ក្រុងមូស្គូរំកិលខ្លួនទៅលេខ២ក្នុងបញ្ជីទីក្រុងរបស់ពិភពលោកដែលមានមហាសេដ្ឋីខ្ទង់ពាន់លានរស់នៅច្រើនជាងគេ

បរទេស ៖ តាមទិន្នន័យដែលទទួលបានកាលពីឆ្នាំ២០២៤កន្លងទៅ កាសែត Forbes បានរៀបចំបញ្ជីកំពូលមហាសេដ្ឋីខ្ទង់ពាន់លានដុល្លារបានជោគជ័យ និងជាផ្លូវការដែលក្នុងនោះទីក្រុងមូស្គូបានហក់ឡើងទៅចំណាត់ថ្នាក់លេខរៀងទី២នៃទីក្រុងដែលមានមហាសេដ្ឋីពាន់លានរស់នៅច្រើនជាងគេ។

បច្ចុប្បន្នគេជឿជាក់ថា ធនធានព្រមទាំងទ្រព្យសម្បត្តិសរុបរបស់ក្រុមមហាសេដ្ឋីខ្ទង់ពាន់លានដុល្លារនៅទូទាំងទីក្រុងមូស្គូរាប់បញ្ជូលគ្នាមានទៅដល់ ៤០៩ពាន់លានដុល្លារដែលវាគឺជាចំណាត់ថ្នាក់ធ្លាប់ធ្វើបានដោយទីក្រុងហុងកុងកាលពីឆ្នាំកន្លងទៅ។

ប្រភពដដែលបានបង្ហាញដែរថា សម្រាប់ឆ្នាំ២០២៥នេះវិញទីក្រុងមូស្គូគឺជាគោលដៅដែលមានចំនួនកើនឡើងនៃមហាសេដ្ឋីពាន់លានដុល្លារច្រើនជាងគេពី១៦ទៅដល់៩០នាក់ដែលក្នុងនោះរួមមានមហាសេដ្ឋីចំណូលថ្មីចំនួន១១នាក់ ហើយទំហំនៃទ្រព្យសម្បតិ្តសរុបរបស់ពួកគេបានឡើងបន្ថែម៣១ពាន់លានដុល្លារបន្ថែមទៀត។

ក្នុងនោះផងដែរ Forbes បានរកឃើញដែរថា មហាសេដ្ឋីប្រេងកាត លោក Vagit Alekperov ដែលមានទ្រព្យសម្បត្តិសរុប ២៨,៧ពាន់លានដុល្លារនោះនៅតែអាចរក្សាតំណែងជាកំពូលអ្នកមានលុយច្រើនជាងគេបំផុតរបស់ទីក្រុងមូស្គូដដែល។ លោកគឺជាសេដ្ឋីដែលមានទ្រព្យសម្បត្តិភាគច្រើនបានមកពីប្រភពក្រុមហ៊ុនរកស៊ីប្រេងក្នុងស្រុករបស់រុស្ស៊ី Lukoil។

យ៉ាងណាក្តី គេសង្កេតឃើញថា ទីក្រុងញូវយ៉កនៅតែជាទីតាំងកំពូលក្នុងបញ្ជីដដែល ដោយមានចំនួនមហាសេដ្ឋីពាន់លានដុល្លាររស់នៅច្រើនជាងគេបំផុត និងក្នុងរយៈពេល៤ឆ្នាំជាប់គ្នាមកហើយដោយក្នុងនោះមហាសេដ្ឋីដល់ទៅ១២៣នាក់មានទ្រព្យសម្បត្តិបញ្ចូលគ្នាដល់ទៅ៧៥៩ពាន់លានដុល្លារ។

ដោយឡែក ក្រុងហុងកុងដែលឈរនៅលំដាប់លេខ៣ក្នុងបញ្ជីនោះមានមហាសេដ្ឋីពាន់លានសរុប៧២នាក់មានទ្រព្យសម្បត្តិរួមគ្នា៣០៩ពាន់លានដុល្លារ។ កាលពីឆ្នាំ២០២៤ ក្រុងហុងកុងបានបាត់បង់មហាសេដ្ឋីចំនួន២នាក់ចេញពីទីតាំងរបស់គេ ប៉ុន្តែយ៉ាងណាក្តី វានៅតែជាទីក្រុងទី១នៅក្នុងតំបន់អាស៊ីដែលមានចំនួនមហាសេដ្ឋីពាន់លានច្រើនជាងគេបំផុត។

ទីក្រុងឡុង លោតឡើង២លេខទៅចំណាត់ថ្នាក់លេខ៤ក្រោយបន្ថែមចំនួនមហាសេដ្ឋីថ្មីចំនួន៩នាក់ដែលក្នុងនោះមាន៧នាក់ជាអ្នកចំណូលថ្មី។ចំនួនមហាសេដ្ឋីសរុបនៅទីនេះមាន៧១នាក់និងមានទ្រព្យសម្បត្តិរួមគ្នា៣៥៥ពាន់លានដុល្លារ។

ក្នុងនោះផងដែរ ទីក្រុងប៉េកាំង និងម៉ុមបៃ ឈរនៅលំដាប់លេខរៀងទី៥ និងទី៦រៀងគ្នា ពោលគឺមានចំនួនមហាសេដ្ឋី៦៨ និង៦៧រៀងគ្នាដែរ ខណៈដែលទីក្រុងសិង្ហបុរីស្ថិតនៅលេខរៀងទី៧ មានចំនួនមហាសេដ្ឋីសរុប៦០នាក់៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ត្រីមាសទី ១ សេដ្ឋកិច្ចចិន កើនឡើងល្អលើសពីការរំពឹងទុករហូតដល់ប្រមាណ ៥ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

នៅក្នុងរយៈពេល៣ខែដំបូង ដើមឆ្នាំ២០២៦កន្លងទៅនេះ កំណើនសេដ្ឋកិច្ចរបស់ចិនបានកើនឡើងល្អប្រសើរ និងលើសពីការរំពឹងទុកនៅក្នុងរង្វង់ប្រមាណ ៥%

សម្តេចធិបតី ថ្លែងអំណរគុណដល់គ្រប់ភាគីដែលចូលរួមបំពេញភារកិច្ចក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រកបដោយភាពរីករាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ និងធានាបាននូវបរិយាកាសសប្បាយរីករាយ សុវត្ថិភាព

ទំហំទឹកប្រាក់នាំចូលទំនិញពីប្រទេសថៃ ធ្លាក់ចុះ ៤២,៤ភាគរយ នៅត្រីមាស​ទី១ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

៣ខែ ដើមឆ្នាំ២០២៦នេះ ការ​នាំចូលទំនិញពីប្រទេស​ថៃមកកាន់កម្ពុជា​ មានទំហំទឹកប្រាក់ប្រមាណ ៥១៤លានដុល្លារអាម៉េរិកប៉ុណ្ណោះ បើប្រៀបធៀបទៅនឹ​ងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៥​កន្លងទៅ​ ដែលមានទំហំរហូតដល់ ៨៩៣លានដុល្លារអាម៉េរិកនោះ

ហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈិមបូព៌ា អាចត្រូវការលុយប្រមាណ ៥៨ពាន់លានដុល្លារដើម្បីជួសជុលដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឲ្យតំបន់មួយនេះខ្ទេចខ្ទំហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ និងត្រូវចំណាយលុយជួសជុលសរុបដល់ទៅប្រមាណ ៥៨ ពាន់លានដុល្លារ

នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/04/2026

បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *