បរទេស ៖ នៅក្នុងរបាយការណ៍មួយដែលត្រូវបានទទួលដោយកាសែតរ៉យទ័ររបស់ចក្រភពអង់គ្លេសកាលពីថ្ងៃពុធម្សិលមិញនេះបានបង្ហើបថា បុគ្គលិកទាំងឡាយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google នឹងអាចជ្រើសយកវិធីនៃការធ្វើការងារពីផ្ទះជាអចិន្ត្រៃយ៍ ប៉ុន្តែប្រហែលជានឹងត្រូវប្រឈមមុខទៅនឹងការកាត់ប្រាក់ខែប្រមាណជា២៥ភាគរយ។

កាលពីសប្តាហ៍មុន Google ទើបតែបានប្រកាសក្នុងការអនុញ្ញាតឲ្យបុគ្គលិករបស់ខ្លួនប្រមាណជា ១០ ០០០នាក់បន្ថែម ដើម្បីឲ្យពួកគេអាចបន្តធ្វើការងារពីផ្ទះក្នុងពេលដែលក្រុមហ៊ុនក៏ធ្លាប់បានបង្ហាញពីការគាំទ្រខ្លាំងទៅលើវិធីសាស្ត្រនៃការធ្វើការពីចម្ងាយនេះផងដែរ លើសពីនេះ Google ក៏បានប្រកាសពន្យាពេលក្នុងការត្រឡប់ចូលមកធ្វើការងារនៅការិយាល័យវិញទៅដល់ថ្ងៃទី១៨ ខែតុលាផងដែរ ដោយសារតែបញ្ហានៃការរីកដាលនៃវិរុសកូវីដកាន់តែមានចំនួនកើនឡើងសាជាថ្មី។
របាយការណ៍ដដែលបានបញ្ជាក់ទៀតថា នៅក្នុងលក្ខណ្ឌមួយជាក់ស្តែងបានអះអាងថាការគណនានៃការកាត់បន្ថយប្រាក់ខែរបស់បុគ្គលិកនឹងអាចធ្វើឡើងតាមរបៀបនៃការពិនិត្យមើលជាក់ស្តែងទៅនឹងចម្ងាយនៃទីលំនៅរបស់ពួកគេ ប៉ុន្តែក្រោយមកក៏មានការអះអាងថ្មីបានបញ្ជាក់ថា ការកាត់ប្រាក់ខែនឹងធ្វើឡើងដោយមិនគិតគូរទៅលើទីតាំងនៃអាស័យដ្ឋានរបស់បុគ្គលិកឡើយ។
អ្នកនាំពាក្យរបស់ Google បានថ្លែងប្រាប់រ៉យទ័រថា ៖
«កញ្ចប់ប្រាក់សំណងរបស់ក្រុមហ៊ុនតែងតែបានធ្វើឡើងតាមរយៈការកំណត់យកទីតាំងរបស់បុគ្គលិក ហើយយើងនឹងផ្តល់ប្រាក់កម្រៃច្រើនបំផុតទៅឲ្យធៀបទៅនឹងទីផ្សារក្នុងស្រុក និងផ្អែកទៅលើទីតាំងដែលបុគ្គលិកទាំងនោះធ្វើការផងដែរ។ ប៉ុន្តែពាក់ព័ន្ធទៅនឹងរបាយការណ៍នៃការកាត់បន្ថយប្រាក់ខែ២៥ភាគរយ សុំមិនធ្វើការផ្តល់ព័ត៌មានម្អិតបន្ថែមនោះទេ»
យ៉ាងណាក៏ដោយ បើយើងក្រឡេកទៅមើលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ពិភពលោកផ្សេងទៀត ដូចជា Facebook ជាដើម ក៏ធ្លាប់បានអះអាងថា បុគ្គលិករបស់ខ្លួនដែលបន្តធ្វើការងារពីចម្ងាយស្ថិតនៅក្នុងទីតាំងមិនសូវមានផលប៉ះពាល់នឹងអាចប្រឈមមុខទៅនឹងកាត់បន្ថយប្រាក់កម្រៃខ្លះៗ ហើយក្នុងនោះផងដែរ Twitter ក៏ធ្លាប់បានអះអាងថានឹងអនុវត្តកិច្ចការងារស្រដៀងគ្នានេះផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន- កម្ពុជា សហការគ្នារកដំណោះស្រាយបញ្ហាបរិស្ថាននៅក្នុងតំបន់ និងជាសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
ក្រសួងបរិស្ថានកម្ពុជា ជាមួយនឹងក្រសួងបរិស្ថានជប៉ុន បានព្រមព្រៀងគ្នាឈានដល់កិច្ចសហប្រតិបត្តិការទ្វេភាគី ទៅលើកិច្ចការអនុវត្ត និងស្វែងរកដំណោះស្រាយបញ្ហាបរិស្ថានទាំងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងសកលលោក
ប៊ុលហ្គារី ទទួលបានរថពាសដែក Stryker បច្ចេកវិទ្យាថ្មីជាច្រើនគ្រឿង ដើម្បីធ្វើទំនើបកម្មវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
បច្ចុប្បន្ន ប៊ុលហ្គារី បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រឹង និងធ្វើពិពិធកម្ម ក៏ដូចជាធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួនឱ្យកាន់តែខ្លាំងជាងមុនក្រោមការរៀបចំខ្ទង់ចំណាយជាកញ្ចប់យ៉ាងច្រើនសន្ធឹកសន្ធាប់




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content