ចុងក្រោយនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃចាប់ ពីថ្ងៃទី ១៩ ដល់ទី ២០ ខែឧសភា ឆ្នាំ២០២៦ របស់លោកប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន  (Vladimir Putin) នៅក្នុងទីក្រុងប៉េកាំងបានបង្ហាញអំពីភាពរឹងមាំ និងកាន់តែស៊ីជម្រៅឡើងនៃភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹងសមភាគីចិន

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី