គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្លូវការ មិនផ្តោតលើការទាមទារទ្រព្យធានា មុននឹងផ្តល់កម្ចីនោះទេ

ភ្នំពេញ ៖ អ្នកជំនាញក្នុងវិស័យមីក្រូហិរញ្ញវត្ថុ បានបញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាប្រភពហិរញ្ញវត្ថុយ៉ាងសំខាន់ក្នុងជួយពង្រីកអាជីវកម្មរបស់ប្រជាជន និងសហគ្រាសគ្រប់ប្រភេទ មិនផ្តោតលើការទាមទារទ្រព្យធានា មុននឹងផ្តល់កម្ចីនោះទេ ប៉ុន្តែទាមទារការពិនិត្យច្បាស់លាស់លើការផែនការអាជីវកម្ម និងលំហូរសាច់ប្រាក់ច្បាស់លាស់ជាដើម។

ជាទូទៅ មុននឹងផ្តល់កម្ចី ឬឥណទាន មន្ត្រីឥណទានរបស់ស្ថាប័នធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ តែងតែងពិនិត្យលើ ៥ ចំណុចពីអតិថិជន ដើម្បីធានាបានថា ការផ្តល់កម្ចីត្រូវបានធ្វើឡើងជោគជ័យ និងមានប្រសិទ្ធភាព ដែលវាមានន័យថា ការផ្តល់កម្ចី ឬឥណទានជួយជំរុញអាជីវកម្មរបស់អតិថិជនពង្រីកសមស្របទៅតាមផែនការរបស់ខ្លួន។

ជាធម្មតា ស្ថាប័នធនាគារត្រូវសិក្សា និងវិភាគការអនុវត្តន៍ឥណទាន ដែលរួមមាន ចរិត្តលក្ខណៈ សមត្ថភាពសង លំហូរសាច់ប្រាក់ លក្ខខណ្ឌ និងទ្រព្យធានា ដែលភាគច្រើនគេប្រើប្រាស់ អចលនទ្រព្យជាទ្រព្យធានា គឺគេពិនិត្យចុងក្រោយគេ មុនសម្រេចផ្តល់កម្ចីឥណទានជូនអតិថិជន។

ទាក់ទងនឹងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានថ្លែងថា ជាទូទៅតាមការសិក្សា និងមើលពីទិដ្ឋភាពទូទៅ អតិថិជនដែលទទួលបានឥណទានពីខាងមីក្រូហិរញ្ញវត្ថុផ្លូវការ ក៏ដូចជាធនាគារ ឃើញថាមានជីវភាពកាន់តែប្រសើរជារួម ប៉ុន្តែក្នុងនោះឃើញមានអតិថិជនតិចតូចបំផុតដែលជួបនឹងបញ្ហា។ បញ្ហាអាចកើតមានដោយសារតែមូលហេតុមួយចំនួនដូចជា ការលែងលះគ្នាក្នុងគ្រួសារ បញ្ហាមួយទៀតគឺសមាជិកក្នុងគ្រួសារស្លាប់ ឬអ្នកដែលរកចំណូលជួបគ្រោះថ្នាក់ និងមានជំងឺឈឺស្កាត់។

ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជារូបនេះ បានបញ្ជាក់ថា ៖

“ពាក្យមួយដែលថា ការទទួលបានឥណទានពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលធ្វើឱ្យមានបន្ទុកធ្ងន់ធ្ងរ គឺខ្ញុំគិតថា វាមិនត្រឹមត្រូវនោះទេ ព្រោះធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវវាយតម្លៃជាក់ច្បាស់ មុននឹងឱ្យអតិថិជនខ្ចី។ យើងមិនចេះតែឱ្យអតិថិជនទៅតាមការចង់បានរបស់គាត់នោះទេ។ យើងមានការវិភាគគ្រប់ជ្រុងជ្រោយទៅលើចំណូល និងចំណាយ ប្រវត្តិសង លក្ខខន្តិកៈមួយចំនួនសំខាន់ៗផ្សេងទៀត និងអាជីវកម្ម បន្ទាប់មកយើងឱ្យខ្ចី”។

លោក សុខ វឿន បានថ្លែងបន្តថា ៖

“ក្នុងនេះដែរ ខ្ញុំធ្លាប់បានលើកឡើងថា ប្រសិនបើអតិថិជនមានបញ្ហានឹងរឿងបំណុលសងមិនរួច សូមឱ្យអង្គុយចរចាជាមួយនឹងស្ថាប័ន តែកុំឱ្យទៅខ្ចីបំណុលនៅស្ថាប័នផ្សេង ឬពីឯកជនដើម្បីយកមកដោះស្រាយ វានឹងអាចជួបគ្រោះថ្នាក់។ ដូច្នេះបើមានបញ្ហា សូមដោះស្រាយតាមនីតិវិធីជាមួយគា្ន ចៀសវាងការបង្វិលបំណុលពីនេះ ពីនោះ ដែលនាំឱ្យមានបំណុលច្រើនលើសលប់”។

កាលពីថ្មីៗនេះ សមាគម​ធនាគារ​នៅកម្ពុជា (ABC) និងសមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) ​បានប្រកាសដាក់​ឱ្យ​ប្រើប្រាស់ស្តង់ដា​​កិច្ចសន្យា​ឥណទាន​ និង​ខចែង​ស្តង់ដា​​កិច្ចសន្យា​ឥណទានសម្រាប់គ្រឹះស្ថានធនាគារ ​និងហិរញ្ញវត្ថុ ដើម្បី​បង្កើន​តម្លាភាពវិស័យធនាគារនិងហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ខណៈវិសាលភាព​​​​ស្តង់ដា​​កិច្ចសន្យា​ឥណទាន​ និង​ខចែង​ស្តង់ដា​​កិច្ចសន្យា​ឥណទាននេះនឹងមាន​ប្រសិទ្ធភាព​អនុវត្តចាប់​ពីដើមខែវិច្ឆិកាខាងមុខនេះតទៅ។

សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា កាលពីឆ្នាំ២០២២ បានប្រកាសដាក់ឱ្យប្រើប្រាស់នូវ «ក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ» ដើម្បីចូលរួមលើកកម្ពស់សិទ្ធិ និងការបង្កើនកិច្ចការពារអតិថិជន ព្រមទាំងបង្កើនតម្លាភាពក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។ ជាមួយគ្នានេះដែរ ទាំងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុបាននិងកំពុងអនុវត្តវិធានផ្តល់ឥណទាន (Lending Guidelines) ដែលបង្កើតឡើងក្នុងគោលបំណងចម្បង ដើម្បីកាត់បន្ថយនូវហានិភ័យនៃ បំណុលច្រើនលើសលុប តាមរយៈការពង្រឹងគុណភាពទិន្នន័យឥណទាន ការលើកកម្ពស់ការប្រកួត ប្រជែងប្រកបដោយសមធម៌និងវិជ្ជាជីវៈ ដោយដាក់កម្រិតការបញ្ចេញឥណទានរបស់គ្រឹះស្ថានក្នុងស្តង់ដាមួយ ដើម្បីធ្វើការកំណត់កម្រិតបំណុលត្រួតគ្នា និងកំណត់កម្រិតនៃការធ្វើបុនហិរញ្ញប្បទាន។

របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ ទ្រព្យសកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានកើនឡើង ១៦,៣% ដល់ ៤៧,៨ ទ្រីលានរៀល (១១,៨ ពាន់លានដុល្លារអាមេរិក) ដែលក្នុងនោះឥណទានអតិថិជនបានកើនឡើង ១៤,៨% ដល់ ៤០ ទ្រីលានរៀល  (៩,៧ ពាន់លានដុល្លារអាមេរិក)​ ដោយមាន ២,២ លានគណនី។ ឥណទានទាំងនេះបានផ្តល់ទៅកាន់វិស័យសំខាន់ៗ ក្នុងសេដ្ឋកិច្ចរួមមាន ៖ អង្គភាពគ្រួសារ ៣៤% (មានកំណើន ១៨,៤%) ពាណិជ្ជកម្មនិងជំនួញ ២៣,២% (១៥%) កសិកម្ម ១៧,៦% (១៣,២%) សេវាកម្ម ១៣,៤% (៨,៩%) ដឹកជញ្ជូន ៤,២% (០,២%) សំណង់ ៤,៤% (១៤%) កម្មន្តសាល ១,៩% (៣០,៨%) និងផ្សេងៗ ១,៣% (៤២,៤%)។ ទន្ទឹមនេះ វិស័យមីក្រូហិរញ្ញវត្ថុបានទទួលប្រាក់បញ្ញើ ២០ ទ្រីលានរៀល (៤,៩ ពាន់លានដុល្លារអាមេរិក) ស្មើនឹង ២,៧ លានគណនី។

អត្រាការប្រាក់បញ្ញើជាប្រាក់រៀល និងដុល្លារអាមេរិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាមធ្យមមាននិន្នាការកើនឡើងដល់ ៨,១៨% និង៨,០៨% រៀងគ្នា ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន (៧,២៥% និង ៧,២៣%)។ទន្ទឹមនេះ អត្រាការប្រាក់ឥណទានជាមធ្យមជារៀល និងដុល្លារអាមេរិក ក៏បានកើនឡើងផងដែរ ដល់ ១៧,៣៥% និង ១៦,០១% រៀងគ្នា ពី ១៦,៦៨% និង ១៤,៩៤% ក្នុងគ្រាដូចគ្នាឆ្នាំមុន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ