ប្រព័ន្ធស្បៀងអាហារសកលរួមចំណែក ១ ភាគ ៣ នៃការបំភាយឧស្ម័នផ្ទះកញ្ចក់ជារៀងរាល់ឆ្នាំ

បរទេស ៖ យោងទៅតាមប្រភពពី CBS News បានលើកឡើងថា ការដាំដំណាំ ការប្រើប្រាស់ស្បៀង និងការខ្ជះខ្ជាយអាហារ បានរួមចំណែកក្នុងបញ្ហាបម្រែបម្រួលអាកាសធាតុ ហើយប្រព័ន្ធស្បៀងអាហារសកលបានរួមចំណែក ១ ភាគ ៣ នៃការបំភាយឧស្ម័នផ្ទះកញ្ចក់ជារៀងរាល់ឆ្នាំ។

ប្រព័ន្ធស្បៀងអាហារសកល គឺជាប្រព័ន្ធមួយដែលគិតចាប់តាំងពីការរីកលូតលាស់ ការកែច្នៃ ការដឹកជញ្ជូន ការចែកចាយ ការប្រើប្រាស់ រហូតដល់ការចោលជាកាកសំណល់។ ជាក់ស្តែង ដំណាក់កាល​នីមួយៗ​នៃ​ប្រព័ន្ធ​អាហារបាន​បង្កើតជា​ឧស្ម័ន​ផ្ទះកញ្ចក់ដោយគិតចាប់តាំងពី​ការ​កាប់​ដើមឈើ​ ការ​ស៊ីស្មៅ​របស់សត្វពាហនៈរហូតដល់​កាកសំណល់​អាហារ​ក្នុង​កន្លែង​ចាក់សំរាម។ ការសិក្សាមួយ​​បាន​ប៉ាន់​ប្រមាណ​ថា ​ការ​បំភាយ​ចេញពី​ផលិតកម្ម​អាហារ ​និង​កាកសំណល់​តែមួយ​មុខ​អាច​ជំរុញ​ឱ្យ​សីតុណ្ហភាព​ពិភពលោក​កើនឡើង​ដល់​ទៅ ១,១ អង្សា​សេ​។

ក្រៅពីអ្វីដូចដែលបានលើកឡើងខាងលើនេះ មេតានបាន​ចាប់​យក​កំដៅ​ក្នុង​បរិយាកាស​យ៉ាង​មាន​ប្រសិទ្ធភាព​ជាង​កាបូន​ឌីអុកស៊ីត​ ២៥ ​ដង ដែល​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​អ្នក​បង្កើត​ឧស្ម័ន​ផ្ទះ​កញ្ចក់​ធំ​ជាង​គេ​ទី ២ ​បន្ទាប់​ពី​កាបូនឌីអុកស៊ីត ។ សរុបមក ផលិតកម្មអាហារដែលមានជាតិមេតានខ្ពស់ គឺអាចរួមចំណែកច្រើនជាង ៨០ ភាគរយនៃការឡើងកំដៅដែលទាក់ទងនឹងអាហារនៅឆ្នាំ២១០០។ មិនត្រឹមតែប៉ុណ្ណោះ សត្វពាហនៈ និងកសិកម្មគឺជាអ្នកផលិតមេតានដ៏ធំ ជាពិសេសគោក្របី និងស្រូវ ដោយសារលាមកសត្វ និងឧស្ម័នពីសត្វគោសម្បូរទៅដោយជាតិមេតាន។

មិនត្រឹមតែប៉ុណ្ណោះ តួនាទីនៃប្រព័ន្ធស្បៀងអាហារពិភពលោកក្នុងការផលិតការបញ្ចេញឧស្ម័នផ្ទះកញ្ចក់មិនត្រូវបានគេយកចិត្តទុកដាក់យ៉ាងពេញលេញនោះទេ ហើយមានតែ ១ ភាគ ៣ នៃបណ្តាប្រទេសចំនួន ១៩៥ ប៉ុណ្ណោះ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស សម្រាប់វិធានការកាត់បន្ថយប្រព័ន្ធអាហារនៅក្នុងគោលដៅអាកាសធាតុរបស់ពួកគេ។ លើសពីនេះផងដែរ សហរដ្ឋអាមេរិក គឺជាអ្នកបញ្ចេញឧស្ម័នធំជាងគេលើពិភពលោក ប៉ុន្តែមិនសូវបាននិយាយអំពីការទប់ស្កាត់កាកសំណល់អាហារនៅក្នុងគោលដៅបំភាយឧស្ម័នចុងក្រោយរបស់ខ្លួននោះទេ ទោះបីជាខ្លួនបានខ្ជះខ្ជាយអាហារជាង ៤០ ភាគរយក៏ដោយ។

នៅសហរដ្ឋអាមេរិក កត្តាដែលមានឥទ្ធិពលបំផុតនៅក្នុងវិស៏យកសិកម្មដែលប៉ះពាល់ដល់ការប្រែប្រួលអាកាសធាតុ គឺគោលនយោបាយកសិកម្មដែលកំណត់គោលនយោបាយ និងបទប្បញ្ញត្តិនៅក្នុងវិស័យកសិកម្ម ដោយត្រូវបានអនុម័តដោយសភារៀងរាល់ប្រាំឆ្នាំម្តង។ ក្រុមការងារបរិស្ថាន (EWG) បានវិភាគលើការចំណាយលើវិស័យកសិកម្មរបស់សហរដ្ឋអាមេរិកចាប់ពីឆ្នាំ ២០១៧-២០២០ ដែលបានផ្តល់មូលនិធិជាង ៣,៦ ពាន់លានដុល្លារដល់កសិករ។ ការអនុវត្តដ៏ឆ្លាតវៃសម្រាប់អាកាសធាតុទាំងនោះរួមមានការបំប្លែងលាមកសត្វទៅជាជីសរីរាង្គ ការកែលម្អសុខភាពដីដោយបង្កើនភាពចម្រុះនៃរុក្ខជាតិ និងកាត់បន្ថយការរំខានដល់ដី ប៉ុន្តែការអនុវត្តថ្មីដែលមិនប៉ះពាល់ដល់អាកាសធាតុ គឺអាចនឹងត្រូវចំណាយថ្លៃដើម ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទិន្នផល និង មិនសូវទាក់ទាញដល់អ្នកវិនិយោគ ឬ អ្នកទិញ។

កាលពីឆ្នាំមុនកន្លងទៅនេះ នៅក្នុងវិស័យម្ហូបអាហារ និងកសិកម្ម WRI បានរកឃើញថា និន្នាការផលិតភាពសាច់សត្វដែលសម្បូរទៅដោយសាច់សត្វជាពិសេសសាច់គោ ចៀម និងពពែ ហើយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីផលិតកម្មកសិកម្មកំពុងផ្លាស់ប្តូរក្នុងទិសដៅខុស ខណៈដែលការប្រើប្រាស់សាច់កំពុងកើនឡើងនៅទូទាំងពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ វាបានកើតឡើងនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនដូចជា ប្រទេសចិន និងប្រេស៊ីល ការបរិភោគសាច់កាន់តែច្រើន ខណៈដែលសហរដ្ឋអាមេរិកប្រើប្រាស់សាច់ច្រើនជាងប្រទេសដទៃទៀត។

ជាច្រើនឆ្នាំមកនេះ របាយការណ៍នៅតាមប្រព័ន្ធផ្សព្វផ្សាយបានលើកទឹកចិត្តឱ្យទទួលទានអាហារច្រើន និងបរិភោគសាច់ក្រហមតិច ដោយហេតុផលថាវាគឺចាការផ្លាស់ប្តូរអាចកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុង Nature បានរកឃើញថា ប្រសិនបើរបបអាហារជាសកលត្រូវបានកំណត់ចំពោះសាច់ក្រហមមួយដងក្នុងមួយសប្តាហ៍ និងប្រូតេអ៊ីនសត្វផ្សេងទៀតដល់ទៅ ២ ដងក្នុងមួយថ្ងៃ នោះការឡើងកំដៅផែនដីដោយសារការប្រើប្រាស់អាហារនឹងថយចុះ ០,១៩ អង្សារសេនៅចុងសតវត្សន៍នេះ។ នៅទូទាំងពិភពលោក មេដឹកនាំជាច្រើនបានយល់ព្រមកាត់បន្ថយការបំភាយក្នុងវិស័យកសិកម្ម ដោយនៅឆ្នាំ ២០២១ មានប្រទេសចំនួន ១១១ ដែលបានរួមចំណែក ៤៥ ភាគរយនៃការបំភាយឧស្ម័នមេតានទូទាំងពិភពលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាត់បន្ថយការបំភាយឧស្ម័នមេតានមកនៅត្រឹម ៣០ ភាគរយនៅឆ្នាំ ២០៣០ ហើយប្រទេសចំនួន ១៤៥ បានចុះហត្ថលេខាលើការផ្លាស់ប្តូរការកាប់បំផ្លាញព្រៃឈើនៅឆ្នាំ ២០២៣ ដូចគ្នានោះដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ