ចំណុចសំខាន់ចំនួន ២ អាចជួយឱ្យម្ចាស់ MSMEs ឈរជើងក្នុងទីផ្សារបានរឹងមាំ និងយូរអង្វែង

ភ្នំពេញ ៖ អ្នកជំនាញបានលើកឡើងថា ដើម្បីអាចឈរជើងបានរឹងមាំ និងយូរអង្វែងក្នុងទីផ្សារ សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ក៏ដូចជា សហគ្រាសធុនតូច និងមធ្យម (SMEs) គឺត្រូវការធាតុផ្សំសំខាន់ៗចំនួន២ នោះក្នុងរួមមានផែនការអាជីវកម្ម និងផែនការហិរញ្ញវត្ថុ។ ការដែលមានផែនការអាជីវកម្ម និងផែនការហិរញ្ញវត្ថុច្បាស់លាស់ នោះគឺវាបង្កភាពងាយស្រួលក្នុងការប្រមូលទុន ឬប្រើប្រាស់ទុនពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដើម្បីជំរុញប្រតិបត្តិការហិរញ្ញវត្ថុអាជីវកម្ម។

លោក​ កែវ ឡង់ឌី សហស្ថាបនិក និងជាអគ្គនាយកអភិវឌ្ឍន៍ធុរកិច្ចនៃហាងឯកទេសទំនិញកុមារ បេប៊ីអោតឡេត បានលើកឡើងថា ដើម្បីកៀគរទុន និងត្រូវការទុនបន្ថែមនោះមិនថា MSMEs និងSMEsនោះទេ គឺត្រូវការផែនការអាជីវកម្ម និងផែនការហិរញ្ញវត្ថុច្បាស់លាស់។ ឧទាហរណ៍ នៅពេលមានផែនការអាជីវកម្មច្បាស់លាស់ ហើយអាជីវកម្មមានភាពរឹងមាំ នោះគឺងាយស្រួលក្នុងការកៀគរទុនដើម្បីជំរុញប្រតិបត្តិការអាជីវកម្ម។

លោក កែវ ឡង់ឌី បានបន្ថែមថា អាជីវកម្មដែលរឹងមាំក៏តែត្រូវមានផែនការហិរញ្ញវត្ថុត្រឹមត្រូវ និងច្បាស់លាស់ បើពុំដូច្នោះទេ ទោះជីវកម្មរឹងមាំប៉ុណ្ណា ក៏មិនអាចឈរជើងបានយូរនោះទេដែរ។ មុំទាំងពីរដែលមានសារៈសំខាន់សម្រាប់អាជីវកម្មនីមួយៗ គឺផែនការអាជីវកម្ម និងផែនការហិរញ្ញវត្ថុ។ទន្ទឹមនេះ អាជីវកម្មដែលរឹងមាំក៏តែត្រូវមានផែនការហិរញ្ញវត្ថុត្រឹមត្រូវ និងច្បាស់លាស់ បើពុំដូច្នោះទេ ទោះជីវកម្មរឹងមាំប៉ុណ្ណា ក៏មិនអាចឈរជើងបានយូរនោះទេដែរ។ មុំទាំងពីរដែលមានសារៈសំខាន់សម្រាប់អាជីវកម្មនីមួយៗ គឺផែនការអាជីវកម្ម និងផែនការហិរញ្ញវត្ថុ។

លោកបញ្ជាក់ថា ៖

«ជារួម ផែនការអាជីវកម្មពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាប្រៀបបានទៅនឹងមគ្គទេសក៍តម្រង់ផ្លូវដល់គ្រប់ម្ចាស់អាជីវកម្មទាំងអស់ ហើយម្ចាស់អាជីវកម្មក៏អាចប្រើវាដើម្បីស្នើសុំដើមទុនពីអ្នកវិនិយោគឬម្ចាស់ភាគហ៊ុនស្នើសុំការសហការពីអ្នកផ្គត់ផ្គង់ និងទាក់ទាញអតិថិជនសក្តានុពលថែមទៀតផង។ ទន្ទឹមនេះ ការមានផែនការហិរញ្ញវត្ថុគឺជាឧបករណ៍ដ៏ល្អសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ និងសម្រេចបានលទ្ធផលកាន់តែមានប្រសិទ្ធភាពទាន់ពេលវេលា។ ជាងនេះទៅទៀត វាអនុញ្ញាតឱ្យបុគ្គល ឬស្ថាប័នមានអារម្មណ៍ជ្រាបច្បាស់អំពីដំណើរការនៃការឈានដល់គោលដៅរបស់ពួកគេ ដូច្នេះហើយបណ្តុះទំនុកចិត្តលើអនាគតរបស់ពួកគេ និងអនាគតរបស់កូនៗរបស់ពួកគេ»។ 

ដោយឡែក មានសំណួរលើកឡើងថា តើហេតុអ្វីបានជា MSMEs និងSMEs) ពិបាកក្នុងការទទួលបានប្រភពទុនកម្ចីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អំឡុងពេលវិបត្តិសេដ្ឋកិច្ចសកល ?

លោក ឌុក សារ៉ាក់ នាយកនៃនាយកដ្ឋានសេវាហិរញ្ញវត្ថុសហគមន៍ Maybank បានថែ្លងថា ពីខាងធនាគារ គឺផ្តល់ប្រឹក្សាដល់ម្ចាស់ MSMEs និងSMEs ថាតើគួរយកបំណុលថែម ឬមិនគួរយកបំណុល ប៉ុន្តែវិស័យធនគារត្រូវផ្តល់ប្រឹក្សាច្បាស់លាស់ណាស់ ដើម្បីប្រើប្រាស់កម្ចីទៅត្រូវចំគោលដៅ និងមិនឱ្យអង្គភាពរបស់គាត់ធ្លាក់ចូលវិបត្តិហិរញ្ញវត្ថុ ដោយសារការខ្ចីបុលបន្ថែម។

លោកបានបន្តថា ៖

«នៅពេលដែលយើងដឹងថា គាត់កំពុងមានបញ្ហា ហើយអ្នកខ្លះជួយផ្តល់កម្ចីឱ្យពួកគាត់ដើម្បីទៅទូទាត់លើកម្ចីមួយទៀត ដើម្បីរក្សាបានប្រវត្តិឥណទានល្អ។ ការណ៍នេះអាចធ្វើឱ្យជួបបញ្ហាកាន់តែធ្ងន់ធ្ងរជាងមុន។ ក្នុងន័យនេះ MSMEs និងSMEs ដែលកំពុងមានបញ្ហាផ្នែកហិរញ្ញវត្ថុ នឹងត្រូវបន្ថែមបន្ទុកទៅលើបំណុលកាន់តែច្រើន។ សម្រាប់ដំណោះស្រាយរយៈពេលវែង ធនាគារមិនអាចផ្តល់កម្ចីបន្ថែមដល់ពួកគាត់ទេ ហើយត្រង់ចំណុចនេះ វាអាចបង្កើនបំណុលកាន់តែច្រើនដល់ពួកគាត់»។

លោក ឌុក សារ៉ាក់ បានឱ្យដឹងថា ក្នុងកំឡុងពេលមានបញ្ហា ឧទាហរណ៍ ដូចកាលសម័យវិបត្តិកូវីដ-១៩ MSME ជួបបញ្ហាធ្លាក់ចំណូលដែលបង្កការរាំងស្ទះដល់លទ្ធភាពសង នាពេលនោះដំណោះស្រាយដ៏ល្អនោះគឺការរៀបចំឥណទានឡើងវិញ ដើម្បីសម្រាលបន្ទុកដល់កូនបំណុល។

លោកបានលើកឡើងថា ជាធម្មតា គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថ នៅតែផ្តល់កម្ចីដល់ MSMEs និងSMEs ដើម្បីជាទុនសម្រាប់ជំរុញប្រតិបត្តិការអាជីវកម្ម ប៉ុន្តែគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុត្រូវពិនិត្យ នឹងសិក្សាទៅលើស្ថានភាពជាស្តែងរបស់អង្គភាព ពិភាក្សា និងផ្តល់ប្រឹក្សាឱ្យអតិថិជនលើការរៀបចំហិរញ្ញវត្ថុ។ អ្វីជាចំណុចសំខាន់នោះ នៅពេលពួកគាត់ជូបបញ្ហា គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថ មិនផ្តល់បន្ទុកដល់ម្ចាស់ MSMEs និងSMEs បន្ថែមនោះទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/06/2026

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​ទៀត និងទទួលបានទំនុកចិត្តពីអតិថិជន

តម្លៃសាច់គោហក់ឡើងខ្ពស់នៅលើទីផ្សារ ខណៈកម្ពុជាបានបិទការនាំចូលពីប្រទេសថៃ

ជំនួញ, ព្រឹត្តិការណ៍

• 10/06/2026

ចាប់តាំងពីដើមឆ្នាំ២០២៦រហូតមក តម្លៃសាច់គោស្រស់នៅលើទីផ្សារមានការកើនឡើងខ្ពស់ខុសពីឆ្នាំ២០២៥ ពោលគឺចាប់តាំងពីបិទការនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យទាំងអាជីវករ ក៏ដូចជាអ្នកចិញ្ចឹមមានទឹកចិត្តសប្បាយរីករាយ

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្ម និងរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងខេត្តកំពង់ធំ​

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ