ព្រឹត្តិការណ៍សំខាន់ៗប្រចាំឆ្នាំ២០២២ ដែលអ្នកគួរស្វែងយល់  (វគ្គ២)

រហូតមកដល់ពេលបច្ចុប្បន្ននេះ ពិភពលោកបានឆ្លងកាត់នូវសម័យអន្តរកាលថ្មីមួយដោយសារវិរុសឆ្លងដ៏កាចសាហាវកូវីដចាប់តាំងតែពីចុងឆ្នាំ២០១៩ ឆ្នាំ២០២០ និងបន្តដល់ឆ្នាំ២០២១។

យ៉ាងណាក៏ដោយ បើទោះបីជាបានធូរស្រាលខ្លាំងនៅក្នុងឆ្នាំ២០២២ក្តី ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនអាចវិលត្រឡប់មកវិញបានភ្លាមៗនោះឡើយ ដោយសាររបួសដ៏រាំរ៉ៃនេះ រួមជាមួយនឹងការកកើតឡើងនៃវិបត្តិសេដ្ឋកិច្ចថ្មីនៃការសម្រចចិត្តរបស់រុស្ស៊ីបើកប្រតិបត្តិការដោយយោធាទៅលើប្រទេសអ៊ុយក្រែន។

វិបត្តិថាមពលផ្ទុះឡើងនៅតាមប្រទេសជាច្រើន ជាពិសេសអឺរ៉ុប និងរីករាលដាលទៅដល់បណ្តាប្រទេសផ្សេងទៀតបូករួមទាំងអាមេរិកផងដែរ បានធ្វើឲ្យប៉ះពាល់ទៅដល់បញ្ហាតម្លៃក្នុងទីផ្សារខណៈដែលអត្រាអតិផរណាបានបន្តកើនឡើងឥតឈប់ឈរបូករួមទាំងបញ្ហាវិបត្តិស្បៀងអាហារផង និងវិបត្តិបម្រែបម្រួលអាកាសធាតុផង។

ឆ្នាំ២០២២នេះ មានហេតុការណ៍ និងព្រឹត្តិការណ៍ជាច្រើនបានកើតឡើងដែលមានរឿងខ្លះគឺជារឿងដែលគួរឲ្យយើងអាចស្វែងយល់បានពី សេដ្ឋកិច្ច និងចំណេះដឹង ហើយរឿងខ្លះទៀត អាចឲ្យយើងស្វែងយល់បានពីបញ្ហានយោបាយនៅលើពិភពលោកផងដែរ

ខែកក្កដា៖

  • ស្រីលង្កា ប្រកាសគ្មានប្រេងសាំងទូទាំងប្រទេសក្នុងពេលដែលសេដ្ឋកិច្ចដួលរលំស្ទើរទាំងស្រុង ហើយសាលារៀនត្រូវបានប្រកាសបិទទ្វារ ខណៈដែលប្រព័ន្ធធ្វើដំណើរសាធារណៈទាំងអស់ក៏ត្រូវបានបិទកាលពីថ្ងៃទី៣ខែកក្កដា
  • អង់គ្លេស ប្រកាសអំពីការលាលែងតំណែងរបស់លោក Boris Johnson និងរដ្ឋមន្ត្រីជាច្រើនរូបនៅក្នុងជួរគណៈរដ្ឋមន្ត្រីរបស់លោកហើយជាលទ្ធផលក្នុងរយៈពេលត្រឹមតែ២ខែអង់គ្លេសមាននាយករដ្ឋមន្ត្រីអង់គ្លេសដល់ទៅ៣រូបត្រូវបានផ្លាស់ប្តូរ
  • ៨ខែកក្កដា គឺជាថ្ងៃដែលពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ត្រូវបានគេធ្វើឃាតក្នុងពេលធ្វើសេចក្តីថ្លែងការណ៍នៅក្នុងទីក្រុងណារ៉ា
  • រុស្សី ប្រកាសនឹងចាកចេញពីស្ថានីយអវកាសអន្តរជាតិ ISS ជាផ្លូវការនៅត្រឹមដំណាច់ឆ្នាំ២០២៤

ខែសីហា៖

  • ថ្ងៃទី២ ខែសីហា ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បានបំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ទាំងប្រថុយប្រថានទោះបីជារដ្ឋាភិបាលទីក្រុងប៉េកាំងបានព្រមានយ៉ាងខ្លាំងក្លាទាំងសកម្មភាពយោធានៅក្បែរដែនកោះក្តី
  • អង់គ្លេស ប្រកាសទទួលបានអត្រាអតិផរណាដ៏អាក្រក់បំផុតមិនធ្លាប់មានរយៈពេល៤០ឆ្នាំ ឬប្រមាណជា១០,១ភាគរយ
  • អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak ត្រូវបានតុលាការចោទប្រកាន់ពីបទលាងលុយកខ្វក់ដោយការជាប់គុករយៈពេល១២ឆ្នាំ

ខែកញ្ញា៖

  • ៥កញ្ញា នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី លោកស្រី Liz Truss ត្រូវបានប្រកាសឲ្យចូលកាន់តំណែង

ខែតុលា៖

  • មនុស្សរត់ជាន់គ្នាស្លាប់នៅកីឡាដ្ឋានបាល់ទាត់ក្នុងទីក្រុង Malang ប្រទេសឥណ្ឌូនេស៊ីរហូតទៅដល់១៣១នាក់
  • លោក Xi Jinping ទទួលបានការគាំទ្របន្តកាន់តំណែងអាណត្តិទី៣របស់ខ្លួនជាប្រធានបក្សកុម្មុយនីសចិន
  • នាយករដ្ឋមន្ត្រីអង់គ្លេសទី៣ ក្នុងរយៈពេលត្រឹម២ខែ លោក Rishi Sunak ត្រូវបានប្រកាសចូលកាន់តំណែង

ខែវិច្ឆិកា៖

  • ប្រធានាធិបតីអាមេរិក លោក Joe Biden និងលោកប្រធានាធិបតីចិន Xi Jinping ជួបគ្នាដោយផ្ទាល់ជាលើកដំបូងនៅក្នុងកិច្ចប្រជុំ G20 ដែលធ្វើឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ីនាថ្ងៃទី១៤ខែវិច្ឆិកា
  • ថ្ងៃទី១៥ខែវិច្ឆិកា អតីតប្រធានាធិបតីអាមេរិក លោក Donald Trump ប្រកាសចូលរួមការប្រកួតប្រជែងតំណាងប្រធានាធិបតីសាជាថ្មីនៅឆ្នាំ២០២៤
  • រញ្ជួយដីកម្រិត៥,៦រិចទ័រកាលពីថ្ងៃទី២១ខែវិច្ឆកា ក្នុងទីក្រុង Cianjur ប្រទេសឥណ្ឌូនេស៊ីបានសម្លាប់មនុស្ស២៦៨នាក់ និងរបួសជាង១០០០នាក់
  • ប្រធានបាល់ទាត់កាតាសារភាពថា កម្មករសាងសង់កីឡាដ្ឋានបាល់ទាត់ចន្លោះពី៤០០ ទៅ ៥ ០០០នាក់បានបាត់បង់ជីវិតនៅក្នុងអំឡុងពេលធ្វើការងារឲ្យបានទាន់ពេលវេលានៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២

ខែធ្នូ៖

  • ថ្ងៃទី១៦ ខែធ្នូកន្លងមកនេះ ប្រទេសជប៉ុនបានធ្វើការប្រកាសដ៏គួរឲ្យចាប់អារម្មណ៍មួយក្នុងការបង្កើនកម្លាំងយោធាក្នុងទំហំដ៏ច្រើនបំផុតមួយមិនធ្លាប់មានចាប់តាំងតែពីសង្គ្រាមលោកលើកទី២ ដោយលើកឡើងពីបញ្ហាតានតឹងជាមួយនឹងចិនផង និងជាមួយនឹងកូរ៉េខាងជើងផង
  • អាហ្សង់ទីន យកឈ្នះជើងឯកចាស់បារាំងក្នុងលទ្ធផលកាត់សេចក្តីបាល់១១ម៉ែត្រ ៤ទល់នឹង ២ ខណៈដែលកំពូលកីឡាករ Lionel Messi រកបាន២គ្រាប់ ហើយ Kylian Mbappe រកបាន៣គ្រាប់ម្នាក់ឯងក្តី

ប្រធានាធិបតីអ៊ុយក្រែនបំពេញទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ិនតោនជាលើកដំបូងចាប់តាំងតែពីពេលរុស្ស៊ីចូលលុកលុយក្នុងប្រទេស និងបានជួបផ្ទាល់ជាមួយនឹងប្រធានាធិបតីអាមេរិកទៀតផង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ