ព្រៃវែង៖ ផលិតផលធ្វើពីស្បែកដូចជាកាបូប ស្ពែកជើង ខ្សែក្រាវាត់ជាដើម ភាគច្រើនគឺជាផលិតផលនាំចូលពីក្រៅប្រទេស ប៉ុន្តែនៅឯខេត្តព្រៃវែងឯណោះ មានអតីតពលករធ្លាប់បម្រើការងារនៅប្រទេសថៃម្នាក់បានជំនាញជំនាញដែលខ្លួនទទួលបាននៅពេលធ្វើការ មកបង្កើតសិប្បកម្មផលិតកាបូប ស្បែកជើង និងខ្សែក្រវាត់ស្បែកក្នុងស្រុក ដែលក្រៅពីអាចទទួលបានចំណូលយ៉ាងល្អប្រសើរ ថែមទាំងអាចផ្ដល់ឱកាសការងារដល់អ្នកភូមិទៀតផង។

Fang Tong ជាយីហោផលិតកាបូបស្បែកស្នាដៃកូនខ្មែរ ស្ថិតនៅភូមិអូរកណ្ដាលត្បូង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលកំពុងមានភាពមមាញឹកក្នុងការផលិត និងដាក់លក់នូវផលិតផលពីស្បែកច្រើនប្រភេទយ៉ាងស្រស់ស្អាត មានគុណភាពល្អ ដែលកើតចេញពីស្នាដៃកូនខ្មែរ និងកំពុងមានប្រជាប្រិយភាពខ្លាំង។

លោក ហង់ សុឃឿន ហៅ Fang Tong ជាម្ចាស់សិប្បកម្មខាងលើបានប្រាប់ពីមូលហេតុនៃការបើកអាជីវកម្មនេះថា ដោយសារតែលោកមានជំនាញខ្លះៗពីការងារដែលធ្លាប់ធ្វើជាកម្មករនៅប្រទេសថៃ ហើយមើលឃើញពីទំហំទីផ្សារនៅមានភាពធំទូលាយ ជាពិសេសក្រៅពីអាចរកបានចំណូល ថែមទាំងអាចផ្ដល់ការងារ និងប្រាក់ចំណូលបន្ថែមដល់អ្នកដែលរស់នៅក្នុងតំបន់ទៀតផង។
លោកបញ្ជាក់ថា៖
“មូលហេតុដែលយើងបង្កើតសិប្បកម្មនេះឡើងគឺយើងមើលឃើញឱកាសច្រើនសម្រាប់ទីផ្សារនៅកម្ពុជា ហើយអាចបង្កើតរបស់របរក្នុងស្រុក និងជួយផ្ដល់ការងារដល់អ្នកភូមិក្បែរខាង ម៉្យាងទៀតគឺខ្ញុំមានជំនាញនៅពេលធ្វើពលករមកប្រើប្រាស់ និងច្នៃតែម្ដង”

លោកបន្តថា ៖
“ដំបូងខ្ញុំជាពលករចំណាកស្រុកធ្វើការខាងដេរកាបូប វាលីធំៗ ខ្ញុំក៏មានគំនិតថា ប្រទេសខ្មែរយើងបើមានអ្នកផលិតផលកាបូបចឹងៗមិនដឹងល្អប៉ុណ្ណាទេ ហើយខ្ញុំគិតដែរថា គេធ្វើកាបូបធំៗបាន គ្រាន់តែកាបូបតូចៗរឿងអីដែលយើងធ្វើមិនបាន ទើបខ្ញុំបានដាក់ចិត្តដាក់កាយរៀនធ្វើ និងសាកល្បងផលិត ហើយតាំងពីពេលនោះរហូតមកគឺអាចលក់បានដូចសព្វថ្ងៃ”
នៅពេលបច្ចុប្បន្ននេះ នៅក្នុងសិប្បកម្ម Fang Tong មានផលិតផលជាច្រើន ដូចជា កាបូប និងខ្សែក្រវាត់ ធ្វើពីស្បែកមានតម្លៃ ១៣-២៥ ដុល្លារ និងអាចលក់បានចន្លោះ ១០-៣០កាបូបក្នុងមួយថ្ងៃផងដែរ។ ឯអតិថិជនវិញ គឺមានទាំងចាស់ទាំងក្មេង ពោលគឺចាប់ពីអាយុ ១៨ឆ្នាំឡើងទៅដែលធ្វើការកម្ម៉ង់តាមបណ្ដាញសង្គមតែម្ដង។

ម្ចាស់សិប្បកម្មរូបនេះបន្ថែមទៀតថា ៖
“ត្បិតយើងទើបតែចាប់ផ្ដើម តែយើងអាចផ្ដល់ការងារជូនអ្នកភូមិចំនួន ៧នាក់ ដែលគាត់ជាអ្នកផលិតផលកាបូប និងខ្សែក្រវាត់ឱ្យសិប្បកម្មផ្ទាល់ ហើយយើងនឹងពង្រីកក៏ដូចជារើសបងប្អូនចូលធ្វើបន្ថែមទៀតនាពេលខាងមុខ”
គួរបញ្ជាក់ដែរថា សិប្បកម្ម Fang Tong ផលិតកាបូបស្បែកស្នាដៃកូនខ្មែរ បានចាប់ផ្ដើមនៅខែមីនា ដើមឆ្នាំ២០២២ ដោយចំណាយទុន ប្រមាណ ១ម៉ឺនដុល្លារ ទៅលើការទិញសម្ភារ និងឧបករណ៍សម្រាប់ផលិត ក៏ដូចជាវត្ថុធាតុដើមផងដែរ។ ដោយឡែក វត្ដុធាតុដើមក្នុងការផលិតមានដូចជា ស្បែក កាវ គឺនាំចូលពីប្រទេសជិតខាងខ្លះ និងទិញក្នុងស្រុកខ្លះ ឯសម្ភារផលិតផ្សេងទៀតដូជាម៉ាស៊ីនដេរជាដើមក៏ត្រូវការនាំចូលផងដែរ។
លោកបានបញ្ជាក់ថា ៖
“ដោយសារតែសិប្បម្មយើងទើបនឹងបើកថ្មី បានជួបនូវផលលំបាកផងដែរ ដូចជា យីហោយើងថ្មីមិនទាន់មានគេស្គាល់ច្រើន ឧបករណ៍ផលិតក៏មិនទាន់ទំនើប ឯការរចនាគឺយើងច្នៃខ្លួនឯង រៀនធ្វើ និងសាកល្បងខ្លួនឯងត្រូវជួបនូវឧបសគ្គច្រើន។ ចំណែកឯទីផ្សារក៏មិនទាន់បានវាយឡុកចូលនៅឡើយ ដោយសារយើងលក់នៅតាមបណ្ដាញសង្គម ដូច្នេះនៅមិនទាន់មានអ្នកទិញបោះដុំយកទៅលក់បន្តនោះទេ”
យ៉ាងណាក៏ដោយ បើទោះជាមានឧបសគ្គដូចបានលើកឡើងខាងលើនេះក្ដី លោក និងក្រុមការងារ នៅតែបន្តការផលិតន្ថែមទៀត ហើយនៅពេលអនាគត លោកចង់បង្កើតកន្លែងផលិតមួយដ៏ធំ ដែលអាចផលិតសម្ភារធ្វើពីស្បែកប្រកបដោយស្តង់ដារ មានយីហោល្បីដូចប្រទេសដទៃ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/08/2026
NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content