បរទេស៖ កាលពីថ្ងៃដើមសប្ដាហ៍នេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាល្លឺម៉ង់ដែលមានឈ្មោះល្បីល្បាញបំផុត Robert Bosch ដែលមនុស្សជាច្រើនតែងហៅកាត់ថា Bosch បានបើកឲ្យដំណើរការនូវរោងចក្រផលិតបន្ទះឈីបដ៏ធំបំផុតមួយរបស់ខ្លួនដែលមានតម្លៃរហូតទៅដល់ 1,200 លានដុល្លារ ស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង់។
នៅក្នុងចំណោមបណ្តារោងចក្រផលិតបន្ទះឈីបជាច្រើនស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង់ ក្រុមហ៊ុន Robert Bosch បានដាក់គោលដៅក្នុងការប្រកួតប្រជែងជាមួយរោងចក្រធំៗដទៃទៀត ដែលកំពុងមានដំណើរការក្នុងឧស្សាហកម្មមួយនេះ ខណៈដែលទីផ្សារសាកលលោកកំពុងខ្វះខាតបន្ទះឈីប រួមជាមួយនឹងក្ដីសង្ឃឹមថា នឹងអាចពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការផ្គត់ផ្គង់ដោយផ្ទាល់ទៅកាន់ក្រុមហ៊ុនផលិតរថយន្តនានានៅលើពិភពលោកដោយមិនឆ្លងកាត់ក្រុមហ៊ុនកណ្តាលនោះទៀតឡើយ។

ថ្លែងនៅក្នុងពិធីដាក់ឲ្យដំណើរការរោងចក្រដ៏ធំដែលមានតម្លៃវិនិយោគរហូតដល់ជាង 1,200លានដុល្លារមួយនេះ មេដឹកនាំប្រទេសអាល្លឺម៉ង់ លោកស្រីអធិកាបតី Angela Merkel បានមានប្រសាសន៍ថា ៖ «បញ្ហាកង្វះខាតបន្ទះឈីបបានធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងទៅដល់ការព្យាយាមងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់នៅពេលនេះ ដូច្នេះ វាគឺជាពេលវេលាដ៏សំខាន់ក្នុងការពង្រឹងការផ្គត់ផ្គង់នេះឡើងវិញ។ ពួកយើងត្រូវតែមានការប្តេជ្ញាចិត្តចំពោះកិច្ចការងារទាំងនេះ ព្រោះគូប្រកួតប្រជែងរបស់យើងនៅលើពិភពលោកសុទ្ធតែមានភាពមមាញឹកក្នុងការអភិវឌ្ឍ និងពង្រឹងសមត្ថភាពរបស់ពួកគេ ពោលគឺមិនមានអ្នកណាម្នាក់នៅស្ងៀមនោះទេ»។
គួរឲ្យដឹងដែរថា រោងចក្ររបស់ Bosch ត្រូវបានគេដឹងថា បានទទួលជំនួយប្រមាណជា 243 លានដុល្លារ ពីសំណាក់កម្មវិធីជំនួយរបស់រដ្ឋាភិបាលក្រោមគម្រោងវិនិយោគរបស់សហភាពអឺរ៉ុប ហើយចាប់ពីខែកក្កដាខាងមុខនេះតទៅ ការផលិតបន្ទះឈីបសម្រាប់ឧបករណ៍ថាមពល ឬ power tool នឹងចាប់ផ្តើម ហើយបន្តដោយបន្ទះឈីបសម្រាប់ប្រព័ន្ធរថយន្តនៅក្នុងខែកញ្ញា។
អនុប្រធានសហភាពអឺរ៉ុប លោក Margreth Vestager បាននិយាយថា ក្រុមហ៊ុន Bosch គឺជាអ្នកដែលបានគាំទ្រយ៉ាងខ្លាំងទៅលើកិច្ចខិតខំប្រឹងប្រែងរបស់តំបន់អឺរ៉ុបក្នុងការធ្វើឲ្យបាននូវការផ្គត់ផ្គង់បន្ទះឈីបកើនឡើងចំនួន 2 ដងឬប្រមាណជា 20 ភាគរយនៃចំណែកទីផ្សារពិភពលោកនៅត្រឹមឆ្នាំ2030 ខាងមុខនេះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content