ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ភ្នំពេញ ៖ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា បន្ថែមទៀត ដើម្បីរួមចំណែកដល់ការលើកកម្ពស់សុខុមាលភាពសង្គម និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប្រកបដោយចិរភាព។ ការប្តេជ្ញាចិត្តនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Jürg Montani ប្រធានគណៈប្រតិភូប្រចាំតំបន់នៃ ICRC កាលពីរសៀ​ល​ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។

នៅក្នុងជំនួបប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសង្គមនេះ ភាគីទាំងពីរបានលើកឡើងនូវចំណុចសំខាន់ៗដែលជាគ្រឹះនៃការជំរុញសេដ្ឋកិច្ច និងស្ថិរភាពសង្គម រួមមានការគាំទ្រសេដ្ឋកិច្ចតាមរយៈសុខុមាលភាព។ ICRC បាន និងកំពុងបន្តអនុវត្តគម្រោងសំខាន់ៗ ដែលជាគ្រឹះក្នុងការគាំទ្រដល់កម្លាំងពលកម្ម និងបរិយាបន្នសង្គម រួមមាន កម្មវិធីស្តារលទ្ធភាពពលកម្មកាយសម្បទានៅក្នុងខេត្តបាត់ដំបង (ជួយដល់ជនពិការឱ្យមានឱកាសចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចឡើងវិញ) និងកម្មវិធីថែទាំសុខភាពនៅក្នុងពន្ធនាគារ។
ចំណុចគន្លឹះនៃកិច្ចសហប្រតិបត្តិការជានិរន្តរភាព គឺជាការពង្រឹងយន្តការឆ្លើយតបរហ័សចំពោះវិបត្តិផ្សេងៗ និងការលើកកម្ពស់ច្បាប់មនុស្សធម៌អន្តរជាតិ (IHL) ដែលជាកត្តាចាំបាច់ក្នុងការធានានូវបរិយាកាសមានស្ថិរភាព និងសុវត្ថិភាពសម្រាប់ការវិនិយោគ

ជាមួយគ្នានេះ ការសម្របសម្រួលទំនាស់ព្រំដែន កម្ពុជាបានវាយតម្លៃខ្ពស់ចំពោះតួនាទីកន្លងមករបស់ ICRC ក្នុងការសម្របសម្រួលកិច្ចការមនុស្សធម៌ អំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ រួមទាំងការដោះលែងវីរកងទ័ពកម្ពុជាចំនួន ១៨ រូប ដែលការណ៍នេះបានរួមចំណែកស្តារស្ថិរភាពនៅតំបន់ព្រំដែន ដែលជាច្រកសេដ្ឋកិច្ចដ៏សំខាន់។
ការបន្តភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និង ICRC មិនត្រឹមតែឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃកិច្ចការមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកាតាលីករដ៏សំខាន់ក្នុងការកសាងបណ្តាញសុវត្ថិភាពសង្គម ធានាបាននូវការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងនិរន្តរភាព ដែលជាគោលដៅចម្បងនៃយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា។

សូមជម្រាបថា កម្មវិធីសេដ្ឋកិច្ចខ្នាតតូច និងការបង្កើតប្រាក់ចំណូល (Micro Economic Initiatives – MEI) ស្របនឹងយុទ្ធសាស្ត្រសេដ្ឋកិច្ច​ ICRC មិនត្រឹមតែព្យាបាលរូបរាងកាយនោះទេ ប៉ុន្តែបានជំរុញឱ្យមានសមាហរណកម្មសេដ្ឋកិច្ច តាមរយៈការផ្ដល់មូលនិធិ ឬកញ្ចប់ថវិកាខ្នាតតូច ជួយឱ្យជនមានពិការ​ភាព និងគ្រួសារ អាចបង្កើតអាជីវកម្មផ្ទាល់ខ្លួន (ដូចជា ការបើកហាងលក់ដូរខ្នាតតូច ការចិញ្ចឹមសត្វ ឬមុខរបរហត្ថកម្មជាដើម។ ដូច្នេះ បើគ្មានការគាំទ្រពី ICRC ជនមានពិការភាពជិត ៧០០ ០០០ នាក់នៅកម្ពុជា អាចប្រឈមនឹងការបាត់បង់ឱកាសសេដ្ឋកិច្ច ដែលធ្វើឱ្យរដ្ឋ និងគ្រួសារត្រូវចំណាយថវិការាប់លានដុល្លារលើការចិញ្ចឹមបីបាច់ និងការថែទាំ។

សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ ICRC ដែលមិនត្រឹមតែជួយក្នុងទិដ្ឋភាពមនុស្សធម៌ និងច្បាប់មនុស្សធម៌អន្តរជាតិ (IHL) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដៃគូអភិវឌ្ឍន៍ដ៏មានតម្លៃ ក្នុងការជួយជំរុញស្ថិរភាព និងការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំទៅថ្ងៃអនាគត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *