ប្រជាពលរដ្ឋនៅតាមទីជនបទងាកមកប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការច្រើនជាងមុន

ភ្នំពេញ ៖ ប្រជាពលរដ្ឋនៅតាមទីជនបទដែលបានយល់ដឹងអំពីចំណេះដឹងហិរញ្ញវត្ថុ បានងាកមកប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការច្រើនជាងមុន ជាពិសេសតាមរយៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានពង្រីកសាខា និងសេវាហិរញ្ញវត្ថុផ្លូវការទៅជិតប្រជាពលរដ្ឋនៅតាមទីជនបទ។ ការណ៍នេះបញ្ជាក់ឱ្យឃើញថា វិស័យមីក្រូហិរញ្ញវត្ថុ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ ដោយបង្កើនលទ្ធភាពទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ។

យោងតាមរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា ដែលចេញផ្សាយនៅចុងខែមេសា ឆ្នាំ២០២៤ នេះ វិស័យមីក្រូហិរញ្ញវត្ថុ ដែលរួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ (MDIs) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ (MFIs) បានបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយសហគ្រាសធុនតូច និងមធ្យម ការពង្រីកមុខរបរអាជីវកម្ម និងការធ្វើកសិកម្ម ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

ជាក់ស្តែង ឥណទានរបស់វិស័យមីក្រូហិរញ្ញវត្ថុត្រូវបានផ្តល់ដល់វិស័យសំខាន់ៗ ដូចជា ក្រុមគ្រួសារ ៣១,២% កសិកម្ម ២២,០% ពាណិជ្ជកម្មនិងជំនួញ ២០,២% សេវាកម្ម ១១,៤% និងវិស័យផ្សេងៗ ១៥,២។

វិស័យមីក្រូហិរញ្ញវត្ថុ ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ ដោយបង្កើនលទ្ធភាពទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ តាមរយៈគណនីប្រាក់បញ្ញើ និងគណនីឥណទានចំនួន ២,០ លានគណនី និង ១,៦ លានគណនី រៀងគ្នា។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានបណ្តាញប្រតិបត្តិការចំនួន ៩១២ ទីតាំង នៅទូទាំងប្រទេស។

ជាមួយគ្នានេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានបន្តធ្វើទំនើបកម្មនិងពិពិធកម្មសេវាហិរញ្ញវត្ថុ ដូចជា សេវាឥណទាន ទទួលប្រាក់បញ្ញើ ផ្ទេរប្រាក់ និងម៉ាស៊ីដកនិងដាក់ប្រាក់ (ATM) ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់អតិថិជន។

យោងតាមការសិក្សាអំពីការវាយតម្លៃលើផលជះដែលត្រូវបានធ្វើឡើងដោយឯករាជ្យបានបង្ហាញកាលថ្មីៗនេះថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមិនត្រឹមតែជាម៉ាស៊ីនជួយជំរុញសេដ្ឋកិច្ចដ៏រឹងមាំប៉ុណ្ណោះទេ តែថែមទាំងជាកម្លាំងចលករជួយជំរុញប្រទេសកម្ពុជាដើរឆ្ពោះទៅរកការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ផងដែរ។

របាយការណ៍ដែលរៀបចំឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងអនុវត្តដោយក្រុមហ៊ុនស្រាវជ្រាវអន្តរជាតិ M-CRIL បានសិក្សាស៊ីជម្រៅអំពីឥទ្ធិពលរបស់មីក្រូហិរញ្ញវត្ថុក្នុងការជួយផ្លាស់ប្តូរទិដ្ឋភាពសេដ្ឋកិច្ចសង្គមកិច្ចរបស់កម្ពុជា ដោយបង្ហាញឱ្យឃើញនូវសមិទ្ធផលរបស់វិស័យ និងបញ្ហានានាដែលកើតមានឡើងស្របជាមួយនឹងការចូលរួមចំណែករបស់វិស័យនេះលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

លទ្ធផលរកឃើញសំខាន់ៗពីការសិក្សា៖ ការសិក្សាអំពីការវាយតម្លៃលើផលជះ ដែលបានធ្វើឡើងយ៉ាងយកចិត្តដាក់ជាមួយអតិថិជនជាង ៣២០០ នាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជ្រើសរើសមកពីភូមិជាង ៤៥០ភូមិក្នុងខេត្តចំនួន ១០ខេត្ត បានបង្ហាញផលជះចម្រុះនៃវិស័យមីក្រូហិរញ្ញវត្ថុទៅលើជីវិតរស់នៅរបស់ប្រជាជនកម្ពុជា។

ការសិក្សាបានបង្ហាញថា​ ពីរភាគបី (២/៣) នៃសំណាក បានរាយការណ៍ពីភាពប្រសើរឡើងក្នុងជីវិតរបស់ពួកគេ ដោយ៣១% ទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចច្រើននិងមានជីវភាពល្អប្រសើរជាងមុន ខណៈដែល ៣៦% ផ្សេងទៀតបានរាយការណ៍ពីភាពល្អប្រសើរនូវជីវភាពខ្លះ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ នេះគឺជាតឹកតាងបញ្ជាក់ថា មីក្រូហិរញ្ញវត្ថុដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការអនុញ្ញាតឱ្យគ្រួសារដែលមានចំណូលទាបជាច្រើនទទួលបានកម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

យោងតាមរបាយការណ៍ត្រួតពិនិត្យ ទ្រព្យសកម្មរបស់វិស័យមីក្រូហិរញ្ញវត្ថុ បានចុះ ៤០,៧% មកត្រឹម ២៦,១ ទ្រីលានរៀល (៦,៤ ប៊ីលានដុល្លារអាមេរិក) ចំណែកឥណទានថយចុំ ៤៥,៥% មកត្រឹម ២១,០ ទ្រីលានរៀល (៥,១ ប៊ីលានដុល្លារអាមេរិក និងមូលនិធិភាគទុនិកថយចុះ ៣៣,៤% មកត្រឹម ៦,៥ ទ្រីលានរៀល (១,៦ ប៊ីលានដុល្លារអាមេរិក)។ ជាមួយគ្នានេះ ប្រាក់បញ្ញើបានថយចុះ ៥២,៨% មកត្រឹម ៩,១ ទ្រីលានរៀល (២,២ ប៊ីលានដុល្លារអាមេរិក)។ បម្រែបម្រួលអវិជ្ជមាននៃទ្រព្យសកម្ម ឥណទាន មូលនិធិភាគទុនិក និងប្រាក់បញ្ញើខាង គឺបណ្តាលមកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក បានរួមបញ្ចូលជាមួយធនាគារ គូកមីន កម្ពុជាភិអិលស៊ី ទៅជា ធនាគារ ខេប៊ីប្រាសាក់ ម.ក។

អត្រាការប្រាក់មធ្យមចំពោះប្រាក់បញ្ញើជារៀល និងជាដុល្លារអាមេរិក របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានកម្រិត ៨,៤% និង៨,៥% រៀងគ្នា។ ទន្ទឹមនេះ អត្រាការប្រាក់មធ្យមចំពោះឥណទានជារៀល មានកម្រិត ១៧,៦% និងជាដុល្លារអាមេរិក មានកម្រិត ១៦,៦%។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រក្សាបានអនុបាតប្រុងប្រយ័ត្នលើកម្រិតកំណត់បទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា រួមមានអនុបាតសាធនភាព​ ២៥,៧% និងអនុបាតក្របខ័ណ្ឌសន្ទនីយភាព ២៨៥,៨%។ លទ្ធភាពស្វែងរកប្រាក់ចំណេញ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈអនុបាតប្រាក់ចំណេញធៀបនឹងទ្រព្យសកម្ម (ROA) និងអនុបាតប្រាក់ចំណេញធៀបនឹងមូលនិធិភាគទុនិក (ROE) ក្នុងកម្រិត ១,៥% និង ៥,៩% រៀងគ្នា ខណៈដែលអនុបាតឥណទានមិនដំណើរការ (NPL Ratio) មានកម្រិត ៦,៥%៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច