ក្រសួង​ទេសចរណ៍ ​មាន​ផែនការ​​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន​ពី​ខេត្ត​ហឺណាន ​មក​ទស្សនា​កម្ពុជាឱ្យបាន ​១​លាន​នាក់​ក្នុង១ឆ្នាំ

ភ្នំពេញ៖ ​​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បានអះអាងថា ក្រសួង​មាន​ផែនការ​​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន​ពី​ខេត្ត​ហឺណាន ​មក​ទស្សនា​កម្ពុជាឱ្យបាន ​១​លាន​នាក់​ ​ហើយ​នឹង​កើន​ឡើង​ជា​លំដាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ក្រោមកិច្ច​សហការ​ជាមួយ​ក្រុមហ៊ុន​ទេសចរណ៍​ចិន​ធំៗ​នៅ​ខេត្ត​ហឺណាន ប្រទេសចិន។

ឯកឧត្តម ហួត ហាក់​ ​​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បានថ្លែងបែបនេះបន្ទាប់ពីវិលត្រឡប់មក​ពី​ប្រទេស​ចិន​វិញកាល​ពី​ពេលថ្មីៗក្រោយការ​ចូល​រួម​ព្រឹត្តិការណ៍​ «ការ​សម្ដែង​ក្បាច់​គុន​រួម​គ្នា ល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា» ជាមួយនឹងការ​ត្រៀម​លក្ខណៈ​​ ​មាន​ផែនការច្បាស់លាស់ ដែលធ្វើ​យ៉ាងណា​អាចជួយ​បង្កើន​ភ្ញៀវ​ទេសចរ​អន្តរជាតិមក​ទស្សនា​កម្ពុជា​កាន់​តែ​ច្រើន។

ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា​ ៖

«ខេត្ត​ហឺណាន មាន​ពលរដ្ឋ​ប្រមាណ ១០០​លាន​នាក់។ ដូច្នេះ ប្រសិនបើ​តែ​១​ភាគរយ​នៃ​ពលរដ្ឋ​​ខេត្ត​នេះ​មក​ទស្សនា​កម្ពុជា នោះ​ទេសចរ​ចិន​ពី​ខេត្ត​នេះ​អាច​មាន​ចំនួន ១​លាន​នាក់។ ជាមួយគ្នានេះ ដើម្បី​សម្រេច​បាន​ផែន​ការ​នេះបាន កម្ពុជា​បាន​បើក​​ស្ថាន​កុងស៊ុល​នៅ​ទីក្រុង ​Zhengzhou នៃ​ខេត្ត​ហឺណាន ដែលបង្ក​លក្ខណៈ​ងាយស្រួលដល់​ទេសចរ​។ ជាពិសេស​យើង​បាន​ប្ដេជ្ញា​ថា​នឹង​រួម​គ្នា​ខិតខំ​នាំ​ទេសចរ​ចិន​មក​ទស្សនា​កម្ពុជា​ឱ្យ​បាន​១​លាន​នាក់​ក្នុង​មួយ​ឆ្នាំ នៅជំហាន​ដំបូង។ ក្រោយ​បាន ១​លាន​នាក់​ហើយ យើង​នឹង​ពង្រីក​បន្ថែម​ទៀត អាច​ថា​ ២​លាន​នាក់ ឬ ៣​លាន​នាក់​នៅ​ឆ្នាំ​បន្ត​បន្ទាប់​ទៀត»។

ឯកឧត្តម ហួត ហាក់ បានលើកឡើងបន្ថែមថា ឆ្នាំ​នេះ​គឺជា ​«ឆ្នាំ​នៃ​ការ​ផ្លាស់​ប្តូរ​ប្រជាជន​និង​ប្រជាជន កម្ពុជា-ចិន ​២០២៤»។ មុន​នឹង​បិទ​បញ្ចប់​«ឆ្នាំ​នៃ​ការ​ផ្លាស់​ប្តូរ​ប្រជាជន ​និង​ប្រជាជន កម្ពុជា-ចិន ​២០២៤» នៅ​ខែ​មករា ឆ្នាំ​២០២៥ ខាង​មុខ​ ព្រឹត្តិការណ៍​សំខាន់ៗ​ចំនួន​នឹង​ត្រូវ​រៀប​ចំឡើង រួម​មាន៖ ​ការ​តាំង​បង្ហាញ​ម្ហូប​អាហារ កម្ពុជា​-ចិន ដែល​ពី​ថ្ងៃ​ ២៦​ដល់ ២៧ ខែ​តុលា កម្មវិធី​វប្បធម៌ទេសចរណ៍ និង​សាសនា​កម្ពុជា-ចិន នៅ​ខែ​វិច្ឆិកា​ និង​កម្មវិធី​ទេសចរណ៍​កម្ពុជា-​ចិន ដែលព្រឹត្តិការណ៍​ទាំង​អស់​នេះ​នឹង​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប។




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច