ភ្នំពេញ ៖ ការដាំដំណាំ មិនថាប្រភេទណាក៏ដោយ ក៏ត្រូវការការមើលថែទាំ ដកស្មៅ ដាក់ជី ជាពិសេសចំណុចដែលខ្វះពុំបាននោះគឺការស្រោចទឹក ទើបដំណាំទទួលបានផលល្អ។ ក្នុងនោះសម្រាប់ដំណាំតូចៗដែលដាំជុំវិញផ្ទះ ក៏ត្រូវការស្រោចទឹកទៅតាមបច្ចេកទេស និងតាមប្រភេទក្រុមដំណាំផងដែរ ទើបដំណាំទទួលបានទិន្នផលល្អ។
សម្រាប់ក្រុមដំណាំ ជាធម្មតាគេចែកជា ៥ក្រុម ឬ៥គ្រួសារ រួមមាន គ្រួសារ Solamaceae គ្រួសារ Cucurbitaceae គ្រួសារ Crucifer គ្រួសារ Fabaceae និងគ្រួសារ Liliaceae ដែលត្រូវការបរិមាណទឹកសម្រាប់ស្រោចផ្សេងៗគ្នាទៅតាមប្រភេទនៃគ្រួសារ។
តួយ៉ាង គ្រួសារ Solamaceae រួមមាន ប៉េងប៉ោះ ម្ទេស ត្រប់ ជាដំណាំដែលត្រូវការទឹកតិច តែត្រូវការជាប្រចាំដែលតម្រូវឱ្យមានសំណើមដីត្រឹម ៦០-៧៥ភាគរយ ក៏វាអាចដុះលូតលាស់បានល្អ ប៉ុន្តែបើស្រោចទឹកលើសពីនេះវាអាចបង្ករឱ្យកើតជំងឺផ្សេងៗដូចជា រលួយឫស ហើមដើម តែបើស្រោចទឹកមិនគ្រប់គ្រាន់ក៏អាចធ្វើឱ្យកូនដំលូតលាស់យឺត ក្រិន និងងាប់ផងដែរ។

ចំពោះទឹកសម្រាប់ស្រោចវិញ គួរប្រើទឹកស្អាតប្រមាណ ៥លីត្រលើថ្នាលដំណាំទំហំ ១ម៉ែត្រការ៉េដោយស្រោច ៣ដងក្នុងមួយថ្ងៃ ហើយការស្រោចនេះផងដែរ គេត្រូវស្រោចនៅពេលមានពន្លឺថ្ងៃ ចៀសវាងស្រោចពេលយប់ដែលអាចធ្វើឱ្យកូនដំណាំឆ្លងជំងឺផ្សិត។
គ្រួសារ Cucurbitaceae ដែលមានល្ពៅ ត្រឡាច ត្រសក់ ននោង ឪឡឹក ឈ្លោកជាដើម ជាប្រភេទដំណាំដែលត្រូវការទឹកពី ៦៥-៨០ភាគរយ គឺប្រហាក់ប្រហែលនិងក្រុមខាងលើដែរ តែវាទាមទារឱ្យស្លឹករុក្ខជាតិសើមជានិច្ចទើបកូនដំណាំលូតលាស់បានល្អ ដែលភាគច្រើនគេប្រើចំហាយទឹកស្រោចឱ្យសើមស្លឹក។
គ្រួសារ Crucifer ជាពពួកស្ពៃដូចជាស្ពៃក្ដោប ខាត់ណា ស្ពៃចង្កឹះ ស្ពៃជើងទា ជាដើម ត្រូវការទឹកច្រើនរហូតដល់ ៨០-៩០ភាគរយនៃសំណើមដី ទើបអាចដុះលូតលាស់បានល្អ កូនដំណាំស្រស់បំព្រង។ តែបើស្រោចទឹកតិចធ្វើឱ្យកូនដំណាំក្រិន ងាប់ ពោលគឺមិនសូវទទួលបានផលឡើយ។
ស្រដៀងគ្នានេះដែរ សម្រាប់គ្រួសារ Fabaceae ជាពពួកសណ្ដែកដូចជាសណ្ដែកសៀង សណ្ដែកកួរ ជាប្រភេទដំណាំត្រូវការសំណើមដីត្រឹម ៨០ភាគរយដែរទើបដំណាំអាចលូតលាស់បានល្អ ប៉ុន្តែចំណុចដែលត្រូវប្រុងប្រយ័ត្នគឺ ពេលស្រោចទឹកពុំត្រូវឱ្យសើមស្លឹកកូនដំណាំប្រភេទនេះនោះទេ។
ចុងក្រោយគឺគ្រួសារ Liliaceae រួមាន ពពួកខ្ទឹមស ខ្ទឹមក្រហម ខ្ទឹមបារាំង ខិនឆាយជាដើម ជាប្រភេទដំណាំដែលត្រូវការសំណើមដីត្រឹម ៨០ភាគរយដូចគ្នា ពិសេសផ្នែកឫសដែលយើងត្រូវយកចិត្តទុកដាក់យ៉ាងណាឱ្យឫសទទួលបានទឹកគ្រប់គ្រាប់ទើបដំណាំប្រភេទនេះអាចលូតលាស់បានល្អ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content