ធនាគារពិភពលោក ៖ ពិពិធកម្មសេដ្ឋកិច្ច និងកំណែទម្រង់ចំណូល ជាគន្លឹះទ្រទ្រង់កំណើនសេដ្ឋកិច្ចក្នុងស្ថានភាពមិនប្រាកដប្រជា

ភ្នំពេញ ៖ ធនាគារពិភពលោក (World Bank) បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ មានត្រឹម ៤,០% និង ៤,៥% ក្នុងឆ្នាំ២០២៦ ដោយសារតែកត្តាគួបផ្សំរវាងភាពប្រឈម និងស្ថានភាពមិនប្រាកដប្រជាសកល, ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម, ភាពជាប់គាំងក្នុងវិស័យអចលនទ្រព្យ និងការរឹតបន្តឹងនៃវដ្តឥណទាន។

នៅក្នុងរបាយការណ៍ចេញផ្សាយនៅថ្ងៃ១១ ខែមិថុនា ឆ្នាំ២០២៥ ធនាគារពិភពលោក បានផ្តល់ជាអនុសសន៍ថា ការនាំចេញដ៏ស្វាហាប់​ និងការងើបឡើងវិញជាបណ្តើរៗនៃការប្រើប្រាស់ឯកជន បាន​រួមចំណែក​ច្រើន​ធ្វើ​ឱ្យ​សេដ្ឋកិច្ចកម្ពុជារក្សា​បាន​ភាពធន់បើទោះបីជាមានភាពមិនប្រាកដ​ប្រជា​សកលកើនឡើងក៏ដោយ។ ដើម្បីរក្សាបាន​កំណើននៅ​ក្នុង​បរិការណ៍នេះ កម្ពុជាចាំបាច់ត្រូវ​ផ្តោតលើការ​ប្រឹង​ប្រែង​ធ្វើ​ឱ្យ​សេដ្ឋកិច្ចកាន់តែមានភាពសម្បូរបែប​​ និងការបង្កើតបរិយាកាសអំណោយផលសម្រាប់វិស័យឯកជនវិនិយោគ និងបង្កើតការងារ។

​នៅ​ក្នុង​របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា​ «ពុះពារភាព​មិន​ប្រាកដប្រជា​» លោកស្រី Tania Meyer ប្រធាន​គ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជាបានថ្លែងថា៖

«ការធ្វើពិពិធកម្មសេដ្ឋកិច្ចមានសារៈសំខាន់សម្រាប់កម្ពុជាក្នុងការរក្សាកំណើនឱ្យ​មាន​ចីរភាព​ និងការបង្កើតការងារចំពេលមានភាពមិនប្រាកដប្រជា ជាពិសេសដោយ​ពង្រីក​មូលដ្ឋាន​សេដ្ឋកិច្ច​ឱ្យ​ហួសពីការពឹងផ្អែកលើវិស័យ​សំណង់ និងការនាំចេញសម្លៀកបំពាក់ ព្រមទាំងជំរុញ​ការផលិត និងសេវាកម្មតម្លៃបន្ថែមខ្ពស់ថែមទៀត»។

លោកស្រីបានបន្ថែមថា៖

«កំណែទម្រង់ប្រាក់ចំណូលអាចជួយ​គាំទ្រដល់ការធ្វើ​ឱ្យ​បរិយាកាសអាជីវកម្មមាន​ភាពកាន់តែ​ប្រសើរឡើង ហើយបង្កើតលំហ​សារពើពន្ធមួយ​សម្រាប់ការវិនិយោគសំខាន់ៗទៅលើ​មូលធន​មនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ»។

ការនាំចេញរបស់កម្ពុជា ជាពិសេសសម្លៀកបំពាក់ ទំនិញធ្វើដំណើរ ស្បែកជើង និងកង់ បានកើនឡើង ១១,៦% នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ធៀប​ទៅនឹង​រយៈពេលដូចគ្នា​ក្នុង​ឆ្នាំមុន​។ សេវាកម្មទេសចរណ៍បានកើនឡើង ១៦,១%សម្រាប់ការមកដល់របស់ភ្ញៀវអន្តរជាតិ ទោះបីជាចំនួននេះនៅតែទាបជាងកម្រិត​នៅ​ក្នុង​ឆ្នាំ២០១៩ ក៏ដោយ។ ទន្ទឹមនឹងនេះ ការប្រើប្រាស់ឯកជនបានងើបឡើងវិញដូចមាន​ជា​ភស្តុតាងស្រាប់​នូវការកើនឡើងនៃការនាំចូលទំនិញប្រើប្រាស់ រួមមានគ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ រថយន្ត និងម៉ូតូ ជាដើម។

ដោយឡែក នៅពីខាងក្រៅវិញ ការកើនឡើងនៃប្រាក់បញ្ញើរពីបរទេស និងចំណូលពីទេសចរណ៍ បានជួយ​ទូទាត់ប៉ះប៉ូវ​ដល់​ឱន​ភាពពាណិជ្ជកម្មដែលកំពុងកើនឡើង​ ដោយទុនបម្រុងបានកើនដល់ ២៤,៧ពាន់លានដុល្លារអាម៉េរិក។ កំណើនសាច់​ប្រាក់កំពុង​ចរាចរ បានកើនឡើងដល់ ១៩,០% ពីមួយឆ្នាំទៅមួយឆ្នាំ ដោយ​សារលក្ខខណ្ឌរូបិយវត្ថុមាន​អំណោយផល។ អតិផរណាបានកើនឡើងបន្តិច ដល់ ៣,៧% ភាគច្រើនដោយសារតម្លៃអាហារក្នុងពេល​ដែលគុណភាពទ្រព្យសកម្ម​ក្នុង​វិស័យហិរញ្ញវត្ថុបានធ្លាក់ចុះ ហើយ​កម្ចីមិនដំណើរការកើន​​សមាមាត្រ​កាន់​តែ​ខ្ពស់ជាង​មុន​។

ធនាគារពិភពលោកបានពិនិត្យមើលឃើញថា ការ​កំណែទម្រង់ពន្ធដារអាចធ្វើ​បាន​ក្នុងរូបភាពបែបណា​ខ្លះដើម្បីអាចជួយជំរុញ​​ឱ្យ​បរិយា​កាសធុរកិច្ចកាន់​តែ​មាន​អំណោយផលដល់កំណើនសេដ្ឋកិច្ច​ ហើយ​ស្របគ្នានោះ បង្កើតឱ្យ​មាន​លំហសារពើពន្ធសម្រាប់ការវិនិយោគសំខាន់ៗទៅលើមូលធនមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ ដែលជាគន្លឹះសម្រាប់​ឈាន​ទៅ​សម្រេចបាននូវ​ចក្ខុវិស័យរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។ របាយ​ការណ៍បាន​លើកឡើងនូវទិដ្ឋភាពប្រទាក់​ក្រឡាគ្នាបីយ៉ាង ដែលបញ្ជាក់ពីសារៈសំខាន់នៃកំណែទម្រង់គ្រប់​ជ្រុង​ជ្រោយ​។ ទិដ្ឋភាព​ទាំងនោះ​រួមមាន​៖ ទី១ ការកៀរគរធនធានឱ្យ​បាន​គ្រប់គ្រាន់ដើម្បីឆ្លើយតប​សេចក្តី​ត្រូវ​ការវិនិយោគអភិវឌ្ឍន៍សំខាន់ៗ , ទី២ ការពង្រឹងបរិយាកាសធុរកិច្ចតាមរយៈប្រព័ន្ធពន្ធដារដែលមានប្រសិទ្ធផល និងអាចព្យាករបានកាន់តែល្អជាង​បច្ចុប្បន្ន, និងទី៣ ការលើកកម្ពស់សមធម៌ដោយធានាឱ្យ​មាន​ការបែងចែកបន្ទុកពន្ធដារប្រកបដោយយុត្តិធម៌ និងការដោះស្រាយផលប៉ះពាល់សង្គម និងបរិស្ថាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កូន​ខ្មែរ​បោះ​ទុន​ ​៦​ ​លាន​ដុល្លារ​ ​បង្កើត​រោងចក្រ​ត្រី​ខ​កំប៉ុង ​ផ្គត់ផ្គង់​លើ​ទីផ្សារ​ជំនួស​ផលិតផល​ថៃ​

ជំនួញ

• 15/07/2026

កូន​ខ្មែរ​ម្នាក់​ ​បាន​សម្រេច​បោះ​ទុន​វិនិយោគ​ជាង​ ​៦​ ​លាន​ដុល្លារ​អាម៉េរិក​ ​បង្កើត​រោងចក្រ​ផលិត​ត្រី​ខ​កំប៉ុង​ម៉ាក​យីហោ​ខ្មែរ​ នៅខេត្តកែប ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ផង​ និង​សម្រាប់​នាំចេញ​ទៅ​​ក្រៅ​ប្រទេសផង​ ដោយសារមើលឃើញពីសន្ទុះនៃការគ្រាំទ្រផលិតផលក្នុងស្រុកកើនឡើងខ្លាំង ស្របពេលពេលដែលប្រជាជនខ្មែរ ធ្វើ​ពហិការ​ឈប់ប្រើ​ផលិតផល​​​ថៃ

ក្រុមហ៊ុនឧស្សាហកម្មធំៗលំដាប់អន្តរជាតិបង្ហាញផែនការចូលមកវិនិយោគនៅកម្ពុជាក្រោយពលរដ្ឋពិហិការទំនិញថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រុមហ៊ុនឧស្សាហកម្មធំៗលំដាប់អន្តរជាតិបង្ហាញផែនការចូលមកវិនិយោគនៅកម្ពុជាក្រោយពលរដ្ឋពិហិការទំនិញថៃ

ស្ថាបនិក​ ​DeepSeek​  ​កើន​ទ្រព្យ​ដល់​ ​៣៦​ ​ពាន់​លាន​ដុល្លារ​ ក្លាយជា​សេដ្ឋី​មាន​ជាង​គេ​ក្នុង​វិស័យ​ ​AI​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/07/2026

​ទ្រព្យសម្បត្តិ​សុទ្ធ​របស់​លោក​ ​Liang​ ​Wenfeng​ ​ស្ថាបនិក​ក្រុមហ៊ុន​ ​AI​ ​ដ៏​ល្បី​របស់​ចិន​ ​DeepSeek​ ​បាន​កើនឡើង​ដល់​ទៅ​ជាង​ទ្វេ​ដង​ ​បន្ទាប់ពី​ការ​កៀរគរ​ទុន​វិនិយោគ​បន្ថែម​ ដែល​វា​បាន​ធ្វើឱ្យ​សហគ្រិន​ជនជាតិ​ចិន​រូប​នេះ​បាន​ក្លាយជា​បុគ្គល ​​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​ជាង​គេ​បំផុត​លើ​លោក​

ចក្ខុវិស័យ​ និង​កំណែទម្រង់​សេដ្ឋកិច្ច​ស៊ីជម្រៅ​របស់​វៀតណាម​ និង​ហ្វីលីពីន​ ​បង្ហាញ​ពី​លទ្ធផល​ ​គួរ​រៀនសូត្រ​តាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

វៀតណាម​ និង​ហ្វីលីពីន ​ទើបតែ​ទទួលបាន​ការ​ដំឡើង​ចំណាត់ថ្នាក់​ថ្មី​ពី​ធនាគារ​ពិភពលោក​ ​World​ ​Bank​ ​ជា​ប្រទេស​អ្នក​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ​ឬ​ ​Upper​ ​Middle​ ​Income​ ​ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​មើល​កិច្ចខិតខំ​របស់​ប្រទេស​អាស៊ាន​ទាំង​ពីរ​នេះ​ ​គឺ​មិន​មែន​ជា​រឿង​ងាយស្រួល​ពេក ​និង​ឆាប់រហ័ស​នោះ​ឡើយ​

ហ្វីលីពីន -កម្ពុជា​ រួមដៃគ្នាលើកកម្ពស់វិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើការធ្វើជាប្រធានអាស៊ានរបស់សាធារណរដ្ឋហ្វីលីពីនក្នុងឆ្នាំ២០២៦

មន្ទីរសុរិយោដីខេត្តស្ទឹងត្រែង​ ជូនដំណឹងពីការ​ចែក​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​ដល់ពលរដ្ឋក្នុងស្រុកបុរីអូរ​ស្វាយសែនជ័យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/07/2026

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង​ ប្រកាសប្រគល់វិញ្ញា​បន​បត្រជូនម្ចាស់កម្មសិទ្ធិដីធ្លីនៅស្រុកបុរីអូរស្វាយ​សែនជ័យ នៅថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៦

អាម៉េរិក​បង្វិល​សង​ប្រាក់​ ​៨១​ ​ពាន់​លាន​ដុល្លារ​ ក្រោយ​តុលាការ​កំពូល​សម្រេច​ថា​ ​ពន្ធ​បដិការ​របស់​ ត្រាំ ​ខុស​ច្បាប់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

រដ្ឋាភិបាល​អាម៉េរិក​សង​ប្រាក់​ពន្ធ​គយ​ ​៨១​ ​ពាន់​លាន​ដុល្លារ​ត្រឡប់​ទៅវិញ​ បន្ទាប់ពី​តុលាការ​កំពូល​សម្រេច​ថា​ ​ការ​ប្រមូល​ពន្ធ​គយ​បដិការ ​ដែល​ដាក់ចេញ​ដោយ​លោកប្រធានាធិបតី​ ​Donald​ ​Trump​ ​(​ដូណាល់ ​ត្រាំ​) ​ទាំងនោះ​ ​គឺ​ខុស​ច្បាប់

ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងផ្នែកឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/07/2026

ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៃឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ

ប៊ុល​ហ្ការី​-​អាល្លឺម៉ង់​ ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត​ ​និង​មនុស្ស​យន្ត​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/07/2026

លោក​នាយក​រដ្ឋមន្ត្រី​ប៊ុលហ្ការី​  ​លោក​ ​Rumen​ ​Radev​ ​នៅសប្តាហ៍​នេះ​ ​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​វិទ្យាស្ថាន​ស្រាវជ្រាវ​ និង​គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ធំ​ៗ​របស់​ប្រទេស​អាល្លឺម៉ង់​ ​នៅ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ ​ដើម្បី​ពិភាក្សា​អំពី​ការ​បន្ត​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេ​ភាគី​លើ​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ជាន់​ខ្ពស់​ ន​វានុវត្តន៍​ និង​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ

ជប៉ុន ផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ជប៉ុន ផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

Leave a Reply

Your email address will not be published. Required fields are marked *