អតីត​រដ្ឋ​មន្ត្រីហិរញ្ញវត្ថុ​អង់គ្លេស​​ លោក Sunak ពង្រីក​​ការគាំទ្រ​ឆ្ពោះ​ទៅ​តំណែង​នាយករដ្ឋមន្ត្រី

អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស លោក​ Rishi Sunak បាន​​​បន្ត​ពង្រីក​ការនាំមុខ​ក្នុង​ការបោះឆ្នោត​ជុំចុងក្រោយកាលពីថ្ងៃដើមសប្ដាហ៍ ដោយ​សមាជិក​សភាអភិរក្សនិយម​ដើម្បី​សម្រេច​នាយករដ្ឋមន្ត្រី​បន្ទាប់របស់ចក្រភពអង់គ្លេស បន្ទាប់​ពី​រដ្ឋាភិបាល​ត្រូវ​រំលាយ​​ព្រោះ​តែការដាក់ពាក្យ​​លាឈប់​ជា​ច្រើន​ពីសមាជិក​​​​ក្រោយ​មាន​រឿង​អាស្រូវ​។

​លោក​ Rishi Sunak ត្រូវ​ប្រឈម​​ការប្រជែង​ដើម្បីទទួល​បាន​នៅ​វគ្គផ្តាច់​ព្រ័ត្រ​ពីរ​ត្រូវ​បាន​រឹតបន្តឹង។ នេះ​បើយោង​ងាម​​ការ​ចេញ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង  AFP។ គណបក្សបានប្រកាសថា Sunak ទទួលបានការគាំទ្រពីសមាជិកសភា Tory ១១៥​នាក់ តាម​ពីក្រោយដោយបេក្ខជន​​​ Penny Mordaunt ​ដែល​ជាអតីតរដ្ឋមន្ត្រីពាណិជ្ជកម្ម​​ឈើ​លំដាប់​លេខ២​ ដោយ​​ទទួលបាន​សម្លេង​​​៨២​ និងរដ្ឋមន្ត្រីការបរទេស​ Liz Truss ទទួលបាន​កា​រគាំទ្រ​ ៧១សម្លេង ​បេក្ខជន​ Kemi Badenoch ទទួលបាន​ ៥៨ និង Tom Tugendhat ទទួលបាន ​៣១​សម្លេង​ ដែលបានទម្លាក់ចេញពីតំណែងជាបេក្ខជនចុងក្រោយ។ នេះ​បើយោងតាម BBC។

សមាជិក​សភា​នឹង​បន្ត​បោះ​ឆ្នោត​រហូត​ដល់​សល់​តែ​បេក្ខជន​ពីរ​រូប ហើយ​អ្នក​ឈ្នះ​ត្រូវ​សម្រេច​ដោយ​សមាជិក​បក្ស។ Mordaunt ​គឺជា​​បេក្ខជន​ទទួលបាន​ពេញ​ចិត្ត​ច្រើន​​មុនចុងសប្តាហ៍ ប៉ុន្តែ​បាន​បាត់បង់​ការបោះឆ្នោត​ពីជុំ​មុន។ ម្ចាស់​កម្មវិធី​ទូរទស្សន៍​កាលពីថ្ងៃចន្ទ​បានលុបចោលការជជែកពិភាក្សាគ្នា​ដែលបានគ្រោងទុក​រវាងគូប្រជែងដែល​នៅសេសសល់សម្រាប់យប់ថ្ងៃអង្គារបន្ទាប់ពី Sunak និង Truss បាន​ដកខ្លួន​ចេញ​។ នេះបើតាម Sky News ដែលនឹងត្រូវ​រៀប​ចំការ​ជជែក​ដេញ​ដោល​។

​​អ្នក​រៀបចំ​​កម្មវិធី​​បាន​បន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖​

“​សមាជិកសភាអភិរក្ស​ត្រូវ​បាន​គេ​និយាយថា​​មាន​ការព្រួយបារម្ភអំពីការខូចខាតដែលការពិភាក្សា​កំពុងធ្វើ​ចំពោះ​មុខ​របស់​គណបក្ស​អភិរក្ស ដោយ​បង្ហាញពីការខ្វែងគំនិតគ្នា និងការបំបែកនៅក្នុងគណបក្ស”

នាយករដ្ឋមន្ត្រី Boris Johnson បានប្រកាសកាលពីថ្ងៃទី៧​​ខែកក្កដាថា លោក​បាន​លាលែង​ពីតំណែង​​ជាមេដឹកនាំ​អភិរក្សនិយម បន្ទាប់ពី​មាន​ការបះបោរ​របស់​រដ្ឋាភិបាល​ក្នុង​ការតវ៉ា​ចំពោះរ​ដ្ឋបាលដែលទទួលរងនូវរឿងអាស្រូវរបស់គាត់។ លោក​​បន្ត​​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​រហូត​ដល់​អ្នក​ស្នង​តំណែង​របស់​លោក​ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី៥ខែ​កញ្ញា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ