
ភ្នំពេញ៖ ក្រុមការងារកម្មវិធី Entrepreneur Square នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ នៅឆ្នាំ២០២១នេះនឹងរៀបចំសន្និសីទសហគ្រិនកសិកម្មកម្ពុជា នៅថ្ងៃទី២៨ ខៃកក្កដា អមជាមួយនឹងវាគ្មិនល្បីៗ មានចំណេះដឹងខ្ពង់ខ្ពស់ ជំនាញ និងបទពិសោធន៍ច្បាស់លាស់នៅក្នុងវិស័យកសិកម្ម។
សន្និសីទសហគ្រិនកសិកម្មកម្ពុជា ជាសន្និសីទដែលរៀបចំឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ និងសហការណ៍រៀបចំដោយសហព័ន្ធស្រូវអង្ករកម្ពុជា (Cambodia Rice Federation) និងសមាគមអ្នកផលិតចំណីអាហារកម្ពុជា (Cambodia Food Manufacture Association) ។ សន្និសីទនេះនឹងប្រព្រឹត្តឡើងនៅថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៨ : ៣០ព្រឹក តាមរយៈ ZOOM ក្រោមប្រធានបទ «គំនិតច្នៃប្រឌិតនៃកសិកម្មសម្រាប់ការរីកចម្រើនប្រកបដោយចីរភាព»។
កម្មវិធី Entrepreneur Square ក៏បានអនុវត្តន៍នូវបេសកកម្ម JCI Rise ដោយបានលើកស្ទួយ និងជួយក្នុងការស្តារឡើងវិញនៃអាជីវកម្មនានាក្នុងអំឡុងពេលកូវីដ-១៩ និងជាជំនួយនូវផ្នែកបច្ចេកទេស និងចំណេះដឹង ដើម្បីជំរុញអាជីវកម្មរបស់ខ្លួនបន្តទៅមុខដោយចីរភាព។
គួរបញ្ជាក់ផងដែរ សន្និសីទសហគ្រិនកសិកម្មកម្ពុជា រយៈពេល៣ម៉ោងកន្លះនេះ អ្នកចូលរួមនឹងទទួលបានចំណេះដឹងថ្មីៗដែលអាចយកទុកជាទុនក្នុងថ្ងៃមុខបានរួមមាន៖
១- ផ្លាស់ប្ដូរគំនិតថ្មីៗ ទាក់ទងនឹងព័ត៌មានគោលនយោបាយរាជរដ្ឋាភិបាល និងយុទ្ធសាស្រ្ត ឆ្នាំ២០២០-២០៣០ និន្នាការនៃទីផ្សារ។
២-ផ្ដល់ឱកាស ដើម្បីគាំទ្រកម្មវិធីនានាទាំងរបស់រដ្ឋ និងឯកជនរួមមានការជួយផ្នែកបច្ចេកទេស ដើម្បីពន្លឿនអាជីវកម្មរបស់សហគ្រិនកសិកម្ម។
អ្វីដែលកាន់តែពិសេសនោះគឺកម្មវិធីនេះត្រូវបានគាំទ្រដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អគ្គនាយកដ្ឋានកសិកម្ម, សហគ្រិនខ្មែរ (Khmer Enterprise) , FEED THE FUTURE, USAID, Australian Aid និង Cambodia Agricultural Value Chain Program(CAVAC)។ មិនតែប៉ុណ្ណោះ កម្មវិធីនេះត្រូវបានបែងចែកជា ៤ ផ្នែករួមមាន៖
១- ដំណើរការ បញ្ហា និងឱកាសសម្រាប់វិស័យកសិកម្មកម្ពុជា
២-គោលនយោបាយអភិវឌ្ឍន៍កសិកម្មរបស់រាជរដ្ឋាភិបាលឆ្នាំ២០៣០ និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នាំចេញកសិកផល
៣-ករណីផ្សេងៗរបស់ធុរៈកិច្ចកសិកម្ម មេរៀន ឧបសគ្គ និងដំណើរឆ្ពោះតទៅមុខ
៤-កញ្ចប់ជំនួយគាំទ្រដល់សហគ្រិនកសិកម្មកម្ពុជា
សន្និសីទសហគ្រិនកសិកម្មកម្ពុជានេះ មានការចូលរួមក្រោមអធិបតីដ៏ខ្ពង់ខ្ពស់នៃវាគ្មិនកិត្តិយសជាច្រើនរូប ដែលនឹងឡើងបកស្រាយប្រធានបទទាំង៤នោះមានដូចជា៖
- ឯកឧត្តម ស្រី វុឌ្ឍី រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ(Khmer Enterprise)
- បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ ដំណាំ អនាម័យ និងភូតគាមអនាម័យ
- លោក ឡៅ ប៉ូលីវេត អនុប្រធាននាយកដ្ឋានគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងសារពើពន្ធនៃអគ្គនាយកដ្ឋានគោលនយោបាយ
- លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា
- លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា
- លោក ដួង សារ៉ាក់ ប្រធាន Agribusiness of IFC-Asia Pacific
- កញ្ញា ជឺ ពន្លឺ ដែលជាប្រធាន Agricultural Competitiveness Lead, CAVAC
- អ្នកស្រី អ៊ិត កល្យាណ ដែលជាអនុប្រធានគម្រោងហាវែសII របស់ USAID
- ដូច្នេះ សូមកុំភ្លេចចុះឈ្មោះចូលរួមតាមរយៈតំណភ្ជាប់៖

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន

រុស្ស៊ី ដំណើរការសេវាទូទាត់លុយគ្រីបតូជាសាច់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោកក្នុងតម្លៃសេវាត្រឹមតែ ០,៣ភាគរយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
បរទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរុស្ស៊ី A7 បានប្រកាសដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោក ដែលអនុញ្ញាតឱ្យអតិថិជនផ្ទេរប្រាក់ឆ្លងប្រទេសដោយប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ(Cryptocurrency)ជាមួយតម្លៃសេវាត្រឹមតែ ០,៣ភាគរយ។ យោងតាមការចេញផ្សាយរបស់កាសែត RT បានឲ្យដឹងថា ការបើកដំណើរការសេវាកម្មថ្មីដែលមានឈ្មោះថា A7 International នេះ បានជួយឱ្យក្រុមហ៊ុនអាចពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់អន្តរជាតិបើទោះបីជាកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិចក៏ដោយ។ តាមរយៈប្រព័ន្ធថ្មីនេះ អតិថិជនអាចទូទាត់ការផ្ទេរប្រាក់ជាប្រភេទរូបិយប័ណ្ណឌីជីថល USDT(ដែលជាប្រាក់គ្រីបតូមានតម្លៃថេរស្មើប្រាក់ដុល្លារអាមេរិក) ហើយអ្នកទទួលប្រាក់នឹងទទួលបានជាសាច់ប្រាក់តាមប្រព័ន្ធ SWIFT

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/10/2026
ភ្នំពេញ ៖ ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content