ព្រឹត្តិការណ៍សំខាន់ៗប្រចាំឆ្នាំ២០២២ ដែលយើងអាចទាញយកជាចំណេះដឹងសេដ្ឋកិច្ចនិងយល់ដឹងពីបញ្ហានយោបាយលើពិភពលោក  (វគ្គ១)

សេដ្ឋកិច្ច&​ពាណិជ្ជកម្ម ៖ ពិភពលោកបានឆ្លងកាត់នូវសម័យអន្តរកាលថ្មីមួយ ដោយសារជំងឺរាតត្បាតសកល កូវីដ១៩ ចាប់តាំងតែពីដើមឆ្នាំ២០១៩ ដល់ ឆ្នាំ ២០២០ និងបន្តដល់ឆ្នាំ២០២១។

ទោះបីជាវិបត្តិជំងឺរាតត្បាតសកលបានធូរស្រាលច្រើននៅក្នុងឆ្នាំ ២០២២ ក្តី ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនអាចវិលត្រឡប់មកវិញបានភ្លាមឡើយ ដោយសាររតែការកកើតឡើងនៃវិបត្តិសេដ្ឋកិច្ចថ្មីមួយទៀត ដែលចាប់ផ្តើមពីពេលរុស្សីបានសម្រេចចិត្តបើកប្រតិបត្តិការដោយយោធាទៅលើប្រទេសអ៊ុយក្រែន។

ជាមួយ វិបត្តិថាមពលក៏បានផ្ទុះឡើងនៅតាមប្រទេសជាច្រើន ជាពិសេសអឺរ៉ុប និងរីករាលដាលទៅដល់បណ្តាប្រទេសផ្សេងៗទៀត បូករួមទាំងអាមេរិកផង និងបានធ្វើឱ្យប៉ះពាល់ទៅដល់បញ្ហាតម្លៃក្នុងទីផ្សារ ខណៈអត្រាអតិផរណាបានបន្តកើនឡើងឥតឈប់ឈរ បូករួមទាំងបញ្ហាវិបត្តិស្បៀងអាហារផង និងវិបត្តិបម្រែបម្រួលអាកាសធាតុផង។

ឆ្នាំ ២០២២ នេះ មានហេតុការណ៍ និងព្រឹត្តិការណ៍ជាច្រើនបានកើតឡើង ដែលមានរឿងខ្លះ គឺជារឿងដែលគួរឲ្យយើងអាចស្វែងយល់បានពី ចំណេះដឹងសេដ្ឋកិច្ចផង និងរឿងខ្លះអាចឲ្យយើងស្វែងយល់បានពីបញ្ហានយោបាយនៅលើពិភពលោកផង៖

ខែមករា៖

  • ប្រទេសអ៊ីស្រាអ៊ែលក្លាយជាប្រទេសដំបូងគេដែលដំណើរការវ៉ាក់សាំងការពារកូវីដដូសទី ៤ ក្នុងគ្រាដែលវីរុសប្រភេទអូមីក្រុងចាប់ផ្តើមផ្ទុះឡើងនិង ខណៈដែលពលរដ្ឋអាមេរិកដែលឆ្លងកូវីដ១៩ បានកើនឡើងដល់កំណត់ត្រា ១ លាននាក់ត្រឹមពេលមួយថ្ងៃ
  • ក្នុងពេលវិបត្តិកូវីដ១៩ គ្រប់ទីកន្លែង ប៉ុន្តែក្រុមហ៊ុន Apple បានក្លាយទៅជាក្រុមហ៊ុនឯកជនដំបូងបំផុតរបស់អាមេរិក និងពិភពលោក មានទ្រព្យសម្បត្តិដល់ទៅ ៣ ទ្រីលានដុល្លារពោល គឺកើនឡើងដល់ទៅ ៣ ដង ត្រឹមរយៈពេល ៤ ឆ្នាំ

ខែកុម្ភៈ

  • ថ្ងៃទី ២៤ ខែកុម្ភៈ ប្រធានាធីបតីរុស្សីដាក់បញ្ជាយោធាបើកប្រតិបត្តិការដែលមានឈ្មោះថា ប្រតិបត្តិការពិសេស ឬ Special Military Operation
  • នៅក្នុងប្រទេសអ៊ុយក្រែន តាមគ្រប់ច្រកទាំងអស់ទាំងផ្លូវអាកាស ផ្លុវទឹក ផ្លូវគោកជាលទ្ធផលត្រឹមប៉ុន្មានថ្ងៃដែលរុស្សីបានធ្វើឱ្យពលរដ្ឋអ៊ុយក្រែនដល់ទៅ ១៨ លាននាក់ត្រូវបង្ខំចិត្តផ្លាស់ទីលំនៅ
  • ថ្ងៃទី ២៨ ខែកុម្ភៈ យូអិនបានព្រមានពីកម្រិតគ្រោះថ្នាក់បំផុតនៃបញ្ហាបម្រែបម្រួលអាកាសធាតុ ដោយកំណើនសីតណ្ហភាពបានកើនឡើងខ្លាំងដល់ចំណុចដែលយូអិនហៅថា Very High Risk of Extinction

ខែមិនា៖

  • ប្រធានាធិបតីអាមេរិក​ Joe Biden នាថ្ងៃទី៨ ខែមិនា បានប្រកាសហាមប្រាមរាល់ការនាំចូលប្រេងឆៅរបស់រុស្សីទាំងអស់ដែលក្នុងនោះអង់គ្លេសជាអ្នកបង្ហាញជំហគាំទ្រមុនគេបំផុត
  • ថ្ងៃទី៩ ខែមិនា លោក Yoon Suk Yeol ឈ្នះឆ្នោតក្លាយជាប្រធានាធីបតីកូរ៉េខាតត្បូង
  • ភ្លើងឆេះព្រៃដ៏អាក្រក់នៅអាមេរិកចំនួន ១៧៨ ទីតាំង បានបំផ្លាញផ្ទៃដីព្រៃឈើដល់ទៅ ១០៨ ០០០ អា ឬប្រមាណជា ៤៣ ៧០៦ហិកត្រាគិតត្រឹមរដ្ឋតិចសាស
  • ថ្ងៃទី ២២ ខែមិនា អ្នកវិទ្យាសាស្ត្របានរកឃើញបំណែកប្លាស្ទិកដ៏តូចបំផុតមួយនៅក្នុងឈាមរបស់មនុស្សជាលើកដំបូងគឺជាដំណឹងអាក្រក់ដែលមានន័យថា ការបំពុលអាកាសធាត់ដោយជ័រប្លាស្ទិកអាចមាននៅគ្រប់ទីកន្លែងសូម្បីក្នុងខ្លួនប្រាណរបស់មនុស្ស
  • ចុងខែមិនា អាមេរិកប្រកាសបញ្ចេញប្រេងឆៅពីស្តុកប្រមាណជា ១ លានបារ៉ែល ដើម្បីប្រើប្រាស់ទប់ទល់នឹងការកើនឡើងនៃតម្លៃសកលនៅក្នុងទីផ្សារក្នុងស្រុកសម្រាប់រយៈពេលយ៉ាងហោចណាស់ ៦ ខែ

ខែមេសា៖

  • អភិបាលក្រុង Mariupol របស់អ៊ុយក្រែន បាននិយាយថា ពលរដ្ឋស៊ីវិលដែលបាត់បង់ជីវិត ដោយសារការលុកលុយរបស់រុស្សីកើនឡើងដល់ ១០ ០០០ នាក់ ខណៈអ្នកតាមដានជឿជាក់ថា ចំនួននេះអាចមានទំហំទ្វេដងគិតទៅលើសាកសពជាក់ស្តែង
  • ត្រឹមថ្ងៃទី ១២ ខែមេសា ចំនួននៃអ្នកឆ្លងកូវីដ១៩ ទូទាំងពិភពលោកកើនដល់ ៥០០ លាននាក់ ខណៈអ្នកចង់វ៉ាសាំងដំបូងមានប្រមានជា ៥,១ ពាន់លាននាក់ ឬត្រូវជា ៦៦ ភាគរយនៃពលរដ្ឋពិភពលោក
  • អត្រាអតិផរណានៅអាមេរិកកើនដល់ ៨,៥ ភាគរយ ជាលើកដំបូង គិតចាប់តាំងពីឆ្នាំ ១៩៨១ ដោយសារតែតម្លៃហ្គាសឡើងថ្លៃផងនិងព្រមទាំងតម្លៃជួលអចលនទ្រព្យនិងតម្លៃម្ហូបអាហារផង

ខែឧសភា៖

  • ប្រធានាធិបតីស្រីលង្កា Mahinda Rajapaksa ចុះចេញពីតំណែងតែប្រគល់តំណែងទៅឱ្យប្អូនប្រុសលោក Gotabaya Rajapaksa នាថ្ងៃទី៩ ខែឧសភា ក្រោយពេលដែលការតវ៉ាប្រឆាំងកាន់តែផ្ទុះខ្លាំងក្នុងប្រទេស និងបានបណ្តាឱ្យមានអ្នកស្លាប់ ៤ នាក់
  • Apple ប្រកាសបញ្ចប់ការផលិតប្រភេទឧបករណ៍ iPod music player បន្ទាប់ពីវត្តមាននៅក្នុងទីផ្សារអស់រយៈពេល ២១ ឆ្នាំកន្លងមក
  • ថ្ងៃទី ១២ ខែឧសភា កូរ៉េខាងជើងទើបប្រកាសករណីកូវីដ១៩ លើកដំបូងរបស់ខ្លួនជាប្រភេទអូមីក្រុង ប៉ុន្តែអ្នកជំនាញជឿជាក់ថាពលរដ្ឋជាង ២៥ លាននាក់ របស់ខ្លួននៅមិនទាន់ទទួលបានវ៉ាក់សាំងនៅឡើយ
  • ពលរដ្ឋអាមេរិកស្លាប់ដោយសារកូវីដកើនឡើងដល់ ១ លាននាក់ ជាលើកដំបូង ហើយសេតវិមានចេញបញ្ជាឱ្យទំលាក់ទង់ជាតិពាក់កណ្តាលដើម្បីកាន់ទុក្ខ
  • ថ្ងៃទី ២៣ ខែឧសភា ​ប្រធានាធិបតីអាមេរិក Joe Biden ជាលើកដំបូង បានប្រើប្រាស់ពាក្យថានឹងប្រើប្រាស់យោធាដើម្បីការពារដែនអធិបតេយ្យភាពរបស់កោះតៃវ៉ាន់ក្នុងករណីចាំបាច់បំផុតប្រឆាំងទៅនឹងរដ្ឋាភិបាលក្រុងប៉េកាំង

ខែមិថុនា៖

  • WHO ប្រកាសថាជំងឺឆ្លងអុតស្វាមិនទាន់ចាត់ចូលជាជំងឹរាតត្បាតសកលនៅឡើយ ខណៈករណីឆ្លងមាននៅប្រមាណជា ២៧ ប្រទេសមកហើយគិតត្រឹមថ្ងៃទី ៤ ខែមិថុនា
  • វិស្វករម្នាក់របស់ Google ទំលាយព័ត៌មានថា បច្ចេកវិទ្យា AI របស់មនុស្សយន្ត Lamda អាចចេះគិតគូរ និងមានគំនិតពិចារនាដោយខ្លួនឯង ប៉ុន្តែជាលទ្ធផល Google បានសម្រេចចិត្តបណ្តេញគាត់ចេញពីក្រុមហ៊ុន
  • ថ្ងៃទី១៣ ខែមិថុនា ត្រីទឹកសាបធំបំផុតរបស់ពិភពលោកត្រូវបានគេប្រទះឃើញមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដែលមានទំហំដល់ទៅជិត ៤ ម៉ែត្រ និងទទឹកជាង ២ ម៉ែត្រ
  • អាមេរិកសម្រេចចិត្តបង្កើនអត្រាការប្រាក់បន្ថែម ០,៧៥ ភាគរយទៀត គឺជាកំណើនដ៏ច្រើនបំផុតមួយមិនធ្លាប់មាន គិតចាប់តាំងតែពីឆ្នាំ ១៩៩៤ ដោយសង្ឃឹមថានឹងអាចទប់ទល់ទៅនឹងកំណើនអតិផរណា
  • គ្រោះរញ្ជូយដីដ៏សាហារនៅអាហ្គាស្ថានមិនធ្លាប់មានរយៈពេល ២០ ឆ្នាំ កម្រិត ៦,១ រិចទ័រ បានកើតឡើងនៅថ្ងៃទី ២២ ខែមិថុនាដោយមនុស្សយ៉ាងហោចណាស់ ១ ០០០ នាក់ បានបាត់បង់ជីវិត និងរបួស ១ ៥០០ នាក់
  • អង់គ្លេសប្រកាសថាទទួលរងនូវផលប៉ះពាល់ខ្លាំងពីកម្រិតអតិផរណាដ៏ខ្ពស់បំផុតមួយ ៩,១ ភាគរយ ពោលគឺខ្ពស់ជាងបណ្តាប្រទេសណាទាំងអស់នៅ G7
  • ទីក្រុងតូក្យូរងគ្រោះពីរលកកំដៅដ៏អាក្រក់បំផុតមិនធ្លាប់មាន នៅក្នុងខែមិថុនា នេះ ទៅដល់ ៤០,២ អង្សារ នៅក្នុងតំបន់ Isezakiភាគខាងជើងទីក្រុង
  • ថ្ងៃទី២៨ ខែមិថុនា រុស្សីបើកការវាយប្រហារដោយមីស៊ីលសំដៅលើផ្សារទំនើបមួយក្នុងទីក្រុង Kremenchuk ប្រទេសអ៊ុយក្រែនជាកន្លែងដែលមានមនុស្សប្រមូលផ្តុំប្រមាណជាង ១ ០០០ នាក់ ហើយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣ នាក់
  • ទីក្រុងញូវយ៉កប្រកាសជាទីក្រុងដែលមានមហាសេដ្ឋីលានដុល្លារច្រើនជាងគេបំផុត ៣ ៤៥៦ ០០០ នាក់ និងសេដ្ឋីពាន់លានដុល្លារដល់ទៅ ៥៩ នាក់ ខណៈដែលតូក្យូឈរនៅលំដាប់ទី ២ ហើយទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូឈរនៅលំដាប់ទី ៣

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ