បរទេស ៖ គណបក្សកុម្មុយនិស្តចិនមានអាយុ ១០០ឆ្នាំហើយ នៅក្នុងឆ្នាំ២០២១នេះ។ គណបក្សនេះត្រូវបានបង្កើតឡើង ១០ឆ្នាំ ក្រោយពីរបបរាជានិយមនៅប្រទេសចិនត្រូវបានរំលាយ ហើយស្ថានភាពចិននៅពេលនោះស្ថិតក្នុងភាពជ្រួលច្របល់ ដោយមានការបែងចែកទឹកដី និងគ្រប់គ្រងដោយក្រុមផ្សេងៗគ្នា។
សង្គ្រាមស៊ីវិលចិនអូសបន្លាយរាប់ទសវត្សរ៍នៅពេលនោះ ហើយប្រទេសនេះរងគ្រោះមួយជាន់ទៀតនៅសង្គ្រាមលោកលើកទី២ រហូតមកដល់ឆ្នាំ១៩៤៩ កងទ័ពក្រហមរបស់បក្សកុម្មុយនិស្តចិនបានកាន់កាប់ចិនដីគោកស្ទើរតែទាំងស្រុង ហើយនៅពេលនោះមេដឹកនាំកុម្មុយនិស្តដ៏ល្បីឈ្មោះ ម៉ៅ សេទុង បានប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលមានវត្តមានរហូតមកដល់សព្វថ្ងៃនេះ។

ចាប់តាំងពីពេលនោះមក ចិនប្រជាមានិតឆ្លងកាត់ព្រឹត្តិការណ៍ជាច្រើនទាំងភាពសោកសៅ និងភាពរុងរឿង ចំណែកឯកំណែទម្រង់នានារាប់ភ្លេចក៏បានកើតឡើងទៅផងដែរ។ កំណែទម្រង់ដែលត្រូវបានគេចងចាំជាងគេគឺ ការបើកចំហប្រទេសចិន ដោយស្វាគមន៍រាល់ការវិនិយោគ និងទំនាក់ទំនងសេដ្ឋកិច្ចជាមួយពិភពលោក ដោយមិនប្រកាន់របបនយោបាយអ្វីនោះទេ នៅអំឡុងទសវត្សឆ្នាំ១៩៨០ ដោយមេដឹកនាំចិន តេង ស៊ាវភីង។ នេះគឺជាកំណែទម្រង់ដ៏ធំ ដោយកាលនោះប្លុកកុម្មុយនិស្ត និងប្លុកសេរីគឺមិនធ្វើពាណិជ្ជកម្មជាមួយគ្នាទេ។
«ឆ្មាស ឬ ឆ្មាខ្មៅមិនសំខាន់នោះទេ ដរាបណាឆ្មាអាចចាប់កណ្ដុរបាន»។ នេះជាសម្ដីរបស់អគ្គមគ្គុទ្ទេសក៍ចិន តេង ស៊ាវភីង នៅអំឡុងទសវត្សរ៍ ១៩៦០ ដែលជាមេរៀនសម្រាប់អ្នកនយោបាយ និងអ្នកសេដ្ឋកិច្ចរហូតដល់សព្វថ្ងៃនេះ។
លុះមកដល់ពេលបច្ចុប្បន្ននេះ គណបក្សកុម្មុយនិស្តចិនកំពុងស្ថិតក្នុងយុគសម័យថ្មី ដែលដឹកនាំដោយលោក ស៊ី ជីនភីង។ យុគសម័យថ្មីរបស់គណបក្សកុម្មុយនិស្តចិន ក៏ដូចជាប្រទេសចិនទាំងមូល គឺពោរពេញទៅដោយមហិច្ឆតាខ្ពស់ និងឆន្ទៈចង់លុបលាងនូវប្រវត្តិសាស្ត្រដ៏អាម៉ាស់ នៃជិះជាន់ដោយបរទេសកាលពី ១០០-២០០ឆ្នាំមុន។
«យើងដាច់ខាតនឹងមិនអនុញ្ញាតឱ្យកម្លាំងបរទេសមកជិះជាន់ មើលងាយ យើងទៀតឡើយ។ នរណាក៏ដោយ ដែលព្យាយាមធ្វើបែបនេះ នឹងត្រូវបំបែកក្បាលច្រាបឈាមនឹងមហាកំពែងដែកថែប ដែលកសាងឡើងដោយប្រជាជនចិន ១,៤ពាន់លាននាក់»។ នេះជាការថ្លែងរបស់លោក ស៊ី អំឡុងពេលពិធីគម្រប់ខួប ១០០ឆ្នាំនៃគណបក្សកុម្មុយនិស្តចិន។

យ៉ាងណាមិញ នៅក្នុងកិច្ចការផ្ទៃក្នុងរបស់គណបក្សកុម្មុយនិស្តចិនយុគសម័យថ្មីរបស់លោក ស៊ី ជីនភីង នេះ កំពុងតែប្រាសចាកឆ្ងាយពីគន្លងរបស់ផ្នត់គំនិតកំណែទម្រង់របស់លោក តេង ស៊ាវភីង ហើយងាកទៅរកលទ្ធិបុគ្គលនិយមរបស់លោកប្រធាន ម៉ៅ សេទុង ទៅវិញ។ នេះបើតាមការយល់ឃើញរបស់អ្នកវិភាគមួយចំនួន។
លោក ស៊ី ឡើងកាន់តំណែងកាលពីឆ្នាំ២០១២។ តាមពិតទៅ លោកមានខ្សែស្រឡាយជាមន្ត្រីជាន់ខ្ពស់ ដោយឪពុករបស់លោកជាអ្នកបដិវត្តន៍បក្សកុម្មុយនិស្តចិនជំនាន់ដំបូងៗ ហើយក៏ជាមន្ត្រីជាន់ខ្ពស់នៅក្នុងរដ្ឋចិនផងដែរ។
នៅពេលលោក ស៊ី ក្លាយជាមេដឹកនាំកំពូលចិននៅអាណត្តិទី១ លោកបានចាប់អនុវត្តនូវយុទ្ធនាការប្រឆាំងអំពើពុករលួយ ដែលត្រូវបានគេយល់ឃើញថាជាសកម្មភាពមួយ ដើម្បីតភ្ជាប់រដ្ឋាភិបាលកណ្ដាល និងប្រជាជនតាមមូលដ្ឋានឡើងវិញ។ គិតមកទល់ពេលនេះ មន្ត្រីជាន់ខ្ពស់ចំនួន ៣៩២រូប និងសមាជិកគណបក្សកុម្មុយនិស្តរាប់លាននាក់ជាប់ក្រោមការស៊ើបអង្កេតករណីអំពើពុករលួយ។ នេះបើតាមការចុះផ្សាយរបស់ CNN។ យ៉ាងណាមិញ បើមើលពីមួយជ្រុងទៀត មន្ត្រីដែលជាប់ក្រោមការចោទប្រកាន់បទល្មើសអំពើពុករលួយ ក៏ជាសត្រូវនយោបាយរបស់លោកផងដែរ។
ក្រៅពីរឿងបង្ក្រាបអំពើពុករលួយរចនាសម្ព័ន្ធនៅក្នុងការដឹកនាំរដ្ឋចិនមានការប្រែប្រួល ដោយលោក ស៊ី បង្កើត «ក្រុមការងារដឹកនាំមជ្ឈិម» ជាច្រើន ដែលត្រួតពិនិត្យលើការងារអនុវត្តគោលនយោបាយនានាតាំងពីកំណែទម្រង់យោធា ហិរញ្ញវត្ថុ និងកិច្ចការបរទេស។ គេមើលឃើញថា លោក ស៊ី ជីនភីង ដឹកនាំក្រុមការងារនេះដោយផ្ទាល់ ហើយអ្នកស្មោះស្ម័គ្រនឹងលោកបានកាន់កាប់តំណែងសំខាន់ៗនៅក្នុងនោះដែរ។
បើតាមការយល់ឃើញរបស់លោកស្រី Cai Xia អតីតសាស្ត្រាចារ្យនៅសាលាបង្រៀនមន្ត្រីគណបក្សកុម្មុយនិស្តចិនបានឱ្យដឹងថា «ក្រុមដឹកនាំទាំងនេះតាមពិតទៅ បានធ្វើការតាមយន្តការ និងស្ថាប័នដែលមានស្រាប់នៅក្នុងបក្ស និងក្នុងរដ្ឋាភិបាល»។ នេះបើតាមការលើកឡើងរបស់ស្ត្រី ដែលរិះគន់ប្រព័ន្ធនយោបាយបក្សកុម្មុយនិស្តចិន ដែលពេលនេះនិរទេសនៅក្រៅប្រទេសប្រាប់សារព័ត៌មាន CNN។
ជំហាននយោបាយដ៏ធំមួយរបស់លោក ស៊ី ជីនភីង គឺលោកបានលុបការកំណត់អាណត្តិដឹកនាំរបស់ប្រធានាធិបតី អគ្គលេខាធិការបក្ស និងគណៈកម្មការយោធាមជ្ឈិម នៅក្នុងរដ្ឋធម្មនុញ្ញចិនកាលពីឆ្នាំ២០១៨។ តំណែងទាំង ៣ នេះជាប្រពៃណីស្ថិតក្រោមមនុស្សតែម្នាក់ តែចាប់ពីជំនាន់លោក តេង ស៊ាវភីង មក ត្រូវបានកំណត់ឱ្យកាន់ដោយបុគ្គលផ្សេងគ្នាត្រឹមពីរ ២ អាណ្ណត្តិ ដើម្បីទប់ស្កាត់ការរំលោភអំណាចណាមួយរបស់មេដឹកនាំ។
មួយវិញទៀត ជាប្រពៃណី តែមិនចារក្នុងច្បាប់ មេដឹកនាំចិននីមួយៗតែងតែប្រសិទ្ធិនាមអ្នកបន្តវេន បន្ទាប់ពីបញ្ចប់អាណត្តិទី១ ហើយលាលែងពីតំណែងនៅអាយុ ៦៨ឆ្នាំ ឬ ក្នុងវ័យចំណាស់ជាងនេះបន្តិចបន្តួចនៅពេលមហាសន្និបាតបក្ស ដែលធ្វើឡើងក្នុង ៥ ឆ្នាំម្ដង។ លោក ស៊ី ជីនភីង មិនទាន់ធ្វើទាំងអស់ គិតមកទល់ពេលនេះ។
អ្នកវិភាគជាច្រើនយល់ថា ការប្រាសចាកពីទម្លាប់ផ្ទេរតំណែងដោយសន្តិវិធីបែបនេះ អាចធ្វើឱ្យមាន «បញ្ហាអ្នកស្នងតំណែង» ដែលបណ្ដាលឱ្យមានភាពមិនប្រាកដប្រជានាពេលអនាគត។
ទោះជាយ៉ាងណាក៏ដោយ គណបក្សកុម្មុយនិស្តចិនទំនងជាមិនទាន់មានបញ្ហាភ្លាមៗអំឡុងពេលលោក ស៊ី នៅកាន់តំណែងនោះទេ។ មូលហេតុចម្បងនោះគឺ អំណាចក្នុងបក្សរបស់លោកនៅក្ដាប់ជាប់ ខណៈវាជាសមត្ថភាពដឹកនាំរបស់លោកពិត ហើយមិនអាចប្រកែកបានថា ធ្វើឱ្យចិនរីកចម្រើនជាងពេលណាៗទាំងអស់ ចាប់តាំងពីការកកើតនៃរបបចិនប្រជាមានិតនៅឆ្នាំ១៩៤៩មក។
យ៉ាងណាមិញ បញ្ហាធំៗជាច្រើននឹងអាចកើតឡើងសម្រាប់ជំនាន់ក្រោយពី លោក ស៊ី ជីនភីង។ នេះបើតាមការយល់ឃើញរបស់អ្នកតាមដាននយោបាយចិនមួយចំនួន។
នៅឆ្នាំ២០២២ ខាងមុខនេះ គណបក្សកុម្មុយនិស្តចិននឹងរៀបចំមហាសន្និបាតគណបក្សលើកទី២០ ដែលក្នុងមហាសន្និបាតនេះ គេនឹងសង្កេតមើលពីការផ្លាស់ប្ដូរតំណែងធំៗមួយចំនួននៅក្នុងបក្ស ក៏ដូចជារដ្ឋាភិបាលចិន៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/10/2026
បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង

ប្រធានាធិបតី ស៊េប៊ី ចោទ អឺរ៉ុប ថា កំពុងអនុវត្តផែនការជ្រៀតជ្រែកលទ្ធផលបោះឆ្នោតនៅសភាជាតិរបស់ខ្លួន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/10/2026
បរទេស ៖ ប្រធានាធិបតីស្តីទី ស៊ែប៊ី លោកស្រី Ana Brnabic បានចោទប្រកាន់ទៅលើក្រុមប្រតិភូសភារបស់អឺរ៉ុបថា កំពុងព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន តាមរយៈការបញ្ជូនក្រុមសង្កេតការណ៍ដែលមាននិន្នាការនយោបាយនៅមុនពេលការបោះឆ្នោតសភាដែលជិតមកដល់នៅចុងសប្តាហ៍នេះ។ នៅក្នុងអត្ថបទដកស្រង់ចេញពីកាសែតរុស្សី RT បានឲ្យដឹងថា លិខិតមួយច្បាប់ដែលផ្ញើជូនប្រធានសភាអឺរ៉ុប គឺលោកស្រី Roberta Metsola លោកស្រីប្រធានាធិបតី Brnabic បានអះអាងថា

សិប្បកម្មកែច្នៃដូង ១៥ មូលដ្ឋាន ប្រើទុនជិត ៤៦ម៉ឺនដុល្លារ កំពុងដំណើរការ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

អាម៉េរិក-កាហ្សាក់ស្ថាន រួមគ្នាពង្រឹងសហប្រតិបត្តិការយុទ្ធសាស្ត្រ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគថ្មីៗ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/10/2026
ប្រទេសកាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក បានបញ្ជាក់ពីគោលបំណងរបស់ខ្លួនក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែរឹងមាំបន្ថែមទៀតនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ជាពិសេសពាក់ព័ន្ធទៅនឹងការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ និងការអនុវត្តគម្រោងរួមគ្នា។ ប្រទេសកាហ្សាក់ស្ថាននិងសហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីផលប្រយោជន៍ទៅវិញទៅមក ក្នុងការបន្តអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀតរវាងប្រទេសទាំងពីរនាពេលខាងមុខ។ យោងតាមព័ត៌មានដែលបានចេញផ្សាយដោយគេហទំព័ររបស់កាសែត Novinata បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក Mukhtar Tleuberdi បានលើកឡើងពីទស្សនវិស័យក្នុងការរឹតចំណងទំនាក់ទំនងទ្វេភាគីរវាង កាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក





វិថីហិរញ្ញវត្ថុ






















































Account
Security
Favourite Content