ប្រាក់ដុល្លារអាមេរិកអាចប្រឈមនឹងបញ្ហាដ៏ធ្ងន់ធ្ងរមួយនៅរយៈពេលមួយឆ្នាំខាងមុខ

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា ប្រាក់ដុល្លារអាមេរិកអាចនឹងធ្លាក់ចុះដល់ទៅ ១៥ ភាគរយធៀបទៅនឹងរូបិយប័ណ្ណពិភពលោកសំខាន់ៗក្នុងរយៈពេល ១៨ ខែខាងមុខទៀត ដោយសារអតិផរណានៅតែបន្តកើនឡើង និងការដំឡើងការប្រាក់របស់ធនាគារកណ្តាល។

កាលពីថ្ងៃអង្គារកន្លងទៅនេះ នាយកប្រតិបត្តិ Eurizon SLJ Capital Limited លោក Stephen Jen បានសរសេរនៅក្នុងការសិក្សាស្រាវជ្រាវមួយថា ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិកនៅតែមានភាពស្រពិចស្រពិលពីគោលនយោបាយរូបិយប័ណ្ណវត្ថុ ដែលមានន័យថា ការកាត់បន្ថយអត្រាការប្រាក់ គឺស្ថិតនៅក្នុងការពិចារណានៅឡើយ។ ការដំឡើងការប្រាក់ប្រាំបួនលើករបស់ធនាគារកណ្តាលអាមេរិក Fed កាន់តែបង្កភាពតឹងតែងដែលបណ្តាលមកពីវិបត្តិធនាគារ។

មិនត្រឹមតែប៉ុណ្ណោះ លោក Jen ក៏បានលើកឡើងផងដែរថា គួបផ្សំជាមួយនឹងការរឹតបន្តឹង Fed ជាច្រើនដងរួចទៅហើយ ហានិភ័យចំពោះអតិផរណានៅក្នុងសហរដ្ឋអាមេរិក និងពិភពលោកគឺងាយនឹងធ្លាក់ចុះ។  ស្របពេលនេះដែរ លោក Jen ក៏រំពឹងថា អតិផរណារបស់សហរដ្ឋអាមេរិកនឹងបន្តធ្លាក់ចុះក្នុងល្បឿន ដូចគ្នានៅពេលដែលវាបានកើនឡើងនៅឆ្នាំ ២០២១ និង ២០២២ ប៉ុន្តែមានសង្ឃឹមតិចតួចណាស់ ការដែលអតិផរណានឹងធ្លាក់ចុះ បើទោះបីជាការធ្លាក់ចុះតម្លៃរស់នៅ និងកម្រិតប្រាក់ឈ្នួលក៏ដោយ។

យ៉ាងណាមិញ កម្រិតសកម្មភាពសេដ្ឋកិច្ច ដែលធ្លាក់ចុះរួចហើយ នៅក្នុងផ្នែកសំខាន់ៗរបស់ពិភពលោកនឹងអាចរារាំងតម្រូវការសកលពីការដួលរលំ ដោយសាររូបិយប័ណ្ណអាមេរិកកំពុងធ្លាក់ចុះយ៉ាងខ្លាំង។ បច្ចុប្បន្ននេះ បើធៀបជាមួយនឹងរូបិយប័ណ្ណគូប្រជែងដែលខ្លាំងៗ សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះ ២,៤៦ ភាគរយក្នុងរយៈពេល ៤ សប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីធ្លាប់ការកើនឡើង ៧,៩ ភាគរយកាលពីឆ្នាំ ២០២២ កន្លងទៅនេះ។ ដូច្នោះហើយ លោក Jen បានវិភាគឃើញថា ក្នុងរយៈពេលប្រហែល ១៨ ខែបន្ទាប់ទៀត ប្រាក់ដុល្លារអាចនឹងធ្លាក់ចុះចន្លោះ ១០ ទៅ ១៥ ភាគរយ។

ស្របពេលនេះដែរ ការវិវឌ្ឍជាសកលនាពេលថ្មីៗនេះបង្ហាញថា ប្រទេសជាច្រើនកំពុងព្យាយាមចៀសឆ្ងាយពីការពឹងផ្អែកលើប្រាក់ដុល្លារ ដែលនេះអាចជាការបន្ថែមភាពតានតឹងលើប្រាក់ដុល្លារ ដែលរូបិយប័ណ្ណមួយនេះបានធ្លាក់ចុះ ១០ ភាគរយរចហើយ កាលពីខែកញ្ញាកន្លងទៅនេះ។ ប្រទេស BRICS កំពុងព្យាយាមចៀសឆ្ងាយពីប្រាក់ដុល្លារអាមេរិក ហើយបង្កើតរូបិយប័ណ្ណរបស់ពួកគេ ដើម្បីទូទាត់ការជួញដូរ។ ប្រទេសចិន និងបារាំងបានទូទាត់ពាណិជ្ជកម្មហ្គាស LNG លើកដំបូងដោយប្រើប្រាក់យន់របស់ចិន ដោយបញ្ឈប់ការពឹងផ្អែកលើប្រាក់ដុល្លារសម្រាប់ការទូទាត់ថាមពល។

ថ្មីៗនេះដែរ រុស្ស៊ី និងឥណ្ឌាបានបោះបង់ចោលតម្លៃប្រេងដែលគ្រប់គ្រងដោយអឺរ៉ុប ហើយយល់ព្រមប្រើប្រាស់តម្លៃប្រេងនៅឌូបៃជំនួសវិញ។ លើសពិនេះ ប្រាក់យន់របស់ចិនក៏បានជំនួសប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណ ដែលជួញដូរច្រើនបំផុតនៅក្នុងប្រទេសរុស្ស៊ី ចំណែកឯចិន និងម៉ាឡេស៊ី កំពុងពិចារណាបង្កើតមូលនិធិរូបិយវត្ថុអាស៊ី ដើម្បីកាត់បន្ថយឥទ្ធិពលប្រាក់ដុល្លារអាមេរិកហូរចូលក្នុងតំបន់៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)