ព្រែកជីកហ្វូណនតេជោ នឹងផ្លាស់ប្ដូរមុខមាត់ និងមានដង្ហើមសេដ្ឋកិច្ចដូចព្រែកជីក Rhine–Main–Danube នៅអាល្លឺម៉ង់

ភ្នំពេញ៖ លោក Markus Lotzsch ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងនួរេមប៊ើក (Nuremberg) នៃសហព័ន្ធអាល្លឺម៉ង់ បានថ្លែងកោតសរសើរចំពោះគំនិតផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានរៀបចំឱ្យមានគម្រោងព្រែកជីកហ្វូណនតេជោកើតឡើង។ ក្នុងលក្ខខណ្ឌស្រដៀងគ្នាគឺដើម្បីសេដ្ឋកិច្ចជាតិ លោកបានសង្កេតឃើញថាដោយសារមានព្រែកជីក Rhine–Main–Danube ទើបអនុញ្ញាតឱ្យទីក្រុង នួរេមប៊ើក បានផ្លាស់ប្ដូរមុខមាត់ និងមានដង្ហើមសេដ្ឋកិច្ចក្នុងទីក្រុងល្អជាងមុន ពន្លឿនការដឹកជញ្ជូន បន្ថែមចំណូលជូនប្រជាពលរដ្ឋ ជាពិសេសបង្កើនភាពប្រកួតប្រជែងលើតម្លៃភស្ដុភារកម្មផងដែរ។

លោកប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងនួរេមប៊ើក បានមានប្រសាសន៍ដូច្នេះក្នុងឱកាសលោកទទួលជួបពិភាក្សាជាមួយ​ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសអាល្លឺម៉ង់។

ព្រែកជីក Rhine-Main-Danube ភ្ជាប់ទន្លេសំខាន់ៗចំនួនបីនៅក្នុងបេះដូងនៃអឺរ៉ុបខាងលិច ។ ព្រែកជីក គឺជាច្រកផ្លូវដឹកជញ្ជូនតាមផ្លូវសមុទ្រដ៏សំខាន់ដែលតភ្ជាប់សមុទ្រខាងជើង ទៅសមុទ្រខ្មៅ តាមរយៈមហាសមុទ្រអាត្លង់ទិក។ ប៉ុន្មានឆ្នាំមកនេះមានការពង្រីកសំណង់ជាច្រើនដែលត្រូវបានធ្វើឡើងទៅកាន់ព្រែកជីក ។ ច្រកផ្លូវដឹកជញ្ជូនដ៏សំខាន់មួយនេះ មានប្រវែង ១៧១គីឡូម៉ែត្រ មានសមត្ថភាពផ្ទុកកប៉ាល់ដែលមានសមត្ថភាពផ្នែកទំនិញរហូតដល់ ២.៤២៥ លានតោន។

គួរជម្រាបថា៖ បន្ទាប់ពីដំណើរទស្សនកិច្ចគោះទ្វារវិនិយោគនៅប្រទេសអេស្ប៉ាញ គណៈប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តមឧប​នា​យ​ក​​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តដំណើរទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ ក្នុងគោលបំណងទាក់ទាញវិនិយោគិនអ៉រ៉ុបមកបណ្តាក់ទុននៅកម្ពុជា។

នៅល្ងាចថ្ងៃទី១២ ខែមិថុនា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយគណៈប្រតិភូកម្ពុជា រួមមានពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបពិភាក្សាការងារ និងទទួលទានអាហារពេលល្ងាច ជាមួយលោក Markus Lotzsch ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងនួនប៊ឺក(Nuremberg)។

ក្នុងជំនួបនោះ ភាគីទាំងពីរក៏បានពិភាក្សាផ្លាស់ប្ដូរ​យោបល់​លើការរៀបចំយន្តការចាំបាច់នានារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងនួរេមប៊ើក ដើម្បីធ្វើយ៉ាងណាសម្រួលដល់កិច្ចការងារវិនិយោគរបស់បណ្ដាវិនិយោគិននៃប្រទេសទាំងពីរ។ 

ឆ្លៀតក្នុងឱកាសនៃជំនួបនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តប្រើប្រាស់សម្លេងតែមួយដើម្បីជម្រាបជូនដល់គ្រប់តួអង្គពាក់ព័ន្ធនិងសភាពាណិជ្ជកម្មនិងឧស្សាហកម្មទីក្រុងនួរេមប៊ើកឱ្យបានជ្រួតជ្រាបអំពីសក្ដានុពលក្នុងការវិនិយោគនៅកម្ពុជាលក្ខ​ខណ្ឌ​អំណោយផលនៃច្បាប់វិនិយោគ និងការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធពហុមធ្យោបាយទាំងផ្លូវទឹក ផ្លូវដែក ផ្លូវគោក និងផ្លូវអាកាស ដើម្បីសម្រួលដល់ការដឹកជញ្ជូន ពិសេសបានដាក់ចេញផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលអនុញ្ញាតបើកឱ្យមានការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដើម្បីជំរុញសេដ្ឋកិច្ចជាតិផងដែរ។

គួរបញ្ជាក់ផងដែរថាក្នុងដំណើរទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូក៏បានទៅពិនិត្យមើលមជ្ឈមណ្ឌលដឹកជញ្ជូន Bayernhafen Nürnberg ដែលធ្វើការវិនិយោគយ៉ាងមមារញឹកក្នុងការដឹកជញ្ជូន និងភស្ដុភារកម្មព្រមទាំងទស្សនកិច្ច ព្រែកជីក Rhine–Main–Danube របស់អាល្លឺម៉ង់ ។

ឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសាកសួរអំពីបទពិសោធន៍នៃការវិនិយោគរបស់ក្រុមហ៊ុនលើគម្រោងយក្សផ្នែកដឹកជញ្ជូននិងភស្ដុភារកម្ម ពិសេសបទពិសោធន៍របស់ក្រុមហ៊ុនក្នុងការប្រើប្រាស់ព្រែកជីកនេះ ដើម្បីសម្រួលដល់ការដឹកជញ្ជូនពីផ្លូវទឹកមកផ្លូវដែកក្នុងប្រទេស ដែលនេះមានប្រយោជន៍សម្រាប់កម្ពុជាប្រើប្រាស់ជាទឡ្ហីករក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធពហុមធ្យោបាយរបស់ខ្លួនបានផងដែរ។ ក្រោយពីមានចំណាប់អារម្មណ៍ខ្ពស់ចំពោះប្រតិបត្តិការវិនិយោគរបស់ក្រុមហ៊ុន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យក្រុមហ៊ុន Bayernhafen Nürnberg ពិចារណាដាក់ទុកវិនិយោគរបស់ខ្លួន លើផ្នែកភស្ដុភារកម្មនៅកម្ពុជាផងដែរ។

សូមជម្រាបថា Bayernhafen Nürnberg គឺជាមជ្ឈមណ្ឌលដឹកជញ្ជូន និងភស្ដុភារកម្មដ៏សំខាន់បំផុតមួយ ដែលតភ្ជាប់រវាងផ្លូវដែក និងផ្លូវទឹកប្រកបដោយប្រសិទ្ធភាព។ ឧស្សាហកម្មចម្រុះនៅក្នុង Bayernhafen Nürnberg រួមមានអន្តរមធ្យោបាយដឹកជញ្ជូននិងភស្ដុភារកម្ម ការដឹកជញ្ជូនទំនិញ ការកែច្នៃ ឧស្សាហកម្ម ពាណិជ្ជកម្ម ឃ្លាំង និងការផ្តល់សេវាទាក់ទងនឹងការដឹកជញ្ជូនជាដើម។ ក្រុមហ៊ុន Bayernhafen Nürnberg ប្រើប្រាស់ការដឹកជញ្ជូនតាមផ្លូវទឹកក្នុងទីក្រុងទៅកាន់កំពង់ផែសមុទ្រតាមរយៈព្រែកជីក Rhine–Main–Danube ដែលទម្រង់នៃការដឹកជញ្ជូននេះគឺមានភាពស្រដៀងគ្នាទៅនិងគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា ដែលនឹងតភ្ជាប់ការដឹកជញ្ជូនពីទន្លេទៅសមុទ្រកម្ពុជា។

គណៈប្រតិភូកម្ពុជា ក៏បានជួបពិភាក្សាជាមួយលោកជំទាវអភិបាលរងក្រុងនួរេមប៊ើក ក្នុងគោលបំណងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរួមគ្នារវាងក្រុងNurembergនិយាយដោយឡែក និងប្រទេសអាល្លឺម៉ង់និយាយជារួម ពិសេសលើកិច្ចការងារវិនិយោគ ការបណ្ដាក់ទុនធុរកិច្ច និងកិច្ចសហការនានាផ្សេងទៀតដែលនឹងលើកកម្ពស់ទំនាក់ទំនងភាគីទាំងពីរផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ