តស់ ! សិក្សាពីទម្រង់បោកប្រាស់លុយចំនួន ៧ ដែលគួរជៀសវាង

ភ្នំពេញ ៖ បច្ចុប្បន្ន​​​ សង្គម សេចដ្ឋកិច្ច ពីមួយថ្ងៃទៅថ្ងៃមានការរីកចម្រើន និងវិវត្តន៍ទៅមុខ ប៉ុន្តែស្របពេលនឹងភាពរីកចម្រើនេះ ក៏មានក្រុមជនខិលខូចប្រើប្រាស់រូបភាពឆបោកជាច្រើន ដើម្បីបោកបញ្ឆោត និងកេងប្រវ័ញ្ចប្រាក់កាសពីប្រជាជនផងដែរ ជាពិសេសនៅក្នុង​សតវត្សរ៍ទី២១ គេប្រើរូបភាពឆបោក​តាមរយៈការដាក់ប្រាក់ទទួលបានការប្រាក់ខ្ពស់តាមប្រព័ន្ធអ៊ីនធឺណិត​ និងកម្ចីអនឡាញខុសច្បាប់ជាដើម។

សកម្មភាពទាំង​នេះ​បាន​ជះឥទ្ធិពល​អវិជ្ជមាននៅក្នុង​សង្គម ដូចជា​បណ្ដាល​ឱ្យ​មាន​ការបាត់បង់​នូវ​ទ្រព្យសម្បត្តិ និងលុយកាក់​របស់​បុគ្គល​ជា​ច្រើន។ ជាធម្មតា សកម្មភាព​នេះ​លេច​រូប​ឡើង​ក្នុង​ទម្រង់​ខុសៗ​គ្នា​ជា​ច្រើន ហើយ​សកម្មភាព​នេះ​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ដោយ​ជនខិលខូច ឬជន​ឆបោក​ដែល​ពុំ​មាន​អត្តសញ្ញាណ​ត្រឹម​ត្រូវ។

ថ្ងៃនេះ យើងសូមលើកយករូបភាពឆបោកចំនួន ៧ ដែលលោកអ្នកគួរជៀសវាង។ រូបភាពទាំងមានដូចតទៅ​ ៖

១. ដាក់ប្រាក់សន្សំក្រៅប្រព័ន្ធ ឬក្រៅផ្លូវការបានការប្រាក់ខ្ពស់ជាងទីផ្សារ

២. ឆបោកប្រាក់តាមប្រព័ន្ធទូរស័ព្ទ តាមរយៈការត្រូវរង្វន់ពីក្រុមហ៊ុននេះ ក្រុមហ៊ុននោះ

៣. បោកប្រាស់ជាបណ្តាញ ឬជាលក្ខណៈប្រព័ន្ធក្រោមរូបភាពវិនិយោគ

៤. អាជីវកម្មជាលក្ខណៈបណ្តាញ (Network Marketing)

៥. បោកប្រាស់តាមរយៈតុងទីន (ទម្រង់សន្សំបានការប្រាក់ខ្ពស់)

៦. បោកប្រាស់តាមរយៈរូបភាពកម្ចីអនឡាន

៧. ឆបោកឱ្យផ្ញើប្រាក់តាមភ្នាក់ងារវេរលុយដោយបន្លំថាមានគ្រោះថ្នាក់ចរាចរណ៍

ប្រសិនបើលោកអ្នកជួបប្រទះនូវករណីសង្ស័យ ឬរូបភាពឆបោកទាំងនេះ សូមលោកអ្នកជៀសវាងឱ្យឆ្ងាយ និងបដិសេធមិនចូលរួម ដើម្បីកុំឱ្យធ្លាក់ចូលអន្ទាក់បោកប្រាស់របស់ជនខិលខូច ដែលអាចបណ្តាលឱ្យលោកអ្នកខាតបង់ប្រាក់កាស និងទ្រព្យសម្បត្តិ។

លើសពីនេះ លោកអ្នកអាចពិភាក្សាជាមួយអ្នកមានចំណេះដឹង ឬអ្នកជំនាញជុំវិញខ្លួន ដើម្បីសិក្សាឱ្យស៊ីជម្រៅមុននឹងសម្រេចចិត្តធ្វើអ្វីមួយទាក់ទងនឹងបញ្ហាហិរញ្ញវត្ថុ ព្រោះប្រាក់កាស និងទ្រព្យសម្បត្តិរបស់លោកអ្នកមិនមែនរកមកបានដោយងាយស្រួលនោះទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ថៃ បញ្ចេញកញ្ចប់ថវិកាជាង ៧០ លានដុល្លារ ដើម្បីស្តារវិស័យទេសចរណ៍ដែលកំពុងដាំក្បាលចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ថៃកំពុងរៀបចំផែនការជំរុញវិស័យទេសចរណ៍តម្លៃ ២,៤៥ ពាន់លានបាត (ជិត ៧៣ លានដុល្លារ) ដើម្បីឱ្យការធ្វើដំណើរមានតម្លៃថោកជាងមុន និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ចំពេលមានការប្រកួតប្រជែងខ្លាំងពីបណ្តាប្រទេសក្នុងតំបន់ ប៉ុន្តែក៏នឹងពង្រឹងសន្តិសុខជាតិតាមរយៈការរឹតបន្តឹងគោលនយោបាយទិដ្ឋាការ

ស្វែងយល់ពីភាពខុស​គ្នា​ និងលក្ខណៈពិសេស​រវាង ​​ហ៊ីប៉ូតែក​ និង​ ​បញ្ចាំ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2026

ហ៊ីប៉ូតែក និង​​ បញ្ចាំ គឺសំដៅ​លើ​ការយក​អចលនវត្ថុទៅដាក់​ធានា​ដើម្បីទទួលបានកម្ចីមក​ប្រើប្រាស់ ប៉ុន្តែ​លក្ខណៈពិសេស​របស់​ហ៊ីប៉ូតែក និង​បញ្ចាំ ​មានភាពខុស​គ្នា​បើទោះបីជា​ទាំងពីរនេះ សំដៅលើការ​ដាក់ធានា​ដើម្បីទទួល​បានប្រាក់កម្ចីដូចគ្នាក៏ដោយ

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦