យូអិន ៖ ការឆបោកតាមប្រព័ន្ធអនឡាញ(Cyberscam)មានទំហំរាប់ពាន់លានដុល្លារកំពុងរីករាលដាលស្ទើរពេញពិភពលោកប្រៀបដូចជាជំងឺមហារីក

កាលពីថ្ងៃចន្ទសប្តាហ៍កន្លងមកនេះ អង្គការសហប្រជាជាតិ ហៅកាត់ថា យូអិន បានបង្ហាញនូវរបាយការណ៍ចុងក្រោយមួយស្តីអំពីការឆបោកតាមប្រព័ន្ធអនឡាញ ឬ Cyberscam ដោយបង្ហាញការព្រួយបារម្ភថា វាកំពុងរីករាលដាលស្ទើរពាសពាញសកលលោកប្រៀបដូចទៅនឹងជំងឺមហារីកមួយដែលពិបាកព្យាបាលយ៉ាងដូច្នោះដែរ។

របាយការណ៍ដដែលបានបង្ហាញថា ឧស្សាហកម្មបោកប្រាស់តាមប្រព័ន្ធអនឡាញនេះបានកើនឡើងក្នុងទំហំដល់ទៅរាប់សិបពាន់លានដុល្លារជារៀងរាល់ឆ្នាំ និងស្ទើរគ្រប់ទីកន្លែង ទាំងនៅអាមេរិកខាងត្បូងនៅតំបន់អាហ្វ្រិក និងនៅអាស៊ីអាគ្នេយ៍ផងដែរ។

លោក Benedikt Hofmann តំណាងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកបានមានប្រសាសន៍ថា ៖ Cyberscam បានរីករាលដាលដូចជាជំងឺមហារីក។ អាជ្ញាធរ​តាមប្រទេសនីមួយៗអាចកត់សំគាល់វាបានយ៉ាងងាយស្រួល​ ប៉ុន្តែ​លំបាកក្នុងការលុបបំបាត់សកម្មភាពនេះខ្លាំងណាស់។

ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានសរសេរថា ការប៉ាន់ប្រមាណមានប្រភពបោកប្រាស់ទ្រង់ទ្រាយធំរាប់រយនៅជុំវិញពិភពលោក ហើយដែលអាចបង្កើតប្រាក់ចំណេញប្រចាំឆ្នាំជាច្រើនរហូតដល់រាប់សិបពាន់លានដុល្លារ។ UNODC បានអំពាវនាវឱ្យប្រទេសនានាធ្វើការរួមគ្នា និងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីអាចរំខានដល់ការផ្តល់ហិរញ្ញប្បទានរបស់ក្រុមបទល្មើសទាំងនោះផងដែរ។

ដោយឡែក លោក John Wojcik អ្នកវិភាគប្រចាំតំបន់ជាមួយ UNODC មានប្រសាសន៍ថា ៖ ឧស្សាហកម្មក្លែងបន្លំតាមអនឡាញក្នុងតំបន់ បានវ៉ាដាច់បញ្ហាឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដោយសារវាងាយស្រួលធ្វើសកម្មភាព និងអាចទាក់ទងជាមួយជនរងគ្រោះដែលជាអតិថិជនរាប់លាននាក់បានងាយៗតាមរយៈបណ្ដាញអ៊ីនធឺណិត ដោយមិនចាំបាច់ផ្លាស់ទី ឬចរាចរទំនិញខុសច្បាប់ដូចជាការឆ្លងកាត់ព្រំដែននោះឡើយ។

គួរឲ្យដឹងដែរថា មិនមែនតែប្រទេសតួចតាច ឬរីកចម្រើននោះទេ សូម្បីតែសហរដ្ឋអាមេរិកក៏បានរាយការណ៍ពីការខាតបង់ទំហំថវិកាច្រើនជាង ៥,៦ ពាន់លានដុល្លារចំពោះការបោកប្រាស់ cryptocurrency កាលពីក្នុងឆ្នាំ២០២៣ ដោយក្នុងនោះមានប្រមាណជាង ៤ពាន់លានដុល្លារនៅក្នុងអ្វីដែលគេហៅថា ការបោកប្រាស់បែប pig-butchering scam ឬការបោកប្រាស់ទំនាក់ទំនងដែលរៀបចំឡើងដើម្បីជំរិតយកប្រាក់ពីមនុស្សចាស់ និងជនងាយរងគ្រោះ។

សម្រាប់នៅតំបន់អាស៊ីវិញ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ អាជ្ញាធរមកពីប្រទេសចិន ដែលជាកន្លែងមានក្រុមក្មេងទំនើងជាច្រើន និងមានប្រភពមកពីប្រទេសថៃ និងមីយ៉ាន់ម៉ា បានដឹកនាំការបង្រ្កាបលើប្រតិបត្តិការឆបោកនៅក្នុងតំបន់ដែលគ្មានច្បាប់នៃព្រំដែនថៃ-មីយ៉ាន់ម៉ា ដោយប្រទេសថៃបានកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពល ប្រេងឥន្ធនៈ និងអ៊ីនធឺណេតដល់តំបន់ដែលមានលំនៅដ្ឋានឆបោកជាច្រើនទីតាំងជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បំណុល​ជាតិ​អាម៉េរិក​កើន​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ត្រឹម​ ​៤​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

​បំណុល​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ក្នុង​រយៈពេល​ត្រឹម​ ៤ ​ឆ្នាំ​ ​ខណៈ​បំណុល​សរុប​គិតជាទំហំទឹកប្រាក់ មាន​រហូត​ទៅ​ដល់ ​ ៤០​ ទ្រី​លាន​ដុល្លារ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

Leave a Reply

Your email address will not be published.Required fields are marked *