ឆ្នាំ២០២៤ បរិមាណទំនិញ និងប្រេងឥន្ធនៈឆ្លងកាត់កំពង់ផែស្វ័យតភ្នំពេញ មានជាង៤លានតោន កើនជិត១៦%

ភ្នំពេញ ៖ ប្រតិបត្តិការអាជីវកម្ម​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ បាន​កើន​ឡើងខ្ពស់នៅ​ក្នុងឆ្នាំ២០២៤ ធៀប​នឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់កំពង់ផែស្វ័យតភ្នំពេញ ដែល​ជា​ក្រុមហ៊ុន​ចុះ​បញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា (CSX) កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ ។

របាយការណ៍​មិនទាន់​បាន​ធ្វើ​សវនកម្មបានឱ្យដឹងថា៖ ក្នុងរយៈពេលមួយឆ្នាំ២០២៤ កំពង់ផែ មានបរិមាណទំនិញ និងប្រេងឥន្ធនៈឆ្លងកាត់ជិត៥លានតោន(៤ ៨០៦ ៦៥៤ តោន) កើនឡើងជិត១៦% ខណៈឆ្នាំ២០២៣ មានចំនួន៤ ១៤៦ ៧៨៦តោន ចំណែកបរិមាណកុងតឺនរ័ឆ្លងកាត់មាន ៤៨០ ២០០ ធីអ៊ីយូ កើនជាង២១% ធៀបនឹងឆ្នាំ២០២៣ ដែលមាន ៣៩៦ ២២៥ ធីអ៊ីយូ។

របាយការណ៍ដដែលនេះ បានឱ្យដឹងទៀតថា ចំពោះបរិមាណនាវាសរុបមាន ៤ ៨៩៤គ្រឿង  កើនឡើងជាង២៦,២% ធៀបនឹងឆ្នាំ២០២៣ មាន ៣ ៨៥៩គ្រឿង រីឯបរិមាណនាវាដឹកអ្នកដំណើរឆ្លងកាត់មានចំនួន ៧០៨ កើនឡើងជាង ២២៤,៨៧% ធៀបនឹងឆ្នាំ២០២៣ ដែលមាន ៥៦៧គ្រឿង និងចំនួនអ្នកដំណើរឆ្លងកាត់មាន ៣ ៦១៥០នាក់ កើនឡើងប្រមាណ ៤៣,៧៣% ធៀបនឹងឆ្នាំ២០២៣ ដែលមាន ២៥ ១៥២ គ្រឿង។

សម្រាប់ខែធ្នូ ឆ្នាំ២០២៤ វិញ កំពង់ផែស្វយ័តភ្នំពេញ មានបរិមាណទំនិញ និងប្រេងឥន្ធនៈឆ្លងកាត់ ៤៤០ ០៦៥តោន ធៀបនឹងខែវិច្ឆិកា ឆ្នាំ២០២៣ មានចំនួន ៣៨២ ៨៥៦តោន  កើនជិត១៥ភាគរយ និងបរិមាណកុងតឺនរ័ឆ្លងកាត់មាន ៤៣ ៣៦១ ធីអ៊ីយូ កើនជាង២៦%  បរិមាណនាវាសរុបមានចំនួន ២៥០ គ្រឿង កើនឡើងជាង១៣% និង ចំនួនអ្នកដំណើរឆ្លងកាត់មាន ៣៣០០ នាក់កើនឡើងជិត១៧ភាគរយ%។

កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) គឺជាកំពង់ផែទន្លេអន្តរជាតិមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានមុខងារជាអាជ្ញាធរកំពង់ផែប្រតិបត្តិករផែ និងភស្តុភារកម្ម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

Leave a Reply

Your email address will not be published.Required fields are marked *