ក្រុមហ៊ុន​ធំៗចំនួន​៥ កំពុង​វិនិយោគ​ក្នុងតំបន់​សេដ្ឋកិច្ចពិសេស ​យូ ប៊ី អ៊ី ស្នួល​ ខេត្តក្រចេះ បង្កើតការងារ​បានជាង​២០០០នាក់

ក្រចេះ ៖ តំបន់​សេដ្ឋកិច្ចពិសេស​ យូ ប៊ី អ៊ី ស្នួល  ស្ថិតនៅ​ឃុំ ២ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ បានទាក់ទាញ​ក្រុមហ៊ុនវិនិយោគធំៗ​ ដើម្បីដំណើរការ​ផលិត ​និងនាំចេញទៅទីផ្សារអន្តរជាតិ ខណៈដែលបច្ចុប្បន្ន​​ មានក្រុមហ៊ុនធំៗចំនួន ៥ បាន និងកំពុងមមាញឹកនៅក្នុងសង្វាក់ផលិតកម្មរបស់ខ្លួន និងអាចបង្កើតឱកាសការងារប្រមាណ ២០០០កន្លែង។

នៅដើមសប្ដាហ៍​ទី២ នៃខែវិច្ឆិកា ឆ្នាំ២០២៥នេះ ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានចុះពិនិត្យពីស្ថានភាពវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ដែលមានទីតាំងស្ថិតនៅ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។

បើតាម​លេខាធិការដ្ឋាន​នៃក្រុមការងារ​ជំរុញ​ការ​វិនិយោគ​ក្នុងភូមិភាគឦសាន បានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី​ ស្នួល​ មានក្រុមហ៊ុនកំពុងដំណើរការចំនួន ៥ ក្នុងនោះរួមមាន ១.ក្រុមហ៊ុន Newbustar (Cambodia) Tire Co.,Ltd. ជាក្រុមហ៊ុន​ផលិតសំបកកង់យានយន្ត, ទី២ ក្រុមហ៊ុន HKZQ Energy and Technology Co.,Ltd. ជាក្រុមហ៊ុន​ផលិតចំហាយទឹក និងខ្យល់ក្តៅ, ទី៣ ក្រុមហ៊ុន Firemax (Cambodia)Tires Co.,Ltd. ជាក្រុមហ៊ុន​ផលិតសំបកកង់យានយន្ត, ទី៤ ក្រុមហ៊ុន Yaokun (Cambodia) Mold Co.,Ltd. ជាក្រុមហ៊ុនផលិតពុម្ពសំបកកង់យានយន្ត និង ទី៥. ក្រុមហ៊ុន Zhongqi Photovoltaic Technology (Cambodia)Co., Ltd. ជាក្រុមហ៊ុន ផ្គុំ និងតម្លើងបន្ទះសូឡា ។

គួរ​បញ្ជាក់ថា​ ទីតាំងតំបន់សេដ្ឋកិច្ចពិសេសនេះ មានចំងាយប្រមាណ ៥គីឡូម៉ែត្រ ពីច្រកអន្តរជាតិត្រពាំងស្រែ ដែលជាច្រកអន្តរជាតិដ៏សំខាន់ក្នុងប្រព័ន្ធដឹកជញ្ជូន និងពាណិជ្ជកម្ម នៅក្នុងតំបន់ភូមិភាគឦសាន ។ ទុនវិនិយោគរបស់ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនេះមានទំហំប្រមាណ ២០០ លានដុល្លារអាម៉េរិក ហើយគិតមកទល់បច្ចុប្បន្ន ទំហំទុនវិនិយោគដែលបានចូលមកបណ្តាក់ទុននៅតំបន់សេដ្ឋកិច្ចពិសេសនេះ មានទំហំ ៥៩៥,៣ លានដុល្លារអាម៉េរិក និងបានផ្តល់ការងារដល់កម្មករសរុបចំនួន ២០១៤ នាក់ ។

ដោយឡែក ការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសនេះ កាលពីឆ្នាំ២០២៤ មានទំហំ ៧៩,៦ លានដុល្លារអាម៉េរិក ហើយបច្ចុប្បន្ន គិតត្រឹមរយៈពេល ១០ខែ ឆ្នាំ២០២៥ ការនាំចេញបានហក់ឡើងដល់ចំនួនជាង ១០០ លានដុល្លារអាម៉េរិក ដោយមានទីផ្សារនាំចេញសំខាន់ៗដូចជា​ សហរដ្ឋអាម៉េរិក ប្រេស៊ីល ចិន សហភាពអឺរ៉ុប តួកគី ម៉ិកស៊ិក រុស្ស៊ី អាហ្វ្រិកខាងត្បូង ឥណ្ឌា និងឥណ្ឌូនេស៊ី ជាដើម ។

ក្រុមការងារ ជំរុញការវិនិយោគក្នុងភូមិ​ឦសាន​បានជួបពិភាក្សាដោយផ្ទាល់ជាមួយក្រុមហ៊ុនអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជាបណ្តាក្រុមហ៊ុនដែលកំពុងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ដើម្បីស្វែងយល់ពីស្ថានភាពទូទៅនៃការវិនិយោគ និងបញ្ហាប្រឈម ដែលក្រុមហ៊ុនកំពុងជួបប្រទះ ព្រមទាំងសំណើនានាដែលក្រុមហ៊ុនចង់ឱ្យ ក.វ.ឦសាន ជួយស្វែងរកដំណោះស្រាយ ។ ក្រុមហ៊ុនទាំងនេះ បានយល់ដឹងពីវត្តមាន និងអត្ថប្រយោជន៍ពិសេសដែលវិនិយោគិនអាចទទួលបានទាក់ទងនឹងការលើកទឹកចិត្ត និងការសម្រួលនីតិវិធីនានា ក្រោមវិសាលភាពនៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភូមិភាគឦសាន (២០២៥-២០២៨) ជាពិសេស គឺលទ្ធភាពនៃការផ្តល់នូវដំណោះស្រាយជាកញ្ចប់ តាមរយៈយន្តការ «ច្រកចេញចូលតែមួយ» ។

តំណាងក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស បានបង្ហាញឆន្ទៈក្នុងការខិតខំជំរុញកិច្ចអភិវឌ្ឍ ដើម្បីឱ្យតំបន់សេដ្ឋកិច្ចពិសេសនេះ ក្លាយទៅជាបណ្តុំឧស្សាហកម្ម (industrial cluster) ជាពិសេសរោងចក្រកែច្នៃជ័រកៅស៊ូ ដែលនឹងប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ផ្គត់ផ្គង់ដល់ខ្សែច្រវាក់ផលិតកម្ម ។ ក្រុមហ៊ុនក៏នឹងព្យាយាមបន្តផ្សព្វផ្សាយពីសក្តានុពលវិនិយោគរបស់កម្ពុជា និងខិតខំទាក់ទាញឧស្សាហកម្មយានយន្តឱ្យមកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះផងដែរ ។

ឯកឧត្តម​ ស៊ឹម វីរៈ អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានក្រុម​ការងារ​ជំរុញការ​វិនិយោគក្នុងភូមិភាគឦសាន បានលើកឡើងថាថា ការចុះពិនិត្យស្ថានភាពវិនិយោគនៅទីតាំងវិនិយោគផ្ទាល់ គឺជាសកម្មភាពដ៏សំខាន់មួយរបស់ក្រុមការងារ​ជំរុញការ​វិនិយោគក្នុងភូមិភាគ​ឦសាន លើទិដ្ឋភាពថែទាំវិនិយោគ ដើម្បីផ្តល់ភាពកក់ក្តៅដល់វិនិយោគិន ដែលមានស្រាប់ ប្រយោជន៍ដើម្បីលើកទឹកចិត្តវិនិយោគិនឱ្យបន្ត ឬពង្រីកបន្ថែមគម្រោងវិនិយោគរបស់ខ្លួន, ជំរុញវិនិយោគិនបង្កើនតម្លៃបន្ថែមនៃខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ឆ្ពោះទៅរកឧស្សាហកម្មកែច្នៃ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក, លើកទឹកចិត្តឱ្យមានការបណ្តុះបណ្តាល និងផ្ទេរជំនាញដល់កម្មករខ្មែរ ក៏ដូចជាផ្សព្វផ្សាយបន្តនូវសក្តានុពល និងកាលានុវត្តភាពវិនិយោគនៃតំបន់ភូមិភាគឦសាន ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

Leave a Reply

Your email address will not be published.Required fields are marked *