ភ្នំពេញ ៖ ជាធម្មតា ការបង្កើតអាជីវកម្មថ្មីៗរបស់សហគ្រិន រមែងតែចង់បានភាពជោគជ័យ ប៉ុន្តែវាមិនងាយស្រួលនោះទេដើម្បីសម្រេចគោលដៅជោគជ័យក្នុងអាជីវកម្មរបស់ខ្លួន ព្រោះបញ្ហាតែងតែកើតឡើងសម្រាប់អាជីវកម្មនីមួយៗ ជាពិសេសគឺការគ្រប់គ្រងហិរញ្ញវត្ថុនេះតែម្តង ដែលទាមទារឱ្យភាពច្បាស់លាស់ក្នុងគ្រប់គ្រងចាំបាច់បំផុត។
រំហូរសាច់ប្រាក់ក្នុងអាជីវកម្ម ប្រៀបប្រដូចជាចរន្តឈាមនៃអាជីវកម្មទាំងមូលដូច្នោះដែរ ប្រសិនបើវាមានសញ្ញាវិជ្ជមាន នោះអាជីវកម្មមានការវិវឌ្ឍល្អ ប៉ុន្តែបើវាមានបញ្ហា ឬកកស្ទះសាច់ប្រាក់នោះអាជីវកម្មទាំងមូលក៏មានបញ្ហាដូចគ្នា។ បញ្ហារំហូរសាច់ប្រាក់នេះ ភាគច្រើនកើតឡើងចំពោះអាជីវកម្មតូចៗ ដោយសារមិនទាន់មានរចនាសម្ព័ន្ធការងារ និងការរៀបចំច្បាស់លាស់។

ហេតុអ្វីបានជាមានបញ្ហានេះកើតឡើង? សហគ្រិនខ្មែរ បានលើកឡើង ៤ ចំណុច ខាងក្រោមនេះ ដែលអាចជាដើមចមដែលអាចបង្កឲ្យមានបញ្ហានេះឡើង៖
១. ការព្យាករណ៍ហិរញ្ញវត្ថុ ៖ ការព្យាករណ៍ហិរញ្ញវត្ថុ ធ្វើឲ្យម្ចាស់អាជីវកម្មមានភាពងាយស្រួលស្វែងយល់ពីលទ្ធភាពប្រើប្រាស់ហិរញ្ញវត្ថុក្នុងប្រតិបត្តិការ ឬគម្រោងនីមួយៗ ហើយវាក៏មានឥទ្ធិពលលើរំហូរសាច់ប្រាក់របស់អាជីវកម្មផងដែរ។ ក្នុងករណី ការព្យាករណ៍មានភាពខ្វះចន្លោះ នោះរំហូរសាច់ប្រាក់នៃអាជីវកម្មក៏មានបញ្ហា ដោយសារការប្រើប្រាស់ហិរញ្ញវត្ថុមិនចំគោលដៅ ឬប្រើលើសសមត្ថភាព។ បញ្ហាទាំងនោះ អាចបណ្ដាលមកពីម្ចាស់អាជីវកម្មមិនបានជួលអ្នកជំនាញហិរញ្ញវត្ថុច្បាស់លាស់ឲ្យធ្វើការព្យាករណ៍ ឬធ្វើខ្លួនឯងដើម្បីកាត់បន្ថយការចំណាយ។
២. បញ្ហាផ្នែកគណនេយ្យ ៖ គណនេយ្យជាផ្នែកសំខាន់មួយសម្រាប់អាជីវកម្មគ្រប់ទម្រង់ ដោយវាកត់ត្រាទិន្នន័យនៃធនធានអាជីវកម្ម ទាំងបំណុល ធនធាន ការបង់ពន្ធ ចំណូល និងរំហូរសាច់ប្រាក់។ វាក៏បង្ហាញពីស្ថានភាពអាជីវកម្មក្នុងរយៈពេលជាក់លាក់ណាមួយ ដើម្បីជួយម្ចាស់អាជីវកម្មក្នុងការសម្រេចចិត្ត ជាពិសេសការប្រើប្រាស់លុយកាក់។ បើផ្នែកគណនេយ្យមានបញ្ហាណាមួយដូចជា ការបញ្ចូលទិន្នន័យមានភាពខ្វះចន្លោះមិនជាក់លាក់ នោះម្ចាស់អាជីវកម្មមិនដឹងថាគួរប្រើប្រាស់ប៉ុនណាឲ្យត្រឹមត្រូវ ដែលជាបញ្ហាចម្បងនៃបញ្ហារំហូរសាច់ប្រាក់។
៣. ការគ្រប់គ្រងស្តុក ៖ ការគ្រប់គ្រងស្តុក ជាការធ្វើការបញ្ជទិញទំនិញផ្សេងៗសម្រាប់ផ្គត់ផ្គង់ និងប្រើប្រាស់ក្នុងអាជីវកម្ម។ ប្រសិនបើអ្នកទិញច្រើនជាងតម្រូវការនោះ អ្នកនឹងអស់ប្រាក់ចំណាយលើផ្នែកផ្សេងទៀត ប៉ុន្តែបើអ្នកចំណាយតិចជាងតម្រូវការនោះអ្នកមិនអាចបំពេញតម្រូវការបានទាន់ពេល ដែលប៉ះពាល់ដល់អារម្មណ៍អតិថិជន។

ដូច្នេះ ការបញ្ជាទិញឲ្យត្រូវតាមតម្រូវការរបស់អតិថិជន ជាផ្នែកសំខាន់មួយរបស់អាជីវកម្មតូចៗផងដែរ ដោយសារពួកគាត់មិនមានធនធានគ្រប់គ្រាន់សម្រាប់ស្តុកអីវ៉ាន់ច្រើន។ ក្នុងករណីការគ្រប់គ្រងស្តុកមានបញ្ហានោះ ច្បាស់ណាស់ថារំហូរសាច់ប្រាក់នឹងមានបញ្ហាដូចគ្នា ដោយសារទំនិញក្នុងស្ដុកមិនអាចប្រើប្រាស់បាន ហើយមិនមានប្រាក់ទិញទំនិញបន្ថែម។
៤. មិនមានកញ្ចប់ថវិកាបម្រុង ៖ ជាធម្មតា អាជីវកម្មតូចៗមិនសូវមានប្រាក់បម្រុងប្រើប្រាស់ពេលមានបញ្ហាបន្ទាន់នោះទេ ដោយសារដើមទុនតិច ហើយត្រូវប្រើលើសកម្មភាពជាអាទិភាពអស់។ ពេលមានបញ្ហាណាមួយដូចជាម៉ូយជំពាក់ថ្លៃទំនិញ ឬទំនិញចាស់លក់មិនចេញ ក៏បង្កើតជាបញ្ហាកកស្ទះ ដែលប៉ះពាល់ដល់ប្រតិបត្តិការអាជីវកម្មទាំងមូលឲ្យដំណើរការយឺត ឬមិនរីកចម្រើន។ សរុបជារួម បញ្ហាទាំង ៤ ខាងលើ ជាបញ្ហាដែលអាជីវកម្មខ្នាតតូចៗភាគច្រើនជួបប្រទះ តែមានបញ្ហាផ្សេងទៀតជាច្រើន ដែលអាចបង្កជាបញ្ហាដល់រំហូរសាច់ប្រាក់ ដែលអ្នកអាចស្វែងយល់តាមរយៈការស្រាវជ្រាវបន្ថែម បើអ្នកមានបំណងចាប់ផ្ដើមអាជីវកម្ម។ យើងសង្ឃឹមថា ការចែករំលែកនេះនឹងជាចំណេះដឹងមូលដ្ឋានខ្លះ ដើម្បីជួយអ្នកក្នុងដំណើរការចាប់ផ្ដើមអាជីវកម្ម៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន

រុស្ស៊ី ដំណើរការសេវាទូទាត់លុយគ្រីបតូជាសាច់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោកក្នុងតម្លៃសេវាត្រឹមតែ ០,៣ភាគរយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
បរទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរុស្ស៊ី A7 បានប្រកាសដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោក ដែលអនុញ្ញាតឱ្យអតិថិជនផ្ទេរប្រាក់ឆ្លងប្រទេសដោយប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ(Cryptocurrency)ជាមួយតម្លៃសេវាត្រឹមតែ ០,៣ភាគរយ។ យោងតាមការចេញផ្សាយរបស់កាសែត RT បានឲ្យដឹងថា ការបើកដំណើរការសេវាកម្មថ្មីដែលមានឈ្មោះថា A7 International នេះ បានជួយឱ្យក្រុមហ៊ុនអាចពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់អន្តរជាតិបើទោះបីជាកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិចក៏ដោយ។ តាមរយៈប្រព័ន្ធថ្មីនេះ អតិថិជនអាចទូទាត់ការផ្ទេរប្រាក់ជាប្រភេទរូបិយប័ណ្ណឌីជីថល USDT(ដែលជាប្រាក់គ្រីបតូមានតម្លៃថេរស្មើប្រាក់ដុល្លារអាមេរិក) ហើយអ្នកទទួលប្រាក់នឹងទទួលបានជាសាច់ប្រាក់តាមប្រព័ន្ធ SWIFT

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/10/2026
ភ្នំពេញ ៖ ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content