ភ្នំពេញ ៖ ក្នុងគោលបំណងជំរុញការធ្វើពាណិជ្ជកម្មបន្ថែមជាមួយប្រទេសជិតខាង កម្ពុជាបានឯកភាពក្នុងការបើកច្រកព្រំដែនថ្មីៗជាបន្តបន្ទាប់ ជាពិសេសព្រំដែនកម្ពុជា ថៃ និងព្រំដែនកម្ពុជាវៀតណាម ។ ការបើកច្រកព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសជិតខាងនេះ មិនត្រឹមតែជំរុញឱ្យទំនាក់ទំនងពាណិជ្ជកម្មកម្ពុជាជាមួយនឹងប្រទេសទាំងនោះមានកំណើនប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យតម្លៃដីធ្លីនៅខេត្តជាប់ព្រំដែនរវាងប្រទេសទាំងនោះមានកំណើនមួយកម្រិតទៀតផងដែរ ។

លោក រ៉ៃ ឬទ្ធី ប្រធានសាខានៃក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តឧត្តរមានជ័យបានមានប្រសាសន៍តាមទូរសព្ទឱ្យដឹងថា ខេត្តឧត្តរមានជ័យជាខេត្តដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃ ហើយរដ្ឋាភិបាលនៃទាំងប្រទេសទាំងពីរក៏បានឯកភាពក្នុងការបើកច្រកព្រំដែនបន្ថែមដើម្បីសម្រួលការដឹកទំនិញចេញនៃប្រទេសទាំងពីរ ។

លោកបន្តថា ការបើកច្រកព្រំដែនថ្មីៗរវាងប្រទេសកម្ពុជា និងថៃបានផ្ដល់ផលវិជ្ជមានដល់វិស័យដីធ្លីនៅក្នុងខេត្តមួយនេះមួយកម្រិតផងដែរ ដោយបានឃើញថាតម្លៃដីធ្លីបានកើនឡើងជាបន្តបន្ទាប់ និងមានការចាប់អារម្មណ៍វិនិយោគដីធ្លីនៅក្នុងខេត្តកាន់តែច្រើន។

លោកថា ៖
“កាលពីមុនដីធ្លីនៅតំបន់មួយចំនួនក្នុងខេត្តឧត្តរមានជ័យ ជាពិសេសនៅជិតព្រំដែនថ្មីៗ មិនសូវមានការចាប់អារម្មណ៍ទេ ហើយតម្លៃត្រឹមតែ ៣០០០ដុល្លារ ទៅ ៤០០០ដុល្លារក្នុងមួយហិកតា តែមកដល់ពេលនេះតម្លៃដីធ្លីនៅតំបន់ដដែលនោះបានឡើងដល់៤ម៉ឺនដុល្លារអាមេរិកទៅ៥ម៉ឺនដុល្លារអាមេរិកក្នុងមួយហិកតា ហើយមានអ្នកស្វែងរកទិញច្រើនទៀតផង”
លោកបន្ថែមថា អ្នកទិញដីក្នុងខេត្តឧត្តរមានជ័យមិនមែនសុទ្ធតែអ្នកក្នុងខេត្តនោះទេ មួយចំនួនគឺជាអ្នកមកពីភ្នំពេញ និងបណ្ដាខេត្តផ្សេងដូចជា បន្ទាយមានជ័យ ខេត្តសៀមរាប ជាដើម ។ សម្រាប់សក្ដានុពលនៅក្នុងខេត្តឧត្តរមានជ័យនាពេលបច្ចុប្បន្នមិនមានអ្វីក្រៅពីកសិកម្ម និងកសិ-ឧស្សាហកម្មនោះឡើយ ហើយក៏មិនទាន់មានអគារខ្ពស់ ក៏ដូចជាការអភិវឌ្ឍបុរីលំនៅឋាននោះដែរ ។ ដីធ្លីនៅជិតៗក្រុង ក៏មានអ្នកទិញហើយពុះឡូត៏តិចតួច និងមិនសូវមានអ្នកទិញច្រើននោះដែរ។ ប៉ុន្តែនៅពេលអនាគត លោករំពឹងថា នឹងមានការអភិវឌ្ឍអគារ បុរីលំនៅឋាននៅតាមតំបន់ព្រំដែនកម្ពុជា និងថៃក្នុងទឹកដីនៃខេត្តឧត្តរមានជ័យ ។
លោក ថា ថេង ប្រធានសាខានៃក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តព្រៃវែងក៏បានលើកឡើងផងដែរថា ក្រោយពេលរដ្ឋាភិបាលបានបើកច្រកព្រំដែនថ្មីៗជាមួយនឹងប្រទេសវៀតណា លោកបានមើលឃើញថា ដីធ្លីនៅតំបន់ជិតព្រំដែនកម្ពុជាវៀតណាមបានហក់ឡើងមួយកម្រិតទៀត ហើយតំបន់ខ្លះបានហក់ឡើងខ្ពស់ខ្លាំង ជាក់ស្ដែងដីនៅជិតព្រំដែនកម្ពុជាវៀតណាមក្នុងខេត្តព្រៃវែង ដែលពីមុនត្រឹមតែ ១ ០០០ ឬ ២ ០០០ដុល្លារក្នុងមួយហិកតានោះ ពេលនេះហក់ឡើងដល់ខ្ទង់លានដុល្លារក៏មានដែរក្នុងមួយហិកតា ។ លោកបន្តថា បច្ចុប្បន្ន តំបន់ជិតព្រំដែនកម្ពុជាវៀតណាមក្នុងខេត្តព្រៃវែង មានការអភិវឌ្ឍដីធ្លីជាច្រើនទម្រង់ ក្នុងនោះមានដូចជាលំនៅឋាន បុរី ដីឡូត៍ និងមានការអភិវឌ្ឍជាលំនៅឋានលំហែកាយរបស់ក្រុមហ៊ុនក្នុងស្រុកមួយចំនួនផងដែរ។ ម្យ៉ាងទៀតក្នុងពេលខាងមុខនេះ ព្រៃវែងក៏នឹងទទួលបានការវិនិយោគបន្ថែមជាច្រើនទៀត ស្របពេលរាជរដ្ឋាភិបាលបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ក្នុងនោះក៏មានគម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ដែលរត់កាត់ខេត្តព្រៃវែងផងដែរ ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា កំពុងជំរុញនាំចេញផលិតផលស្វាយចន្ទី និងម្រេច ដែលមានតម្លៃបន្ថែមខ្ពស់ទៅកាន់សហភាពអឺរ៉ុប
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 10/11/2026
ភ្នំពេញ ៖ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកទីផ្សារ និងការបំពេញតម្លៃបន្ថែមទៅលើរាល់ផលិតផលកសិកម្ម ក្រសួងចំនួន ៣ និងស្ថាប័នពាក់ព័ន្ធបានចាប់ដៃសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធ្វើយ៉ាងណាបង្កើនការផលិត ពង្រឹងគុណភាព មានរសជាតិឆ្ងាញ់ ព្រមទាំងការវេចខ្ចប់ដែលមានលក្ខណៈស្តង់ដារ អាចបំពេញតម្លៃបន្ថែម ជាពិសេស ជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១០

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content