រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 ជួបប្រជុំគ្នាពាក់ព័ន្ធនឹងភាពតានតឹងជាមួយ Donald Trump

បរទេស៖ យោងតាមប្រភពព័ត៌មានពីបរទេសបានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសនៃប្រទេស G7 បានជួបប្រជុំគ្នានៅប្រទេសកាណាដា កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានភាពតានតឹងកើនឡើងរយៈពេល៧សប្តាហ៍ រវាងប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump និងសម្ព័ន្ធមិត្តរបស់ខ្លួនជុំវិញគោលនយោបាយការបរទេសរបស់លោកលើអ៊ុយក្រែន និងការដាក់ពន្ធគយ។

នៅថ្ងៃថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសមកពី ៧ ប្រទេសរួមមាន អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាម៉េរិក រួមជាមួយនឹងសហភាពអឺរ៉ុបបានជួបប្រជុំគ្នានៅទីក្រុង La Malbaie, ខេត្តកេប៊ិចនៃប្រទេសកាណាដា ដោយកិច្ចប្រជុំមានរយៈពេលពីរថ្ងៃ ដើម្បីពិភាក្សាលើបញ្ហាដែលពួកគេកំពុងប្រឈមមុខ។ របៀបវារៈកំពូលសម្រាប់កិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេស G7 គឺកិច្ចពិភាក្សាររវាងរដ្ឋមន្ត្រីការបរទេសអាម៉េរិក Marco Rubio ជាមួយនឹងទីក្រុងគីវនៅអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃអង្គារ៍។ ក្នុងថ្ងៃដដែលនោះ អ៊ុយក្រែន បានលើកឡើងថា ខ្លួនត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល ៣០ ថ្ងៃ។

យ៉ាងណាមិញ វាមានភាពតានតឹងក្នុងការរៀបចំសេចក្តីថ្លែងការណ៍ចុងក្រោយ ដែលត្រូវការមតិឯកច្ឆន្ទជាចាំបាច់។ ជាក់ស្តែង ការសម្រេចចិត្តរបស់សហរដ្ឋអាម៉េរិកក្នុងការដាក់ពន្ធ ២៥ ភាគរលើការនាំចូលដែកថែប និងអាលុយមីញ៉ូមទាំងអស់ពីបរទេស បានធ្វើឲ្យកាណាដា និងសហភាពអឺរ៉ុបដាក់ពន្ធសងសឹកទៅវិញភ្លាមៗ។ មិនត្រឹមតែប៉ុណ្ណោះ ទីក្រុងវ៉ាស៊ីនតោនត្រូវការភាសាការទូតច្បាស់លាស់ពីអ៊ុយក្រែន និងបង្កើនការប្រុងប្រយ័ត្នចំពោះការបែងចែកការអនុវត្តទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ខណៈពេលដែលទាមទារភាសាការទូតរឹងមាំបន្ថែមទៀតលើប្រទេសចិន។

កាល​ពី​ថ្ងៃ​ចន្ទ រដ្ឋមន្ត្រីការបរទេសអាម៉េរិក Marco Rubio បាន​ព្រមាន​ថា ទីក្រុង​វ៉ាស៊ីនតោន​មិន​ចង់​បាន​ភាសា​ការទូតដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​នាំ​រុស្ស៊ី និង​អ៊ុយក្រែន​មក​កាន់​តុចរចានោះ​ទេ។ លោកសង្ឃឹមថា សេចក្តីថ្លែងការណ៍វិជ្ជមានរបស់ G7 នឹងទទួលស្គាល់ថា សហរដ្ឋអាម៉េរិកបានផ្លាស់ប្តូរដំណើរការដើម្បីបញ្ចប់សង្រ្គាម។ យ៉ាងណាមិញ ចាប់តាំងពីការវិលត្រឡប់មកវិញរបស់ Trump  គេមើលឃើញថា សហរដ្ឋអាម៉េរិកប្រកាន់ជំហរមិនសូវស្និទ្ធស្នាលលើអ៊ុយក្រែននោះទេ ព្រមទាំងដាក់សម្ពាធឱ្យអឺរ៉ុបទទួលបន្ទុកបន្ថែមទៀតផង។ លើសពីនេះ Trump បានប្រើប្រាស់មន្ត្រីជាច្រើនដែលមិនមែនជាបុគ្គលិកក្រសួងការបរទេសចូលទៅក្នុងកិច្ចពិភាក្សាចាប់តាំងពីអ៊ុយក្រែនរហូតដល់ស្ថានភាពនៅមជ្ឈិមបូព៌ា ដែលធ្វើឲ្យសម្ព័ន្ធមិត្តបានព្រួយបារម្ភចំពោះសេចក្តីថ្លែងការណ៍ខុសឆ្គងណាមួយដែលអាចកើតឡើងពីទីក្រុងវ៉ាស៊ីនតោន។

មិនត្រឹមតែប៉ុណ្ណោះ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកាណាដាកាន់តែមានភាពតានតឹងក្នុងប៉ុន្មានខែថ្មីៗនេះ ដោយសារការគំរាមកំហែងរបស់ Trump ក្នុងការដាក់ពន្ធលើការនាំចូលទាំងអស់ពីប្រទេសកាណាដា និងមហិច្ឆិតាគាត់ចង់ឲ្យប្រទេសនេះក្លាយជារដ្ឋទី ៥១ របស់សហរដ្ឋអាម៉េរិក។ ទោះបីជារដ្ឋមន្ត្រីការបរទេសអាម៉េរិក Marco Rubio អះអាងថា ពួកគេនឹងផ្តោតសំខាន់លើបញ្ហាទាំងអស់ក្នុងកិច្ចប្រជុំ G7 មិនមែនអំពីបញ្ហាដែលអាម៉េរិកនឹងកាន់កាប់ប្រទេសកាណាដានោះទេ ប៉ុន្តែកាណាដានៅតែសម្តែងការមិនពេញចិត្ត។ អ្នកស្រី Melanie Joly រដ្ឋមន្ត្រីការបរទេសកាណាដា លើកឡើងថា គាត់នឹងលើកឡើងពីបញ្ហាពន្ធដារនៅក្នុងកិច្ចប្រជុំ ដើម្បីពិភាក្សារជាមួយខាងអឺរ៉ុប និងដាក់សម្ពាធទៅអាម៉េរិកវិញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

Leave a Reply

Your email address will not be published.Required fields are marked *