អ្នក​ជំនាញ​លំនៅឋាន​ហុងកុង ​និង​កម្ពុជា ​ជួបគ្នា​ចែក​រំលែកបទពិសោធន៍​នៃការ​រៀបចំទីក្រុង និង​លំ​នៅ​​​ឋាន​​​​

​ភ្នំពេញ ៖ ក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម​ និងសំណង់ បានរៀបចំសិក្ខាសាលា​មួយស្ដីពី បទពិសោធន៍​នៃការ​រៀបចំ​ទីក្រុង​និង​លំនៅឋាន​​នៅកម្ពុជា និងហុងកុង នៅព្រឹកថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ២០២៤ នាទីស្ដីការ​ក្រសួង​ ដោយមានការ​ចូលពី​បណ្ដា​មន្ទីរ​ រាជធានី ខេត្ត តំណាង​គណៈស្ថាបត្យករ​កម្ពុជា គណៈវិស្វករកម្ពុជា សមា​គ​ម​​​អ្នក​សាងសង់​កម្ពុជា សមាគមអ្នក​អភិវឌ្ឍន៍​លំ​នៅឋា​ន និង​មានការ​ចូលរួមធ្វើ​បទបង្ហាញ​ដោយ​អ្នកជំនាញផ្នែកលំនៅឋានមក​ពីហុងកុង​ និង​កម្ពុជា ផងដែរ ។​

ឯកឧត្តម​ លាង មុនីរិទ្ធ រដ្ឋលេខាធិការ​ក្រសួង​រៀបចំដែន​ដី នគរូប​នីយកម្ម​ និងសំណង់ បានមានប្រសាសន៍ថា សិក្ខាសាលានេះ មានគោល​បំណង​ចែក​រំលែក​បទ​ពិសោធន៍​ក្នុងការ​រៀបចំទីក្រុង​នៅកម្ពុជា និង​នៅ​ទីក្រុង​ហុងកុង ដល់​ថ្នាក់ជាតិ និងនៅថ្នាក់​ក្រោម​ជាតិ ក៏ដូចជាជូនដល់​វិស័យ​ឯកជន សមាគម និងផ្នែកឧត្តម​សិក្សា​ដែល​ពាក់​ព័ន្ធ​នៅវិស័យនេះ ។

ឯកឧត្តម​បានមានប្រសាសន៍ថា ដើម្បី​សម្រេច​បាននូវ​គោល​នយោបាយ​ជាអាទិភាពរបស់រដ្ឋាភិបាល ក្រសួង​បានកំណត់​យក​ការ​ចុះបញ្ជី​ដីធ្លី​ជាអាទិភាព និង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំងទៅលើ​ការ​រៀបចំផែន​ការ​យុទ្ធសាស្ត្រ ផែនការ​រៀបចំដែនដី និង​នគរូបនីយកម្ម​ ដោយបានកំណត់​ច្បាស់លាស់​ពីតំបន់​ប៉ូល​អភិវឌ្ឍ​សេដ្ឋកិច្ច តំបន់​ស្នូល​នៃការអភិវឌ្ឍ​ និងអ័ក្ស​អភិវឌ្ឍ​ សមាហរណកម្ម​ប្រទាក់ក្រឡាគ្នា ផែនការ​រៀបចំដែន​ដីតំប់​ឆ្នេរ ផែនការ​រៀបចំដែន​ដីថ្នាក់​ខេត្ត ប្លង់គោល​ប្រើប្រាស់​ដី ផែនការ​ប្រើប្រាស់​ដីទីក្រុង និង​ទី​ប្រជុំ​ជន​ ប្លង់គោល​ប្រើប្រាស់ដី ក្រុង ស្រុក ខណ្ឌ ផែន​ការ​ប្រើប្រាស់​ដីថ្នាក់ឃុំ សង្កាត់ ដើម្បីធានា​ការ​គ្រប់គ្រង​ការអភិវឌ្ឍ និងការសាងសង់​ប្រកបដោយ​ចីរភាព ។

ឯកឧត្តមបាន​បន្ថែមថា ៖ ការ​រៀបចំ​សិក្ខាសាលានេះឡើង ក្នុងគោល​បំណងរួម​ចំណែក​ចែករំលែក​បទពិសោធន៍ ការងាររៀបចំ​ទីក្រុង និង​លំនៅឋាន​​នៅកម្ពុជា និងហុងកុង ដើម្បី​បន្ត​ពង្រឹង​ការ​រៀបចំដែន​ដី នគរូ​បនីយកម្ម​ និង​សំណង់ នៅគ្រប់​កម្រិត​នៅកម្ពុជា។ នៅក្នុងសិក្ខាសាលា​នោះដែរ ក៏មាន​ការ​ធ្វើបទបង្ហាញ​ដោយសាស្ត្រាចារ្យ​មកពីហុងកុង​ ដោយរៀបរាប់ពីប​ទពិ​សោ​ធន៍​នៃ​ការ​រៀបចំទីក្រុង​ហុងកុង​ រួមជាមួយមន្ត្រី​កម្ពុជា​ដែលពាក់ព័ន្ធនឹង​ការរៀបចំទីក្រុង​ក្នុង​​ប្រទេស​កម្ពុជា​ផងដែរ ។

លោក Ngai Ming Yip សាស្ត្រាចារ្យ​នៃសាកលវិទ្យាល័យ​ហុងកុង បាន​បង្ហាញ​ពីការរៀប​ចំ​ទីក្រុងហុង​កុង​​ កាលពីទសវត្សរ៍ ឆ្នាំ ៥០​-៦០​មកចែក​រំលែកជូនអង្គ​សិក្ខា​សា​លា​ដែលបានចូលរួម​ ។ ​

នៅក្នុងនោះដែរ លោក​ស្រី នូសុវត្ថិ ចាន់វត្តី អនុប្រធាន​នាយកដ្ឋាន​អភិវឌ្ឍសេដ្ឋកិច្ច កិច្ច​ការ​វិនិយោគ និង​ទំនាក់ទំនង​អន្តរជាតិ ក៏បានធ្វើបទបង្ហាញ​ពពីដំណោះស្រាយ​​ជោគជ័យ​នៃអគារ​ប៊ូឌីញ ស ដល់​សិក្ខាកាម​​ ដោ​យ​លោក​ស្រី បានលើកឡើង​ថា អគារ​ប៊ូឌិញ​ មាន​ផ្ទៃក្រឡា ៦.៥៣១​ម៉ែត្រការ៉េ ដោយមាន​ ៤៩៣ចំណែក​ឯកជន ( យូនីត ) ។ ក្រោយឆ្នាំ ១៩៧៩ មានប្រជាពលរដ្ឋ​ចំនួន ២ ០៥៥​នាក់ បានរស់នៅទីនោះ និង​បន្ត​រស់​នៅ​រហូតដល់អំឡុង​ឆ្នាំ​២០១៧ រដ្ឋាភិបាល​សម្រប​សម្រួ​ល​ពលរដ្ឋ​ចាកចេញពីអគារ​ចាស់ៗ​នោះទៅកាន់​តំបន់​​ថ្មី​ដោយ​យុទ្ធសាស្ត្រ​ឈ្នះឈ្នះ ។

បើតាម​ឯកឧត្តម​ លាង មុនីរិទ្ធ បច្ចុប្បន្ន​ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និង​សំណ​ង់ បា​ន និងកំពុងសហការ​ជាមួយដៃគូរដ្ឋ និ​ងវិស័យឯកជន ក្នុងគោល​បំណង​លើកកម្ពស់​សោភ័ណ​ភា​ព​ទីក្រុង ទី​ប្រជុំជន និងបរិស្ថាន​ល្អ សម្រាប់លើ​កកម្ពស់​សុខុមាលភាពស៊ីវិល័យ និងគុណ​តម្លៃគ្រួសារ ។​ ល​ទ្ធ​ផ​ល​​នៃការ​រៀបចំដែនដី​ និង​នគរូបនីយកម្ម មិនត្រឹមតែរួម​ចំណែក​ក្នុងការធានា​ការអភិវឌ្ឍ​ និងការអភរិក្ស​ប្រកបដោយ​ចីរភាព តុល្យ​ភាព ​និងសមធម៌​ប៉ុណ្ណោះទេ​ ថែមទាំង​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការជំរុញ​កំណើ​សេដ្ឋកិច្ច​តាមរយៈ​កំណើន​នៃការអភិវឌ្ឍ​ និងការកសាង​ជារៀង​រាល់​ឆ្នាំ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ