វិបត្តិចំនួនអ្នកទោសនៅអង់គ្លេសអាចបង្កជាមហន្តរាយ ខណៈរដ្ឋាភិបាលសម្រេចចាត់វិធានការបន្ទាន់ដើម្បីទប់ស្កាត់

បរទេស ៖ អង់គ្លេស ដែលទើបដំណើរការរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Keir Starmer កាលពីខែកក្កដានោះ កំពុងចាប់ផ្តើមធ្វើសកម្មភាពការងារយ៉ាងច្រើនដើម្បីដោះស្រាយបញ្ហាចំពោះមុខដែលបានបន្សល់ទុកពីរដ្ឋាភិបាលចាស់។ មួយក្នុងចំណោមនោះ គឺបញ្ហាវិបត្តនៃការគ្រប់គ្រងអ្នកទោសនៅទូទាំងចក្រភពអង់គ្លេសដែលតាមការព្យាករណ៍ចំនួនអ្នកទោសជនជាតិអង់គ្លេសទាំងអស់អាចកើនឡើងពីចន្លោះ ៩៤ ៦០០នាក់ ទៅដល់ ១១៤ ៨០០នាក់នៅត្រឹមឆ្នាំ២០២៨ខាងមុខ ខណៈដែលចំនួនជាក់ស្ដែងកាលពីសប្ដាហ៍មុននេះមានចំនួន ៨៨ ៥២១នាក់។

បន្ថែមពីនេះ អ្វីដែលគួរឲ្យព្រួយបារម្ភបំផុតនៅពេលដែលលោកស្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៍អង់គ្លេស Shabana Mahmood នៅសប្តាហ៍នេះបានរាយការណ៍ថា ទីតាំងសម្រាប់ទទួលអ្នកទោសដែលនៅសេសសល់មានត្រឹមតែ ១០០០កន្លែងទៀតប៉ុណ្ណោះ។ ជាមួយគ្នានេះ លោកស្រីក៏បានធ្វើការរិះគន់ខ្លាំងៗទៅលើរដ្ឋាភិបាលកាលពីអាណត្តិមុនចំពោះកិច្ចការងារនេះផងដែរ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ រដ្ឋាភិបាលអង់គ្លេសថ្មីបានប្រកាសចាត់វិធានការក្តៅ និងបន្ទាន់មួយតាមរយៈការដោះលែងអ្នកទោសសរុបដល់ទៅរាប់ពាន់នាក់មុនកាលកំណត់ដើម្បីធានាថា វិបត្តិនេះនឹងមិនអាចបង្កទៅជាគ្រោះមហន្តរាយ និងអាចឈានទៅដល់ការដួលរលំនៃប្រតិបត្តិការគ្រប់គ្រងអ្នកទោសរបស់ចក្រភពអង់គ្លេសទាំងមូលនោះឡើយ។ នេះបើយោងតាមអ្វីដែលោកស្រី Shabana Mahmood បានពន្យល់បន្ថែម។

គិតត្រឹមថ្ងៃអង្គារម្សិលមិញនេះគេសង្កេតឃើញថាអង់គ្លេសបានសម្រេចដោះលែងអ្នកទោសសរុបដល់ទៅ ១៧០០នាក់ភ្លាមៗក្រោយការប្រកាសអាសន្ន ហើយគេជឿជាក់ថានឹងមានការដោះលែងអ្នកទោសបន្ថែមទៀតនៅមុនកាលកំណត់ដល់ទៅ ៥៥០០នាក់នៅក្នុងខែកញ្ញា និងខែតុលាខាងមុខនេះ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា វិធានការនៃការដោះលែងនេះនឹងមិនអនុវត្តចំពោះជនណាម្នាក់ដែលត្រូវបានកាត់ទោសពីបទល្មើសហឹង្សា បទល្មើសផ្លូវភេទ ឬបទល្មើសដែលទាក់ទងនឹងភេរវកម្មនោះទេ ហើយអ្នកទោសដែលមានទោសចាប់ពី ៤ឆ្នាំ ឬតិចជាងនេះ អាចនឹងត្រូវបានដោះលែងបន្ទាប់ពីទទួលទោសយ៉ាងហោចណាស់៤០ភាគរយនៃកម្រិតទោសរបស់ពួកគេជាមុនសិន។

ជាមួយនឹងវិធានការ និងការដោះលែងអ្នកទោសមុនកាលកំណត់នេះ មានការរិះគន់ជាច្រើនពីសំណាក់ពលរដ្ឋរបស់ខ្លួន ជាពិសេសក្ដីបារម្ភទៅលើសន្តិសុខនៅក្នុងសហគមន៍ ប៉ុន្តែចំពោះរដ្ឋាភិបាលហាក់គ្មានជម្រើសនោះទេ ហើយបើសិនជាចំនួនអ្នកទោសចេះតែបន្តកើនឡើង រដ្ឋាភិបាលអាចនឹងមានផែនការបញ្ចូនអ្នកទោសមួយចំនួនឱ្យទៅទទួលទោសនៅក្នុងប្រទេសទី៣ ដែលក្នុងនោះ អេស្តូនី ដែលជាប្រទេសមានអត្រាទោសទណ្ឌតិចបំផុតលើពិភពលោកនោះបានក្លាយទៅជាគោលដៅរបស់ចក្រភពអង់គ្លេស៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ