QR code ត្រូវបានបង្កើតឡើងដោយក្រុមអភិវឌ្ឍន៍មួយដឹកនាំដោយលោក Masahiro Hara នៃក្រុមហ៊ុនជប៉ុនមួយឈ្មោះ Denso Wave ហើយលោក Hara ត្រូវបានគេចាត់ទុកថាជាអ្នកបង្កើត QR code ដំបូងគេបង្អស់នៅឆ្នាំ ១៩៩៤។
នៅពេលនោះភារកិច្ចនៃក្រុមរបស់លោក Hara គឺបង្កើតបារកូដដែលអាចតាមដានយានយន្តនិងគ្រឿងបន្លាស់ឲ្យមានភាពងាយស្រួលក្នុងអំឡុងពេលផលិតរថយន្តដោយសារតែគ្រឿងបន្លាស់រថយន្តមានរាងប្លែកៗជាច្រើនហើយពួកគាត់បានបង្កើត QR codeសម្រាប់ជំនួយដល់ការងារទាំងនេះដោយមិននឹកស្មានថាវានឹងត្រូវបានប្រើទូលំទូលាយក្រៅពីឧស្សាហកម្មរថយន្តឡើយ។

លោក Hara បានបញ្ជាក់ថាការប្រើប្រាស់ QR code នាពេលបច្ចុប្បន្នដោយសាធារណជនទូទៅ គឺជារឿងមិននឹកស្មានដល់ ជាពិសេសចំពោះការប្រើប្រាស់ QR code ក្នុងការទូទាត់ប្រាក់។
មុនពេលបង្កើត QR code មនុស្សបានប្រើប្រាស់បារកូដសម្រាប់ផ្ទុកនិងស្កែនព័ត៌មានអ្វីមួយ។ ភាពខុសគ្នានៃ QR code និងបារកូដ គឺថាបារកូដមានព័ត៌មានផ្តេកតាមទទឹង រីឯ QR code មានព័ត៌មានទាំងផ្ដេកនិងបញ្ឈរ។ នោះមានន័យថា QR code អាចផ្ទុកព័ត៌មានបានច្រើនជាងបារកូដដែលមានទំហំដូចគ្នា។ នាពេលបច្ចុប្បន្ននេះ QR code មួយអាចផ្ទុកបានព័ត៌មានរហូតដល់ ៧០០០ តួអក្សរ។

ការស្កេនរហ័សគឺជាមូលហេតុចំបងដែលលោក Hara បង្កើត QR code ឡើង ដែលឧស្សាហកម្មរថយន្តស្វ័យប្រវត្តិបានទាមទារការងាររហ័ស។ ឈ្មោះនៃបច្ចេកវិទ្យា QR code គឺមកពី៖ កូដឆ្លើយតបរហ័ស (Quick Response code)។ ការផ្ទុកទិន្នន័យទាំងផ្ដេកនិងបញ្ឈរក្នុង QR code អនុញ្ញាតឱ្យផ្ទុកទិន្នន័យបានច្រើននិងបង្កើនល្បឿនស្កេន ដែលវាប្រពឹ្រត្តិទៅក្រោមហេតុផលពីរយ៉ាង៖
- ម៉ាស៊ីនស្កេនអុបទិកអាចស្កែនទិន្នន័យដោយបានយ៉ាងរហ័ស ដោយសារតែម៉ាស៊ីនស្កេនអុបទិកអាចស្កែនទិន្នន័យតាមពីរទិសដៅយ៉ាងមានប្រសិទ្ធភាព ។
- លេខកូដអាចត្រូវបានស្កេនពីមុំផ្សេងៗនិងពីចម្ងាយឆ្ងាយល្មម ដែលកាន់តែផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។
QR code ជាដំណោះស្រាយដ៏ល្អសម្រាប់ក្រុមហ៊ុន Denso Wave ក្នុងទសវត្សរ៍ទី ៩០ ដោយវាមានភាពងាយស្រួលប្រើដែលអាចស្កែនពីមុំផ្សេងៗនិងមានល្បឿនលឿន។ ក្រោយមក មកដល់ការអភិវឌ្ឍន៍ទូរស័ព្ទទំនើប គេអាចស្កេន QR code ដោយប្រើកាមេរ៉ាទូរស័ព្ទ ដែលធ្វើឱ្យ QR code ក្លាយជាជម្រើសដ៏ល្អសម្រាប់ការស្កែននៅគ្រប់់ទីកន្លែង។ ហើយជាពិសេស QR code មានងាយស្រួលក្នុងការបង្កើតនិងរក្សារទុកប្រើ ដែលត្រូវបានប្រើប្រាស់ក្នុងវិស័យផ្សេងៗទៀតដូចជាសព្វថ្ងៃមានការស្កែន QR code ដើម្បីទប់ស្កាត់កូវីដជាដើម។

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋាភិបាលសម្រេចបង្កើតក្រុមការងារហិរញ្ញវត្ថុបៃតង ដើម្បីរៀបចំគោនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/08/2026
រាជរដ្ឋាភិបាល បានសម្រេចបង្កើតក្រុមការងារហិរញ្ញវត្ថុបៃតង ក្នុងគោលបំណងដើម្បីចូលរួមរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងវិធានការកៀរគរហិរញ្ញវត្ថុបៃតង សម្រា់បគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល

ក្រសួងនិងស្ថាប័នចំនួន៤ បានរួមគ្នាពង្រឹងការការពារបរិស្ថាន និងការរស់នៅប្រកបដោយចីរភាពនៅកម្ពុជា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/08/2026
អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថាន ជាមួយអាជ្ញាធរមីន ជាមួយក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងធម្មការនិងសាសនា ត្រូវបានចុះហត្ថលេខារួមគ្នា





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content