សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នឹងរៀបចំសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ នៅថ្ងៃចុងសប្ដាហ៍នេះ

ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នឹងរៀបចំសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ នៅថ្ងៃទី២៤ ខែវិច្ឆិកា សប្តាហ៍នេះ នាខេត្តសៀមរាប ក្រោមប្រធានបទ «បរិយាបន្នហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ ភាពធន់ និងនិរន្តរភាព វិស័យហិរញ្ញវត្ថុនៅកម្ពុជា»។

ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះនឹងមានការចូលរួមពីសំណាក់ឥស្សរជនលេចធ្លោជាច្រើន រួមទាំងអ្នកបង្កើតគោលនយោបាយ សេដ្ឋវិទូ ថ្នាក់ដឹកនាំអាជីវកម្ម ថ្នាក់ដឹកនាំធនាគារ និងមីក្រូហិរញ្ញវត្ថុ ព្រមទាំងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀត ដែលនឹងរួមគ្នាពិភាក្សាអំពីប្រធានបទសំខាន់ៗ ដែលកំពុងទទួលបានការចាប់អារម្មណ៍នាពេលបច្ចុប្បន្ន។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានថ្លែងថា នេះជាលើកទី១៦ ហើយ​ដែលសមាគមបានរៀបចំសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ ដើម្បីជជែកពិភាក្សាអំពីនិន្នាការនានា បញ្ហាប្រឈម និងដំណោះស្រាយ ក៏ដូចជាវឌ្ឍនភាពសំខាន់ៗរបស់វិស័យ និងដើម្បីចែករំលែកបទពិសោធថ្មីៗ និងចំណេះដឹង​ពីសំណាក់វាគ្មិនជំនាញ ដើម្បីបន្តគាំទ្រ និងពង្រឹងកំណើនវិស័យហិរញ្ញវត្ថុប្រកបដោយចីរភាព និងនិរន្តរភាព។

លោក សុខ វឿន មានប្រសាសន៍ថា ៖

« សន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ មិនត្រឹមតែជាធាតុចូលដ៏ចម្បងសម្រាប់កិច្ចការអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាបន្នប៉ុណ្ណោះទេ តែថែមទាំងនឹងក្លាយជាវេទិកា និងកាលានុវត្តភាពដ៏សំខាន់សម្រាប់កិច្ចពិភាក្សា ការ​ផ្លាស់​ប្តូរមតិយោបល់រវាងនិយ័តករ អាជ្ញាធរពាក់ព័ន្ធ ដៃគូអភិវឌ្ឍ វិនិយោគិន ម្ចាស់ជំនួយ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងភាគីពាក់ព័ន្ធដើម្បីធ្វើការរួមគ្នាក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវនៅកម្ពុជា»។

លោកបានបន្ថែមថា ៖

«សន្និសីទនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពាំនាំនូវយុទ្ធសាស្រ្តសំខាន់ៗ និន្នាការ ក៏ដូចជាបទបញ្ញតិច្បាប់នានា ជាពិសេសគឺការចែករំលែកបទពិសោធថ្មីៗពីវាគ្មិនជំនាញ ពាក់ព័ន្ធនឹងវិស័យ បញ្ហាប្រឈម និងគំនិតផ្តួចផ្តើមនានារបស់វិស័យ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីកិច្ចការពង្រឹងវិស័យមីក្រូហិរញ្ញវត្ថុនៅថ្ងៃអនាគត»។

សន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣នេះ នឹងប្រារព្ធធ្វើឡើងដោយផ្តោតលើប្រធានបទសំខាន់ៗចំនួន៤ រួមមាន៖ ១/. ការឆ្លុះបញ្ចាំងពីស្ថានភាព និងលក្ខណៈនៃសេដ្ឋកិច្ចកម្ពុជា ស្ថិរភាពរបស់វិស័យហិរញ្ញវត្ថុ បញ្ហាប្រឈម និងឱកាស ២/. ការចែករំលែកពីដំណើរការ និងការអនុវត្តល្អៗ​នៃយន្តការហិរញ្ញវត្ថុសម្រាប់ការគាំទ្រសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ហិរញ្ញប្បទានបៃតង និងទឹកស្អាត អនាម័យ ៣/. ការពង្រឹងភាពធន់សម្រាប់វិស័យ​ និងដំណោះស្រាយប្រកបដោយនវានុវត្តន៍ ៤/. ការពិនិត្យឡើងវិញពីបញ្ហាប្រឈម ឱកាស ​និងសេចក្តីថ្លែងការណ៍រួមនៃអង្គសន្និសីទស្តីពីការពង្រឹងបរិយាបន្ននៅកម្ពុជាប្រកបដោយទំនួលខុសត្រូវ និងនិរន្តភាព។

សូមចូលរួម​ក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ នេះ ដើម្បីទទួលបានចំណេះដឹង និងបទពិសោធល្អៗ ដោយគ្រាន់តែចុះឈ្មោះទិញសំបត្រចូលរួម តាមរយៈតំណភ្ជាប់ https://qrco.de/AMC2023

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ទូស័ព្ទលេខ 016 768 494 / 092 768 494 ឬអ៊ីមែលមកកាន់ Info@cma-network.org ឬ training-event@cma-network.org៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិដ្ឋានរុនតាឯក អាចផ្គត់ផ្គង់ត្រីប្រាប្រមាណ ៤៥០ តោន/មួយឆ្នាំ នៅទីផ្សារខេត្តសៀមរាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កសិដ្ឋានចិញ្ចឹមត្រីប្រាមួយកន្លែង ស្ថិតក្នុងក្រុងរុនតាឯកតេជោសែន កំពុងបង្ហាញពីសក្តានុពលខ្ពស់ក្នុងការផលិត និងផ្គត់ផ្គង់ត្រីប្រាទៅកាន់ទីផ្សារក្នុងខេត្តសៀមរាប ចន្លោះពី ៣៧០ ដល់ ៤៥០ តោនក្នុងមួយឆ្នាំ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច បន្ទាប់ពីអង្គការនាំចេញប្រេង និងសម្ព័ន្ធមិត្ត OPEC+ ព្រមព្រៀងដំឡើងផលិតកម្មបន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បណ្តាប្រទេសនាំប្រេងចេញ និងសម្ព័ន្ធមិត្ត (OPEC+) បានព្រមព្រៀងគ្នាដំឡើងគោលដៅផលិតកម្មបន្ថែមចំនួន ១៨៨,០០០ បារ៉ែលក្នុងមួយថ្ងៃចាប់ពីខែសីហាតទៅ

AI និង Deepfake រួមចំណែកក្នុងវិបត្តិស្គេមអនឡាញលើពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ដល់ ៦៨ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ប្រជាជនអាម៉េរិកប្រហែល ១៥ លាននាក់ ត្រូវបានបោកប្រាស់លុយកាក់តាមប្រព័ន្ធអនឡាញ ឬ online scam កាលពីឆ្នាំ ២០២៥ កន្លងទៅ ដោយក្នុងនោះមានចំណែកគួរឱ្យកត់សម្គាល់នៃករណីឆបោក គឺជាការប្រើប្រាស់មាតិកា ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាក្លែងបន្លំរូបភាព/សំឡេងដែលយើងស្គាល់ថាជា Deepfakes

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែង អាចប្រមូលផលបាន ១ តោន/មួយថ្ងៃ រកចំណូលបានខ្ទង់ពាន់ដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 06/07/2026

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែងនៅក្នុងខេត្តសៀមរាប អាចប្រមូលផលបានប្រមាណ ១ តោនក្នុងមួយថ្ងៃ ហើយបើគេគណនាទៅលើតម្លៃវិញ អាចរកចំណូលបានច្រើនពាន់ដុល្លារជារៀងរាល់ថ្ងៃ

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *