រោងចក្រផលិតម៉ូតូហុងដានៅកម្ពុជា ផលិតម៉ូតូបានជាង ៤,៣ លានគ្រឿង

ភ្នំពេញ៖ បច្ចុប្បន្ន រោងចក្រផលិតម៉ូតូ ហុងដា មានសមត្ថភាពផលិត និងដំឡើងម៉ូតូហុងដាឌ្រីមចំនួន ១ ៥០០ គ្រឿងក្នុងមួយវេន (៨ម៉ោង)។ មកទល់ពេលបច្ចុប្បន្ន ក្រុមហ៊ុន ហុងដា បានផលិត និងដំឡើងម៉ូតូបានជាង ៤,៣ លានគ្រឿង និងមានបណ្តាញចែកចាយដ៏ទូលំទូលាយនៅទូទាំងប្រទេស។ នេះបើតាមការឱ្យដឹងរបស់ក្រុមហ៊ុន ហុងដា។

បច្ចុប្បន្ន គ្រឿងបង្គុំម៉ូតូហុងដា ឌ្រីម (Honda Dream) ភាគច្រើនត្រូវបានផលិតនៅក្នុងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ គ្រឿងបង្គុំមួយចំនួនក៏ត្រូវបានផលិតនាំចេញទៅប្រទេសជិតខាងផងដែរ។ ការអភិវឌ្ឍនេះបានលើកមុខមាត់ផលិតផលកម្ពុជា និងបង្ហាញពីការរីកចម្រើននៃវិស័យឧស្សាហកម្មក្នុងស្រុក។

ក្រុមហ៊ុន ហុងដា តាមរយៈដៃគូក្នុងស្រុករបស់ខ្លួនគឺ NCX Co., Ltd. បានបង្កើតការងារជាង ២ ០០០កន្លែងក្នុងប្រទេសកម្ពុជា។ NCX គឺជាក្រុមហ៊ុនផលិត និងចែកចាយផ្តាច់មុខនូវម៉ូតូ ហុងដា នៅកម្ពុជា ហើយបានរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើតការងារតាមរយៈប្រតិបត្តិការផលិត ផ្គុំ និងចែកចាយផលិតផលហុងដារបស់ខ្លួន។

ក្នុងដំណើរទស្សនកិច្ចនៅរោងចក្រផលិតម៉ូតូហុងដា នៅរាជធានីភ្នំពេញកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកោតសរសើរក្រុមហ៊ុនហុងដាចំពោះនវានុវត្តន៍ ការផលិតក្នុងស្រុកជំនួសការនាំចូល និងបច្ច័យសេដ្ឋកិច្ចសម្រាប់កម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ ម៉ូតូជាមធ្យោបាយធ្វើដំណើរដ៏មានសារៈសំខាន់ទាំងសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ និងសម្រាប់សេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជា។ ឯកឧត្តមបានកោតសរសើរក្រុមហ៊ុន ចំពោះប្រតិបត្តិការផលិត ក្នុងរយៈពេលជាង២៥ឆ្នាំកន្លងមកនេះ និងតួនាទីរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់ផលិតផល “Made-In-Cambodia” ។

ដំណើរទស្សនកិច្ចនេះបានផ្តល់ឱកាសដល់ថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានឃើញ និងស្វែងយល់ពីសមត្ថភាពរបស់ក្រុមហ៊ុនហុងដាដែលជាតួអង្គសំខាន់មួយក្នុង​វិស័យ​ដឹកជញ្ជូននៅកម្ពុជា ព្រមទាំងផ្តល់ឱកាសឱ្យ​ក្រសួង​បានធ្វើការជិតស្និទ្ធជាមួយក្រុមហ៊ុនដើម្បីដោះ​ស្រាយរាល់កង្វល់នានា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តក្រុមហ៊ុនឱ្យបើកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនដល់សហគ្រាសធុនតូច និង​មធ្យម បានមកសិក្សាស្វែងយល់ពីស្តង់ដារ និងវិន័យការងាររបស់ក្រុមហ៊ុន។

លើសពីនេះ ឯកឧត្តមបានកោតសរសើរដល់ក្រុមហ៊ុន ហុងដា ដែលបានផលិតធនធានមនុស្សដែលមានបច្ចេកទេស និងបានលើកទឹកចិត្តក្រុមហ៊ុនឱ្យពិនិត្យលទ្ធភាពសហការជាមួយសហគ្រាសធុនតូច និង​មធ្យម​ក្នុងស្រុក ដើម្បីសិក្សាសក្តានុពលនៃការផលិតគ្រឿងបង្គុំមួយចំនួនក្នុងចំណោមគ្រឿងបង្គុំជាង ៥០០ សម្រាប់ម៉ូតូហុងដាមួយគ្រឿង។

បន្ថែមលើការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងផ្នែកបរិស្ថានរបស់ក្រុមហ៊ុន ហុងដា ជាពិសេស​ការ​គ្រប់​គ្រង​ទឹកកខ្វក់ ឯកឧត្តមបានលើកទឹកចិត្តក្រុមហ៊ុនឱ្យបន្តវិនិយោគលើនវានុវត្តន៍ ដូចជាបច្ចេកវិទ្យារូបូត ដើម្បីជួយ​កម្លាំងមនុស្ស ព្រមទាំងបន្តអភិវឌ្ឍធនធានមនុស្សក្នុងការគ្រប់គ្រង និងប្រើប្រាស់បច្ចេកវិទ្យាទាំងនោះ។

ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុន ហុងដា ពិចារណាបើកឱកាសដល់វិចិត្រករខ្មែរអាចរួមចំណែកដល់ការរចនាម៉ូត ទន្ទឹមនឹងនោះស្វែងរកជម្រើសផ្តល់ហិរញ្ញប្បទាន ដើម្បីពង្រីកលទ្ធភាពរបស់ប្រជាជនកម្ពុជាក្នុងការទិញម៉ូតូ ហុងដា និងបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ