ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការសេវាទូទាត់ ខេអេចឃ្យូអរ (KHQR) ដែលជាមធ្យោបាយទូទាត់ថ្មីស្របតាមស្តង់ដារអន្តរជាតិ ហើយនឹងចូលរួមចំណែកជំរុញនវានុវត្តន៍ និងបច្ចេកវិទ្យាហិរញ្ញវត្ថុលើការប្រើប្រាស់សេវាធនាគារ និងហិរញ្ញវត្ថុប្រកបដោយជំនឿទុកចិត្ត សុវត្ថិភាព ប្រសិទ្ធភាព ស្ថិរភាព និងបរិយាបន្ន។

KHQR គឺជាកូតស្តង់ដាររួម (EMV) ដែលត្រូវបានអភិវឌ្ឍដោយធនាគារជាតិនៃកម្ពុជា ហើយអាចឱ្យកម្មវិធីទូរស័ព្ទរបស់សមាជិក (បច្ចុប្បន្ន ៣៧គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ) អាចស្កេន KHQR និងធ្វើការទូទាត់ប្រាក់បាន។ កម្មវិធីទូរស័ព្ទរបស់គ្រឹះស្ថានជាសមាជិកបាគងនីមួយៗក៏មានស្តង់ដារ KHQR ដែរ ព្រមទាំងអាចស្កេនទូទាត់គ្នាទៅវិញទៅមកបានផងដែរ។

ការដាក់ឱ្យដំណើរការជាផ្លូវការសេវាទូទាត់ KHQR នេះ នឹងចូលរួមចំណែកជំរុញនវានុវត្តន៍ និងបច្ចេកវិទ្យាហិរញ្ញវត្ថុលើការប្រើប្រាស់សេវាធនាគារនិងហិរញ្ញវត្ថុប្រកបដោយជំនឿទុកចិត្ត សុវត្ថិភាព ប្រសិទ្ធភាព ស្ថិរភាព និងបរិយាបន្ន ដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការសេវាទូទាត់ ខេអេចឃ្យូអរ (KHQR) លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ប្រព័ន្ធ KHQR នេះតែមួយ អាចការធ្វើទូទាត់ប្រាក់តាមរយៈឃ្យូអរកូត (QR Code) ពីគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាសមាជិករបស់ប្រព័ន្ធបាគង។
លោកជំទាវ មានប្រសាសន៍ថា ប្រព័ន្ធតែមួយដែលទូទាត់បានពីគ្រប់ធនាគារនេះ គឺជាសមិទ្ធផលថ្មីមួយដែលនឹងក្លាយជាចលករក្នុងការពន្លឿន និងលើកកម្ពស់ការទូទាត់តាម QR Code ឱ្យកាន់តែមានប្រសិទ្ធភាព ខណៈ បច្ចុប្បន្ន មានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន៣៧ បានចូលរួមអភិវឌ្ឍន៍មុខងារ KHQR ក្នុងនោះ២៩គ្រឹះស្ថាន បានដាក់ឱ្យដំណើរការសាកល្បង ប្រកបដោយជោគជ័យនៅតាមហាងលក់ទំនិញរបស់ពាណិជ្ជករ ប្រមាណ២៣ម៉ឺនទីតាំង។
លោកជំទាវ ជា សិរី មានប្រសាសន៍ថា ការទូទាត់តាម QR Code ជាមធ្យោបាយទូទាត់ថ្មីមួយ ដែលទើបតែលេចឡើង នៅលើទីផ្សារ ប៉ុន្ដែសេវានេះបានកើនឡើងយ៉ាងឆាប់រហ័ស និងទទួលបានការពេញនិយមគួរឱ្យកត់សម្គាល់ ជាពិសេសក្នុង ស្រទាប់យុវវ័យ ដែលអាចសម្របខ្លួនក្នុងការទទួលយកនូវបច្ចេកវិទ្យាថ្មីៗ ព្រោះការទូទាត់តាម QR Code មានភាពងាយស្រួល រហ័ស និងមានសុវត្ថិភាព ជាពិសេសក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។
លោកជំទាវបានលើកឡើងថា ការទូទាត់តាមមធ្យោបាយនេះ បានក្លាយជាកត្តាដ៏សំខាន់មួយ ក្នុងការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាជនកម្ពុជាឱ្យងាកមកប្រើប្រាស់ការទូទាត់ឌីជីថលជំនួសឱ្យសាច់ប្រាក់ និងជាផ្នែកមួយដ៏សំខាន់ជួយគាំទ្រសកម្មភាពធុរកិច្ចឱ្យអាចបន្តប្រតិបត្តិការជាប្រក្រតី។ យោងតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ចំនួនទឹកប្រាក់សរុបនៃការទូទាត់រាយតាមប្រព័ន្ធអេឡិចត្រូនិកជាប្រាក់រៀល និងដុល្លារអាមេរិក បានកើនឡើង ៣៤,៥ភាគរយ ស្មើនឹង ៣,៨ដង នៃផលិតផលក្នុងស្រុកសរុប ខណៈចំនួនគណនីកាបូបអេឡិចត្រូនិក ឬហៅជាភាសាអង់គ្លេស E-Wallet បានកើនឡើងដល់ ១៣,៦លានគណនី ដែលស្មើនឹងជាង៨០ភាគរយ នៃចំនួនប្រជាជនសរុប៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content