ធនាគារកណ្តាលនឹងមានលទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងអត្រាការប្រាក់លើទីផ្សារ បើប្រាក់រៀលចរាចរណ៍ក្នុងបរិមាណច្រើន

ភ្នំពេញ ៖ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា (ធនាគារកណ្តាល) បានលើកឡើងថា ធនាគារជាតិនៃកម្ពុជា នឹងអាចមានលទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងអត្រាការប្រាក់លើទីផ្សារ តាមរយៈការជះឥទ្ធិពលពីអត្រាការប្រាក់ជារៀលរបស់ធនាគារជាតិនៃកម្ពុជាទៅអត្រាការប្រាក់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ប្រសិនបើប្រាក់រៀលត្រូវបានប្រើប្រាស់ក្នុងបរិមាណច្រើន។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានលើកឡើងដូច្នេះ នាឱកាសខួបលើកទី៤៣ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញកាលពីថ្ងៃទី0៣ ខែមេសា ឆ្នាំ២០២៣ នៅខេត្តកំពង់ស្ពឺ។

លោកជំទាវបានមានប្រសាសន៍ថា ចាប់ពីខែមីនា ឆ្នាំ២០២២មក ធនាគារកណ្តាលអាមេរិក បានបង្កើនអត្រាការប្រាក់គោល ដើម្បីបន្ទាបអត្រាអតិផរណា ដែលបានកើនឡើងខ្ពស់មិនធ្លាប់មានក្នុងរយៈពេល៤ទសវត្សរ៍ចុងក្រោយ។ ការបង្កើននេះ បាននាំឱ្យអត្រាការប្រាក់លើទីផ្សារអន្តរជាតិកើនឡើងផងដែរ ដែលនៅដើមឆ្នាំ២០២៣ ឥទ្ធិពលនេះបានចាប់ផ្តើមកើតឡើងនៅកម្ពុជា ដោយមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួនបានបង្កើនអត្រាការប្រាក់ជាដុល្លារអាមេរិកដល់អតិថិជន។

លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងថា ៖

“ការកើនឡើងអត្រាការប្រាក់នេះ គឺដោយសារតែកម្ពុជាមានកម្រិតដុល្លារូបនីយកម្មខ្ពស់ និងបានផ្តល់ឥណទានភាគច្រើនជាដុល្លារអាមេរិក​​ ក៏ប៉ុន្តែ ប្រសិនបើប្រាក់រៀលត្រូវបានប្រើប្រាស់ក្នុងបរិមាណច្រើនវិញ នោះធនាគារជាតិនៃកម្ពុជានឹងអាចមានលទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងអត្រាការប្រាក់លើទីផ្សារ តាមរយៈការជះឥទ្ធិពលពីអត្រាការប្រាក់ជារៀលរបស់ធនាគារជាតិនៃកម្ពុជាទៅអត្រាការប្រាក់របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ”

ប្រឈមនឹងបញ្ហានេះ ការប្រើប្រាស់ប្រាក់រៀលកាន់តែទូលំទូលាយមានសារៈសំខាន់​ណាស់ក្នុងការរួមចំណែកបង្កើនលទ្ធភាពរបស់ធនាគារជាតិនៃកម្ពុជាក្នុងការគ្រប់គ្រងការប្រែប្រួលអាត្រាការប្រាក់ និងការរក្សាស្ថិរភាពថ្លៃ ដើម្បីរក្សាភាពរឹងមាំនៃសេដ្ឋកិច្ចជាតិ។

ក្នុងន័យ​នេះ លោកជំទាវបណ្ឌិត ជា សិរី បាន​អំពាវនាវដល់​​​ក្រសួង-ស្ថាប័នសាធារណៈ គ្រឹះស្ថាន​ធនាគារនិងហិរញ្ញវត្ថុ រោងចក្រ ក្រុមហ៊ុន​-សហគ្រាស ម្ចាស់​អាជីវ​កម្ម ប្រជាពលរដ្ឋ និងគ្រប់ភាគី​​ពាក់ព័ន្ធទាំងអស់ បន្តរួមចំណែកកាន់តែសកម្មក្នុងការប្រើប្រាស់ប្រាក់រៀលនៅ​​ក្នុង​​ប្រតិបត្តិការរបស់ខ្លួន ដូចជា តាមរយៈការទូទាត់ ការបិទស្លាកថ្លៃទំនិញនិងសេវា ការផ្តល់​ឥណទាន និង​​ការសន្សំ​ជាប្រាក់រៀល ព្រមទាំងផ្តល់លក្ខខណ្ឌអនុគ្រោះឱ្យបាន​ច្រើន​​ចំពោះការប្រើប្រាស់​ប្រា​ក់រៀល។

គួរបញ្ជាក់ផងដែរថា ក្រោយកម្ពុជា​ទទួលបាន​សុខសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨​ ក្រោម​នយោបាយ​​ឈ្នះ-ឈ្នះ របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា រាជរដ្ឋាភិបាលបានធ្វើស្ថិរកម្មម៉ាក្រូសេដ្ឋកិច្ចនិងសង្គម និងបានដាក់ចេញនយោបាយអភិវឌ្ឍជាតិនៅគ្រប់វិស័យ ដែលក្នុងនោះក៏មានការជំរុញការប្រើប្រាស់ប្រាក់រៀលផងដែរ។ ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនិងធនាគារជាតិនៃកម្ពុជា ប្រាក់រៀលក្នុងចរាចរណ៍កើនឡើង​​ជាលំដាប់ក្នុងអត្រាកំណើនប្រចាំឆ្នាំ ១៦,៦% ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយ។ ទន្ទឹមនេះ អត្រាប្តូរប្រាក់រៀល​ត្រូវបានរក្សា​​ឱ្យ​មានស្ថិរភាព​យ៉ាង​ល្អប្រសើរ ទាំងនៅ​ក្នុង​អំឡុង​វិបត្តិហិរញ្ញវត្ថុសកលនិងវិបត្តិកូវីដ-១៩ ជាមួយអត្រាមធ្យម ៤.០៣៦ រៀល​ក្នុងមួយ​ដុល្លារអាមេរិកគិតចាប់តាំងពីឆ្នាំ១៩៩៨មក និងប្រែប្រួលក្នុងរង្វង់តែ ១% ប៉ុណ្ណោះក្នុងមួយឆ្នាំ។ ស្ថិរភាពអត្រាប្តូរប្រាក់​បានរួមចំណែករក្សាស្ថិរភាពថ្លៃ និង​ការពារ​អំណាចទិញ​របស់​ប្រាក់​រៀល ជាពិសេសប្រាក់ចំណូលរបស់មន្រ្តីរាជការ និង​ប្រជាជនរស់នៅតាមខេត្ត និងតំបន់ជនបទ ដែលមានប្រាក់ចំណូលចម្បងជាប្រាក់រៀល៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)