រដ្ឋបាល​ជលផលជូនដំណឹងពីការបិទការ​ធ្វើនេសាទ​ត្រីកាម៉ុង សម្រាប់​រដូវនេសាទ​ឆ្នាំ២០២៤

ភ្នំពេញ​ ៖ រដ្ឋបាល​ជលផលនៃក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​​បានជូនដំណឹងពីការបិទការ​ធ្វើនេសាទ​ត្រីកាម៉ុងសម្រាប់​រដូវនេសាទ​ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី ១៥ ខែមករា រហូត​ដល់ថ្ងៃ​ទី ៣១ ខែមីនា​ឆ្នាំ២០២៤​ នេះ​ដល់ប្រជានេសាទ​នៅតំបន់​ឆ្នេរសមុទ្រ ។ 

សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ជលផល​បានបញ្ជាក់​ថា រដ្ឋបាល​ជលផល​សង្ឃឹម​ថា ប្រជាពលរដ្ឋដែលប្រកប​របរនេសាទ​ត្រី កាម៉ុង “ប្លាធូ” ទាំងអស់ និងចូលរួម​អនុវត្ត​តាមការជូន​ដំណឹងនេះ ដើម្បី​រួមចំណែក​ថែរក្សា និងការពារធនធាន​ជលផល​សមុទ្រ និង​ធានាបាន​និរន្តរភាព​ផលស្តុក​ក្នុង​ធម្មជាតិ សូមប្រជាពលរដ្ឋ​ដែលប្រកប​របរនេសាទ​ត្រី កាម៉ុង”ប្លាធូ” ទាំងអស់ សូមផ្អាក​សកម្មភាព​ការនេសាទ​ត្រីតាមពេលវេលា​ដូចមាន​ក្នុងសេចក្តី​ជូនដំណឹង​នេះ។

ឯកឧត្តម ពុំ សុថា ប្រតិភូរា​ជរ​ដ្ឋាភិ​បាល​ទទួ​លបន្ទុ​ក​រដ្ឋ​បាល​ជល​ផលបានអំ​ពាវ​នាវ​ដល់​ប្រជា​នេសា​ទក្នុង​តំប​ន់​ឆ្នេរ​ ផ្អាក​សកម្ម​ភាព​នេសា​ទត្រីកាម៉ុង​នៅក្នុង​រដូ​វពង​កូន ជាបណ្ដោះអា​សន្ន​ ដោយការប្រកាស​បិទ​ការនេសាទ ចាប់ពី​ថ្ងៃទី១៥ ខែមករា រហូតដល់​ថ្ងៃទី៣១ ខែមីនា គឺដោយ​សារតែ វាជា​រដូវ​បន្ត​ពូជ និងពងកូន​របស់​ត្រីកាម៉ុង “ប្លាធូ” ក្នុងដែន​នេសាទ​សមុទ្រ​កម្ពុជា ដើ​ម្បី​​ធានានិរន្ត​រភា​ព​ផល​ស្តុក​ត្រីនៅក្នុ​ងធម្ម​ជាតិ​។

​ឯកឧត្តម ពុំ សុថា បា​នប​ញ្ជាក់​ថា ៖ «ជារៀ​ង​រាលឆ្នាំ​ ចា​ប់ពីថ្ងៃ​ទី​១៥​ ខែ​មករា​ ដ​ល់​ថ្ងៃទី​៣១​ ​ខែមី​នា ​គឺជា​រដូ​វត្រី​កាម៉ុង​បន្ត​ពូជ និង​ពង​កូន ហេតុ​ដូច​នេះ​ សូម​ប្រជា​នេសា​ទស​មុទ្រ​ទាំងអ​ស់​ត្រូវប​ញ្ឈ​ប់កា​រធ្វើ​នេសាទ​​​ត្រីកាម៉ុ​ង​​ក្នុ​ងរ​យៈពេ​លនេះ​ជាកំ​ហិត ដើម្បី​រួម​ចំ​ណែកកា​រ​ពារ​ និ​ង​ប​ង្កើន​ផ​លស្តុក​ត្រី​នៅក្នុង​ធម្ម​ជា​តិ​ប្រក​ប​ដោយ​​នី​រន្ត​រ​ភាព​»។ ​

ជា​មួយគ្នា​នេះ​ ឯកឧត្តម​ប្រតិភូរា​ជរ​ដ្ឋាភិ​បាល បាន​ជំរុញ​ឱ្យខណ្ឌ​រដ្ឋបាល​ជល​ផលក្នុ​ងប​ណ្ដាខេ​ត្តនៃតំ​បន់​​ឆ្នេរស​មុទ្រ​ ​ដែល​រួម​មាន ខេត្តព្រះ​សីហនុ កំព​ត កែប និងកោះ​កុង ធ្វើកា​រ​ផ្សព្វផ្សាយ​អំពីកា​រហាម​ឃាត់​ការ​នេសាទ​ត្រីកាម៉ុ​ង​នៅក្នុ​ងរ​ដូវ​បន្តពូ​ជ និង​ពង​កូន​នេះដ​ល់​គ្រប់​ប្រ​ជា​នេសា​ទ​សមុទ្រទាំ​ង​អស់​នៅក្នុ​ងសហ​គមន៍​មូ​លដ្ឋា​នបា​ន​ដឹង​នឹង​ចូលរួម​អនុ​វ​ត្តឱ្យ​បាន​ល្អប្រសើ​រ ​ដើម្បីរួ​មចំ​ណែក​គ្រប់​គ្រង​ផលស្តុក​ត្រីកា​ម៉ុង​​ឱ្យមាន​និរន្តរភាព​ស្រប​តាម​គោលន​យោបា​យវិ​ស័យជ​លផ​លជា​តិ ​និង​ធា​នាបា​ននូ​វប្រព័ន្ធ​អេកូ​ឡូស៊ី​​ដែន​ជម្រក​សុវ​ត្ថិភា​ព​​រប​ស់​ត្រី​កាម៉ុង​ឱ្យល្អប្រ​សើ​រ ​ដើម្បីលើ​កក​ម្ពុស់​ជីវភា​ពរ​ស់នៅរ​បស់​ប្រជា​ពល​រដ្ឋ និ​ងស​ហគ​ម​ន៍មូ​លដ្ឋា​ន​។

ដោយឡែក រដ្ឋបាល​ខេត្តកោះកុង ​ប្រាប់​ប្រជាពលរដ្ឋ ​ដែល​ប្រកប​របរ​នេសាទ​ត្រីកាម៉ុង ​ក្នុង​តំបន់​គ្រប់​​គ្រង​ដែនជម្រក​សុវត្ថិភាព​ត្រីកាម៉ុង​ពាមក្រសោប​ទាំងអស់មេត្តា​បញ្ឈប់​សកម្មភាព​ធ្វើ​ការនេ​សាទ​​ត្រីកាម៉ុង​ជាកំហិត។ ប្រជានេសាទ​ទាំង​អស់ ​នឹង​បន្ត​ធ្វើនេសាទ​ជាធម្មតា​ឡើងវិញនៅ​ពេល​ផុត​រយៈពេល​នៃ​ការបិទ​ការនេសាទ​នេះ។​

រដ្ឋបាល​ខេត្ត​បញ្ជាក់​ដោយក្តី​សង្ឃឹមថា​ បងប្អូន​ប្រជាពលរដ្ឋ ​ដែល​ប្រកប​របរ​នេសាទ​ ​នឹង​ចូល​រួម​អនុវត្ត​តាម​សេចក្តី​ជូនដំណឹង​នេះ ​ដើម្បី​រួមចំណែក​គ្រប់គ្រង​ផល​ស្តុក​ត្រីកាម៉ុង ​ឱ្យមាន​និរន្តរភាព ​ស្របតាម​គោល​នយោ​បាយ​វិស័យ​ជលផល​ជាតិ ​និង​ធានា​បាន​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​ដែនជម្រក​សុវត្ថិភាព​ត្រីកាម៉ុង​ឱ្យ​ល្អ​ប្រសើរ ព្រោះការប្រកាស​ហាម​ឃាត់​នេះ ​គឺជា​រដូវ​ត្រីកាម៉ុង​បន្ត​ពូជ ​និង​ពង​កូន។

រដ្ឋបាល​ខេត្ត​ក៏បានបញ្ជាក់ថា ដើម្បី​រួមចំណែក​ថែរក្សា ​និង​ការពារ​ធនធាន​ជលផល​សមុទ្រ​ឱ្យបាន​គង់វង្ស​ទៅ​ថ្ងៃ​អនាគត​ អ្នកនេសាទ​ទាំងអស់ ​ត្រូវ​ផ្អាក​ជាបណ្ដោះ​អាសន្ន​នូវ​ការនេសាទ​ត្រី​ប្រភេទ​នេះ ក្នុង​ករណី​ប្រជានេសាទ ​មិន​អនុវត្ត​តាម​សេចក្ដី​ជូនដំណឹង​ខាងលើ​នេះ​ទេ ​នឹងត្រូវ​ផ្តន្ទា​ទោស​តាម​ច្បាប់​ជាធរមាន។​

ដូច្នេះ ដើម្បីរួម​ចំណែក​ថែរក្សា និង​ការពារ​ធន​ធាន​ជល​ផល​សមុទ្រ​កម្ពុជា​ឱ្យមាន​និរន្តរ​ភាព ការនេសា​ទ​ត្រី​កាម៉ុង​ក្នុង​រដូវ​ពង​កូន ដែល​ចាប់​ផ្ដើម​ពីថ្ងៃទី​ ១៥​ ខែមក​រាដល់​ថ្ងៃទី​ ៣​១ ខែមីនា​ខាងមុខ គឺ​ត្រូវបា​ន​​ហាមឃា​ត់​​ជាដាច់​ខា​ត។ នេះ​បើយោ​ងសេ​ចក្ដីជូន​ដំណឹង​រប​ស់​រដ្ឋបាល​ជលផ​ល​នៃក្រសួង​កសិកម្ម​ រុក្ខា​ប្រមា​ញ់ និង​នេសាទ​។

តាមរបាយការណ៍វិស័យជលផលប្រចាំឆ្នាំ២០២៣ ផលនសាទ និងផលវារីវប្បកម្ម អនុវត្តបាន ៨៦៦ ២​៥០តោន កើនលើសឆ្នាំមុន៤ ០៥០តោន ស្មើ០,៤៧% ដែលក្នុងនោះរួមមាន៖ ផលនេសាទទឹកសាបចំនួន៤២៦ ៧៥០តោន កើនឡើង២០ ៣៥០តោន ស្មើ៥,០១%, ផលនេសាទសមុទ្រ១២៥ ៥០០តោន កើនឡើង៣០០តោនស្មើ០,២៤% និងផលវារីវប្បកម្មចំនួន៣១៤ ០០០តោន ថយចុះ១៦ ៦០០តោន ស្មើ៥,០២%៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ