ធនាគារ​​រុស្ស៊ី​​ចំនួន​ ៥ ​និង​​បុគ្គល​​​មាន​​ទ្រព្យ​​សម្បត្តិ​ស្ដុក​ស្ដម្ភ​ក្បែរ​លោក​ Putin ​​៣ ​រូប​ ទទួលរងការដាក់​​ទណ្ឌកម្ម​​ពីអង់គ្លេស

ក្រុងឡុងដ៍ ៖ ​ប្រទេស​អង់គ្លេស​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​ធនាគារ​រុស្ស៊ី​ចំនួន​ ៥ និង​បុគ្គល​ដែល​មាន​ទ្រព្យ​សម្បត្តិស្ដុ​ក​ស្ដម្ភ​ចំនួន​ ៣ ​រូប ​​រួម​ទាំង​លោក​ Gennady Timchenko ​បន្ទាប់​ពីលោ​ក​ប្រធានាធិបតី ​វ្ល៉ាឌីមៀ ពូទីន​(Vladimir Putin) ​បញ្ជា​ឱ្យដា​ក់​ពង្រាយក​ងទ័​ពទៅ​កា​ន់​តំបន់​ផ្ដាច់​ខ្លួន​ Donbas  ​ភាគ​ខាង​កើត​អ៊ុយក្រែន​ ដែល​ខ្លួន​ប្រកាស​ទទួល​ស្គាល់​ឯករាជ្យ​កាល​ពី​ថ្ងៃ​ចន្ទ​។​

លោក​នាយក​រដ្ឋ​មន្ត្រី​ Boris Johnson ​និយាយ​ថា​ ធនាគារដែល​​រង​​ទណ្ឌកម្ម​​​​រួម​​មាន​​ធនាគារ​ Rossiya​,​ IS Bank​​​,​ General Bank​,​ Promsvyazbank​ និង​ Black Sea Bank​​។​ ការ​​វាយ​​ប្រហារ​​ធនាគារ​រុស្ស៊ីទាំងនេះអាច​ធ្វើ​ឱ្យ​មាន​​ផល​​ប៉ះ​​ពាល់​ធ្ងន់ធ្ង​រ​​លើ​​សេដ្ឋកិច្ច​ ​និង​​រដ្ឋាភិបាល​​រុស្ស៊ី​យ៉ាង​ប្រសិទ្ធ​ភាព​។​ ជា​ឧទាហរណ៍​ ​ធនាគារ​ Promyzaz ​ ​គ្រប់​គ្រង​ ៧០ ​ភាគ​រយ​នៃ​កិច្ច​សន្យា​រដ្ឋ​របស់​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​។​

ចំពោះ​បុគ្គល​ដែល​ទទួលរង​ទណ្ឌកម្ម​ ​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​នឹង​លោក​ Putin ​លោក​​និយាយ​ថា​​ ​៖​

“ទ្រព្យ​សម្បត្តិ​ណា​មួយ​ដែល​ពួក​គេ​កាន់​កាប់​នៅ​ក្នុង​ចក្រភព​អង់គ្លេស​ នឹង​ត្រូវ​បាន​បង្កក​ ហើយ​បុគ្គល​ដែល​ពាក់​ព័ន្ធ​នឹង​ត្រូវ​​​​ហាម​ឃាត់​មិន​ឱ្យ​ធ្វើ​ដំណើរ​នៅ​ទីនោះ​”

​លោក Johnson ​​​ប្រាប់​​សភា​ជាន់​ទាប​​អង់គ្លេស​ទៀត​ថា ​៖​ ​

“ឥឡូវ​នេះ​ យើង​រៀប​ខ្លួន​យើង​សម្រាប់​ដំណាក់​កាល​បន្ទាប់​ដែល​អាច​ធ្វើ​ទៅ​បាន​ចំពោះ​ផែនការ​របស់​លោក​​ Putin ​។​ លោក​កំពុង​បង្កើត​លេស​សម្រាប់​ការ​វាយ​លុក​​​”

ក្រោយ​ប្រកាស​ទទួល​ស្គាល់​ឯករាជ្យ​​សាធារណ​រដ្ឋ​ Donetsk ​និង​ Luhansk នៃ​តំបន់​ Donbas  ​លោក​ Putin ​​បញ្ជា​ឱ្យ​កង​ទ័ព​ចូល​ទៅ​ក្នុង​តំបន់​ដែល​គ្រប់​គ្រង​ដោយ​ក្រុម​បំបែក​ខ្លួន​នេះ​ ​ហើយឈានដល់ការវាយប្រហារ។

ជាមួយនឹង​សកម្មភាព​ថ្មី​ ចក្រភព​​អង់គ្លេស​​​គំរា​​ម​កាត់​ផ្តាច់កា​រចូល​ប្រើប្រា​ស់​ប្រាក់​ដុល្លារ​អាមេរិក​ និង​ប្រាក់​ផោន​របស់​អង់គ្លេស​របស់​ក្រុម​ហ៊ុន​រុស្ស៊ី​​ដោយ​រារាំង​ពួក​គេ​ពី​ការ​បង្កើន​ដើម​ទុន​នៅ​ទីក្រុង​ឡុងដ៍​។​ លុយ​រាប់​រយ​ពាន់​លាន​ដុល្លារ​​ហូរ​ពី​​​រុស្ស៊ី​​ចូល​​ទីក្រុង​ឡុងដ៍​ និង​ទឹក​ដី​ក្រៅ​ប្រទេស​របស់​ចក្រភព​អង់គ្លេស​ ចាប់​តាំង​ពី​ការ​ដួល​រលំ​នៃ​សហភាព​សូវៀត​ក្នុង​ឆ្នាំ​១៩៩១ ​ហើយ​​ក្រុង​ឡុងដ៍​​ក្លាយ​ជា​​ទីក្រុង​​នៃ​ជម្រើស​សម្រាប់​មហា​សេដ្ឋីរុ​ស្ស៊ី​ និង​អតីត​សាធារណរដ្ឋ​សូវៀត​ផ្សេង​ទៀត​។​ ​

ការ​ប្រកាស​របស់​លោក​ Johnson ​ក៏​ធ្វើ​ឡើង​ ស្រប​ពេល​ដែល​ប្រធានាធិបតី​អាមេរិក​លោក​ Joe Biden ​​ចុះ​ហត្ថលេខាលើ​​បទ​បញ្ជា​ប្រតិបត្តិ​ដែល​ហាម​ឃាត់​ការ​វិនិយោគ​ ការ​ធ្វើ​ពាណិជ្ជ​កម្ម​ និង​ហិរញ្ញ​វត្ថុ​ថ្មី​ដោយជ​ន​ជាតិ​អាមេរិក​នៅ​ក្នុង​តំបន់​​បំបែក​ខ្លួន​អ៊ុយក្រែន​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ