រយៈពេល​ជាង​៥ឆ្នាំ តំបន់​សេដ្ឋកិច្ចពិសេសរបស់ចិន​​នៅកម្ពុជា​ទាក់ទាញគម្រោង​វិនិយោគបានជាង​៤០០​គម្រោង​

ភ្នំពេញ ៖ តំបន់​សេដ្ឋកិច្ច​ពិសេស​ បានដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុងការទាក់ទាញការ​វិនិយោគ ដូច្នេះហើយទើប​​រាជរដ្ឋាភិបាល​បានសម្រេច​បង្កើត​ និងជំរុញឱ្យវិស័យឯកជនដែលជាអ្នកវិនិយោគបង្កើត​តំបន់សេដ្ឋកិច្ច​ពិសេស​បន្ថែមជា​បន្ត​បន្ទាប់ ។ ជាលទ្ធផល ក្នុងរយៈពេល​ជាង​៥ឆ្នាំកន្លងមកនេះ ពោលគឺចាប់តាំងពី​ឆ្នាំ២០២០ ដល់​ខែកក្កដា ឆ្នាំ២០២៥ គ្រាន់តែតំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​វិនិយោគ​ដោយ​វិនិយោគិនចិន​ បានទាក់ទាញ​គម្រោង​វិនិយោគប្រមាណ៤០០​គម្រោងចូលមកបណ្ដាក់ទុននៅកម្ពុជា ។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន​នេះ កម្ពុជាបានអនុម័ត​លើគម្រោងបង្កើតតំប​​ន់សេដ្ឋកិច្ច​ពិសេស​ចំនួន ៥៧ ​ហើយក្នុងនោះមាន ១១តំបន់​ គឺជាការ​វិនិយោគរបស់ចិន​ ហើយក្នុងចំណោម​តំបន់​សេដ្ឋកិច្ច​ទាំង ​១១តំបន់​ ដែលជា​ការ​វិនិយោគរបស់ចិន​ បានទាក់​ទាញ​គម្រោង​រហូតដល់​ជាង​៤០០គម្រោងរួចទៅហើយ ។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០២០ ដល់ខែកក្កដា ឆ្នាំ២០២៥ មានគម្រោងវិនិយោ​គប្រមាណ ៤០០គម្រោង បានចូលមកបណ្ដាក់ទុនវិនិយោគរួចរាល់នៅក្នុងតំបន់សេដ្ឋកិច្ចទាំងនោះ ហើយជាមួយគ្នានេះ ចំពោះការវិនិយោគផ្ទាល់ពីបរទេស គិតត្រឹមរយៈពេល ៨ខែ នៃឆ្នាំ២០២៥នេះ មានគ​ម្រោងវិនិយោគចំនួន ៤៩១គម្រោង ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តជូនវិនិយោគិនដើ​ម្បី​បណ្ដាក់ទុនវិនិយោគនៅកម្ពុជា ។

នៅក្នុងជំនួប​ជាមួយ​ឯកឧត្តម ​វ៉ាង​ យី​ សហប្រធាន​នៃគណៈកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​កម្ពុជា-ចិន កាលពីពេលថ្មីៗនេះ ឯកឧត្តម ​ស៊ុន ចាន់ថុល​ ឧបនាយករដ្ឋ​មន្ត្រី និងជាអនុប្រធានទី១​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​បានពិភាក្សាលើប្រធានបទសំខាន់ៗក្នុងការជំរុញពង្រឹងកិច្ចសហប្រតិបត្តិការ និងការអនុវត្តគម្រោងផែនការនានាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិនិយោគ ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម សុខាភិបាល វប្បធម៍ និងបច្ចេកវិទ្យាជាដើម ដែលស្ថិតក្រោមក្របខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន គម្រោងគួរឱ្យកត់សម្គាល់ដែលបានលើកយកមកពិភាក្សាមានដូចជា គម្រោងព្រែកជីកហ្វូណនតេជោ គម្រោងកែលំអផ្លូវជាតិលេខ៣ តភ្ជាប់កំពត-វាលរេញ គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៧ រមាត-ត្រពាំងគ្រៀល គម្រោងទំនើបកម្មប្រព័ន្ធចម្រោះទឹកកខ្វក់ខេត្តព្រះសីហនុ គម្រោងពង្រីកការនាំចេញពីកម្ពុជាទៅកាន់ប្រទេសចិនក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងគម្រោងច្រករបៀងត្រី និងអង្ករ ជាដើម ។

ការអភិវឌ្ឍ​លើ​ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងជួយ​សម្រួលដល់ការ​ដឹកជញ្ជូន ចូលទៅកាន់ទីតាំង​ផលិត​ និង​ដឹកជញ្ជូនទៅកាន់ទីផ្សារ​វិញ ទាំង​ក្នុងនិងក្រៅប្រទេស​ ជាពិសេស​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ទៅកាន់​តំបន់​សេដ្ឋកិច្ចពិសេស​ ។​

គួរ​បញ្ជាក់ថា ដើម្បីទាក់ទាញ​ដល់គម្រោងវិនិយោគ​ពីខាងក្រៅប្រទេស ជាពិសេស​សម្រួលដល់ការវិនិយោគរបស់វិនិយោគិន​តាមប្រទេស​នីមួយៗ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញ​ឱ្យបង្កើត​តំបន់សេដ្ឋកិច្ច​ពិសេស​ដោយផ្ដោតលើ​ប្រទេស​មួយៗ ដូចជា ​តំបន់សេដ្ឋកិច្ចពិសេស​ចិន តំបន់សេដ្ឋកិច្ចពិសេសជប៉ុន ​និងតំបន់សេដ្ឋកិច្ចពិសេស​សម្រាប់ប្រទេស​ដែលមានការ​វិនិយោគ​ច្រើននៅកម្ពុជា​ ។ ជាលទ្ធផល​វិនិយោគិនបានដាក់ទុនវិនិយោគ​លើ​បង្កើត​តំបន់សេដ្ឋកិច្ចពិសេស​ច្រើនជាង​គេ ក្នុងនោះគ្រាន់តែតំបន់សេដ្ឋកិច្ចពិសេស​ក្រុងព្រះសីហនុមួយ ដែលជា​ការ​វិនិយោគរបស់ចិន បានទាក់ទាញ​ការ​វិនិយោគពីចិន​ផ្ទាល់​យ៉ាង​ច្រើន ហើយរដ្ឋាភិបាល​ចិន ក៏បាន​ប្ដេជ្ញា​ក្នុងការ​ជំរុញ​វិនិយោគិន​របស់ខ្លួនមក​បណ្ដាក់ទុនវិនិយោគនៅក្នុង​តំបន់​សេដ្ឋកិច្ចពិសេស​នេះ​បន្ថែម ហើយគ្រោងនឹង​បង្កើត​តំបន់​សេដ្ឋកិច្ចពិសេស​មួយទៀត​ផងដែរ ។

យោងតាម​របាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​បានបង្ហាញ​ឱ្យថា ជារៀងរាល់ខែ ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ តែងអនុម័ត​គម្រោង​វិនិយោគ​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុង​តំបន់​សេដ្ឋកិច្ចពិសេស​ជា​បន្ត​បន្ទាប់​ ពីព្រោះ​ការ​វិនិយោគនៅក្នុង​តំបន់​សេដ្ឋកិច្ច​មានភាពងាយស្រួល មិនស្មុគ្រស្មាញ​ មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់​រួចជា​ស្រេច​សម្រាប់​ផ្ដល់ជូន​វិនិយោគិន ។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៦ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

Leave a Reply

Your email address will not be published.Required fields are marked *