ឧបនាយករដ្ឋមន្ត្រី ​សាយ សំអាល់ ណែនាំដល់អាជ្ញាធរ​​មូលដ្ឋានក្រុងកំពង់សោម ផ្ដោតការយកចិត្តទុកដាក់គិតគូរអំពីចលនាភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព

ព្រះសីហនុ ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជា​ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានណែនាំដល់ក្រុមការងារចុះមូលដ្ឋានក្រុងកំពង់សោមឱ្យផ្ដោតការយកចិត្តទុកដាក់គិតគូរអំពីចលនាភូមិឃុំសង្កាត់មានសុវត្ថិភាពដែលជាឧបករណ៍នយោបាយមួយដ៏សំខាន់ និងរៀបចំសាលារៀនឱ្យបានល្អសម្រាប់ជាថ្នាលបណ្ដុះបណ្ដាលដល់សិស្សានុសិស្សឱ្យមានសីលធម៌សុជីវធម៌ ចៀសឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងគោលដៅបង្កើតបាននូវធនធានមនុស្សដែលមានគុណ​ភាព​ និងធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋមានភាពសុខដុមរមនា។

ថ្លែងក្នុងពិធីប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានក្រុងកំពង់សោម ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយសំអាល់ បានឱ្យដឹងថា នៅក្នុងការប្រកាសសមាសភាពនាពេលនេះគឺប្រកាសសមាសភាពឯកឧត្តម ឡៅ ទិព្វសីហា ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់សោម និងឯកឧត្តម សុខ កល្យាណ ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយក្រុងកំពង់សោម ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមការងារទាំងចាស់ និងថ្មីទាំងអស់ ដែលបានខិតខំប្រឹងប្រែង​ដោយស្ម័គ្រចិត្តចុះជួយទាំងរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដោយចូលរួមផ្ដល់ទាំងសម្ភារៈ និ​ងថវិកាសម្រាប់ជួយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកព្រៃនប់ ឬក្រុងកំពង់សោមនេះ។ ការកំណត់ស្រុកព្រៃនប់ថា ជាក្រុងកំពង់សោមវិញនោះគឺដោយសារមិនចង់បាត់បង់ឈ្មោះកំពង់សោម ពីព្រោះឈ្មោះនេះមានតាំងពីយូរយារណាស់មកហើយ ហើយយើងចង់រក្សាឈ្មោះកំពង់សោមឲ្យមាននៅទីនេះដដែល។

ឯកឧត្តមក៏បានបង្ហាញពីគោលបំណងចង់ឱ្យក្រុមការងារទាំងរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ត្រូវគ្រប់គ្រងសមាជិករបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ជាក់លាក់ ដែលនេះគឺជាកិច្ចការយុទ្ធសាស្ត្រទី១, រីឯទី២ គឺត្រូវខិតខំប្រឹងប្រែងធ្វើការងាររួមគ្នាជាមួយសមាជិកក្រុមការងារនៅមូលដ្ឋានផ្ទាល់ដើម្បីឲ្យបានយល់ពីគោលបំណងរួមទាំងអស់គ្នាក្នុងការដើរលើមាគ៌ាដ៏ត្រឹមត្រូវដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា, ចំពោះចំណុចទី៣ គឺរដ្ឋបាលសាធារណៈ, ក្រុមការងារត្រូវចូលរួមគិតគូរលើគ្រប់វិស័យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីជំរុញអោយក្រុងកំពង់សោមកាន់តែមានការអភិវឌ្ឍន៍រីកចម្រើន,ជីវភាពប្រជាពលរដ្ឋកាន់តែត្រូវបានលើកស្ទួយជាលំដាប់។ជាមួយនេះ ផ្តើមចេញពីការគ្រប់គ្រងក្នុងមូលដ្ឋាន ត្រូវធ្វើយ៉ាងណាឱ្យប្រជាជនរស់នៅស្អាត, គ្រប់គ្រងសំណល់រឹងរាវឲ្យបានត្រឹមត្រូវ, ទប់ស្កាត់បញ្ហាគ្រឿងញៀន​ល្បែងស៊ីសង អំពើលួចឆក់ប្លន់គ្រប់ប្រភេទ និងធ្វើយ៉ាងណាជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង នោះនឹងធ្វើឱ្យមូលដ្ឋាននីមួយៗមានសន្តិសុខសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា ។

ឯកឧត្តមក៏បានស្នើឱ្យមានការចូលរួមពីសមាជិកក្រុមការងារទាំងអស់ឱ្យគិតគូរពីចលនាភូមិឃុំសង្កាត់មានសុវត្ថិភាពដែលជាឧបករណ៍នយោបាយមួយដ៏សំខាន់ ដោយធ្វើយ៉ាងណាអប់រំបណ្ដុះផ្នត់គំនិតបញ្ជៀសកុំឱ្យយុវជនក្នុងមូលដ្ឋានប្រើប្រាស់គ្រឿងញៀននិងល្បែងស៊ីសង, រៀបចំសាលារៀនអោយបានល្អ មានលំហសាធារណៈ, បង្គន់អនាម័យ,មានចំណីអាហារប្រកបដោយជីវជាតិសម្រាប់សិស្សានុសិស្សនិង បណ្ដុះផ្នត់គំនិតសិស្សានុសិស្សឱ្យមានសីលធម៌ល្អក្នុងការរស់នៅ នោះសង្គមនឹងដើរទៅមុខដោយបង្កើតបាននូវធនធានមនុស្សមានគុណភាពសម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត ដូច្នេះផ្ដើមចេញពីការគិតគូររៀបចំសាលារៀនឲ្យបានល្អ នោះយើងនឹងឈានទៅបន្តដំណើរលើមាគ៌ាដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ហើយសន្តិភាពនឹងចាក់ឫសយ៉ាងជ្រៅបន្ថែមទៀតនៅក្នុងសង្គមជាតិ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *