ធនាគារដ៏ធំ​មួយ ​ត្រៀមលុប​បំណុល​ និង​ពន្យារការសងប្រាក់​ដល់អតិថិជន​រងគ្រោះពីការ​ឈ្លានពានរបស់ថៃ សរុបប្រ​មាណ​​ ​១០០លានដុល្លារអាម៉េរិក

ភ្នំពេញ  ៖ ស្របតាមការណែនាំរបស់​ធនាគារ​ជាតិនៃកម្ពុជា ធនាគារ​អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារ​ខ្មែរ​ធំជាង​គេ​មួយបាន​ត្រៀមលុប​បំណុល​ និងពន្យារការសង​ជូន​អតិថិជន​ដែលផលប៉ះពាល់​ដោយ​សា​រការ​ឈ្លានពានពីសំណាក់​យោធាថៃនៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ គិតជាទឹកប្រាក់ប្រមាណ១០០លានដុល្លារអាម៉េរិក ។ នេះបើតាមលោ​ក​បណ្ឌិត អ៊ិន ចាន់​នី ប្រធាននាយកប្រតិបត្តិធនាគារ​អេស៊ីលីដា ភីអិលស៊ី ក្នុងសន្និសីទ​សារព័ត៌​មាន​មួយកាលពី​រសៀលថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ២០២៥ ។​

លោកបណ្ឌិត អ៊ិន ចាន់​នី ​បានមានប្រសាសន៍ថា កាលពី​ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥ ដែល​យោធាថៃ​បានចូលឈ្លានពាន​កម្ពុជា ធនាគារ​អេស៊ីលីដា បានលុប​បំណុល​ម្ដងរួចហើយជូន​អតិថិជនដែលជា​យោធិនពលី ពិការ និងអ្នករួម​ខ្ចី​ ក្នុង​ទំហំទឹកប្រាក់​សរុប​ជាង ​៤លាន ២សែនដុល្លារ​អាម៉េរិក ។ ដោយឡែក ថ្មីៗនេះដែរ ការ​បំពាន​ពី​សំណាក់​ប្រទេសថៃមកលើ​កម្ពុជា​បានកើតឡើងម្ដងទៀត​ ធ្វើ​ឱ្យ​ធនាគារត្រូវ​សិក្សា​បន្ទាន់ និង​បានត្រៀមលុប​បំណុលប្រមាណ៣០លានដុល្លារអាម៉េរិកជូន​អតិថិជន​ដែលជា​យោធិនពលី ឬពិការ​ក្នុង​សមរភូមិ និងអ្នក​រួមខ្ចី និង​ពន្យារការ​សង​ប្រាក់គិតជាទឹកប្រាក់​ប្រមាណ៧០លានដុល្លារអាម៉េរិកជូនដល់អតិថិជនដែលជា​ជនភៀសសឹក  ។ ការអនុវត្ត​នេះ គឺស្របទៅតាម​ការ​ណែនាំ​របស់ធនាគារ​ជាតិនៃកម្ពុជា ដែលបានចេញប្រកាស​កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២៥ ។

លោកបណ្ឌិត​ បានមានប្រសាសន៍ថា​ សង្គ្រាមដែលបង្កឡើង​ដោយ​ការ​ឈ្លានពាន​ពីប្រទេស​ថៃមកលើកម្ពុជា​តាមព្រំដែន បានធ្វើឱ្យសាខា​ធនាគាររបស់​​អេស៊ីលីដា​ចំនួន២៥ រងផលប៉ះពាល់​ ដោយមានសាខាខ្លះត្រូវ​ផ្អាក​ប្រតិបត្តិការ ហើយសាខាខ្លះទៀតដែល​នៅឆ្ងាយ​ពីតំបន់សមរភូមិក្ដៅធ្វើប្រតិបត្តិការ​ដោយប្រុងប្រយ័ត្ន ។ សម្រាប់​សាខាធនាគារ​ទាំង ​២៥នោះ​ មាន​ទំហំឥណទាន​សរុបប្រមាណ ៧០០លានដុល្លារអាម៉េរិក ដែលមានអតិថិជនជាង​ ៥ម៉ឺន ២ពាន់នាក់ ខណៈអតិថិជនដែលផ្ញើ​ប្រាក់​នៅ​សាខាទាំង​២៥ នៅតាមបណ្ដោយព្រំដែនមានចំនួន ៣២ម៉ឺននាក់ បើគិតជាទំហំទឹកប្រាក់​មានចំនួន ៥០០លានដុល្លារអាម៉េរិក ។

លោកបណ្ឌិត ​អ៊ិន​ ចាន់​នី បានបន្ថែមថា​ ក្រៅពីការត្រៀមលុប​បំណុល និង​ពន្យារការសងប្រាក់ជូនអតិថិជន​ដែល​រង​ផលប៉ះពាល់​ ធនាគារ​អេស៊ីលីដា ក៏បាន​ចូលរួម​ឧបត្ថម្ភ​ជាស្បៀង​ដល់កងទ័ព​ និងជន​ភៀសសឹក ក្នុងនោះរួមមាន​ការ​ផ្ដល់​អង្ករសរុប​​ ១៥០តោន ដល់​បណ្ដាខេត្ត​ចំនួន៩ ដែល​រងផលប៉ះពាល់​តាមរយៈសាលា​រាជធានីភ្នំពេញ ។ ចំពោះ មូលនិធិ​វិញ ធនាគារ​អេស៊ីលីដា ក៏បានចូលរួមជាទឹកប្រាក់​ចំនួន ២០០លានរៀល និង​ចូលរួមទៅសាលារៀន​​ដែលមានផល​ប៉ះពាល់​តាមរយៈក្រសួង​អប់រំយុវជន និងកីឡា ចំនួន​​១០០លានរៀលផងដែរ  ។​

លោកបណ្ឌិត​បញ្ជាក់ថា ការ​ចូលរួម​ឧបត្ថម្ភគាំទ្រទាំង​នេះ គឺដោយសារតែការលះបង់របស់ភាគហ៊ុនិក​ ថ្នាក់ដឹកនាំ កម្មករ​ និយោជិត ​ក៏ដូចជា​អតិថិជនរបស់ធនាគារ​អេស៊ីលីដា​ទាំងអស់​ ដែលបានរួមគ្នា​ចូលជាវិភាគទាន​ ក៏ដូចជា​បច្ច័យ ​និងស្បៀង​ ។​

យោងតាមសេចក្ដីណែនាំរបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៥ ស្ដីពី វិធានការជួយសម្រួលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ បានណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្ដល់នូវការអនុគ្រោះដល់អតិថិជន ជាជនភៀសសឹក យោធិនពិកា និងយោធិនពលីនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីនេះ ដោយក្នុងនោះ សម្រាប់អតិថិជនដែលជាយោធិនពិកានៅក្នុងសមរភូមិបច្ចុប្បន្ន នឹងទទួលបានការលុបចោលបំណុលរហូតដល់ ១០លានរៀល។ ចំណែកឯអតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី នឹងទទួលបានការលុបចោលបំណុលរហូតដល់ ៨០លានរៀល ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន


Leave a Reply

Your email address will not be published.Required fields are marked *