រដ្ឋមន្ត្រីក្រសួងដែនដី ៖ ប្លង់គោល​នៃការ​ប្រើប្រាស់ដី​ គឺធានា​បាននូវ​ការគ្រប់គ្រង​ជាក់​លាក់ សម្រាប់​តំបន់អង្គរ និង​បឹង​ទន្លេសាប​

ភ្នំពេញ ៖ យោងតាមប្រសាសន៍របស់ឯកឧត្តម ​សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់​ បានឱ្យដឹងថា ក្រសួង​ត្រូវ​បាន​រាជរដ្ឋាភិបាល​ប្រគល់ភារកិច្ច​ចំនួន​២ទៀត​ឱ្យមក​ធ្វើ គឺជា​ការ​គ្រប់គ្រង​បឹង​ទន្លេសាប និង​ដឹកនាំសម្របសម្រួលគ្រប់គ្រង​​តំបន់​អង្គរ​​ ។  

ជាមួយគ្នានេះ ដើម្បីគ្រប់គ្រង​តំបន់ទាំងពីរ​នេះ​បានល្អប្រសើរ ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ បាន​រៀបចំជា​ប្លង់​គោល​នៃការ​ប្រើប្រាស់ដីធ្លី​នៅតាមតំបន់​បឹង​ទន្លេសាប និង​តំបន់អង្គរ ។ ការរៀបចំ​ប្លង់​គោល​នៃកា​រប្រើប្រាស់ដីនេះទៀតសោត គឺធានា​បាន​នូវ​កា​រគ្រប់គ្រងជាក់លាក់​ ទាំងតំបន់អង្គរ និង​តំបន់​បឹងទន្លេសាប ព្រមទាំងការរស់​នៅរបស់ពលរដ្ឋ​ឱ្យកាន់តែ​ល្អ​ប្រសើរ​ឡើង ។​

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់​ បានមានប្រសាសន៍ថា ដើម្បីគ្រប់គ្រង​តំបន់ទាំងពីរ​នេះ​បានល្អ ក្រសួង​បានប្រើយុទ្ធសាស្ត្រ​តែមួយគត់សម្រាប់​គ្រប់គ្រង​ទាំងតំបន់អង្គរ និង​តំបន់​ទន្លេសាប ហើយ​យុទ្ធសាស្ត្រ​នេះ នឹងធានា​បានថា តំបន់អប្សរា នឹងអាច​គ្រប់គ្រង​ថែរក្សា​ប្រាង្គ​ប្រាសាទ​ ជាមួយ​ការរស់នៅរបស់​ពលរដ្ឋ​ក្នុង​តំបន់​នោះកាន់តែមានសុភមង្គល​ ។​

ឯកឧត្តម​បានបន្តថា ៖

«បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុង​តំបន់អង្គរ​នៅតែអាច​បន្តរស់នៅបាន ហើយប្រាសាទ​ក៏នៅតែអាច​ការពារ​បាន​មិនថា​នៅក្នុងជំនាន់​នេះ ឬជំនាន់​ក្រោយៗទៀត ដោយ​ត្រូវធ្វើយ៉ាងណា​ឱ្យបងប្អូននៅក្នុង​តំបន់អង្គរ​ក្លាយជា​អ្នកថែរក្សា​អង្គរ ហើយដើម្បីឱ្យពួកគាត់ថែទាំអង្គរបាន​ល្អ និងគង់វង្សគឺត្រូវតែឱ្យពួកគាត់​រស់នៅស្រួល មានជីវិត​ប្រកបដោយ​សេចក្ដីសុខ ប៉ុន្តែបើសិនជាពួកគាត់ធ្វើអ្វីក៏មិនបាន វាហាក់ដូចជា​យើង​បានដាក់លក្ខខណ្ឌជីវិតរបស់ពួកគាត់​យ៉ាង​ដូច្នោះដែរ» ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា​ ៖

«ចាប់ពីពេលនេះតទៅ យើងមិនត្រូវទាស់ទែង​គ្នា មិន​ត្រូវ​ឈ្លោះគ្នាទៀត​នោះទេ ​គឺយើងត្រូវ​​រួមសាមគ្គីគ្នា​ដើម្បីអភិវឌ្ឍន៍​ប្រទេស​ ហើយ​ការ​ដែលក្រសួង​ប្រើប្រាស់ប្លង់គោល​នៅតំបន់​អង្គរ​ និងតំបន់ទន្លេសាប​នេះ គឺដើម្បីឱ្យ​ពលរដ្ឋ​ក្នុងតំបន់​នេះរស់​នៅកាន់តែប្រសើរ ទទួលបានប្រាក់ចំណូល​បន្ថែម ជីវភាពកាន់តែល្អតាមរយៈការ​បង្កើតចំណូល​នៅក្នុងមូលដ្ឋានផ្ទាល់តែម្ដង»។​

គួររម្លឹកថា នៅក្នុងតំបន់​អង្គរ​ដែលមានភូមិសរុប​ចំនួន ១១៤ភូមិ រាជរដ្ឋាភិបាលនឹង​រៀបចំ​ភូមិទាំងអស់​ឱ្យក្លាយជាភូមិឋាន​ក្សេមក្សាន្ត​ ពលរដ្ឋរស់នៅប្រកបដោយសាមគ្គីភាពគ្នា​ ប្រកបដោយសុខភមង្គល ជាពិសេស ​មិនមានវិវាទ​នឹង​គ្នារវាង​អ្នកជិតខាងនោះទេ ។

ដោយឡែក តំបន់បឹងទន្លេសាប កន្លងមក​ឯកឧត្តម​ សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម​ និងសំណង់ ​ក៏បានលើកឡើងផងដែរថា បឹង​ទន្លេសាប គឺជាធនធាន​របស់កម្ពុជា​មួយ​ដ៏សំខាន់ដែល​ផ្ដល់​នូវចំណូល​សម្រាប់ផ្គត់ផ្គង់សេដ្ឋកិច្ច​ប្រមាណជា ២ពាន់លានដុល្លារអាម៉េរិកក្នុងមួយ​ឆ្នាំ តាមរយៈការផ្ដល់​នូវ​ផល​ត្រី ជីវជាតិ​ដីសម្រាប់បង្កបង្កើនភោគផលដំណាំ​នានា ​។​ ក្រៅពីនេះ ​បឹងទន្លេសាប​នេះក៏ជា​តំបន់ទេសចរណ៍​ បង្កើនចំណូល​ដល់ពលរដ្ឋ​ក្នុង​សហគមន៍ កែប្រែជីវភាពកាន់តែប្រសើ​រជាងមុន ដូច្នេះហើយ រាជរដ្ឋាភិបាល​ត្រូវ​តែការពារ​តំបន់បឹង​ទន្លេសាបឱ្យបានជា​ដាច់​ខាត ។ ក្រៅពីតំបន់​ទាំងពីរ​នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់​ ក៏នឹងត្រូវ​រៀបចំនគរូបនីយកម្មសម្រាប់​តំបន់​នានា​តាមបណ្ដាខេត្ត រៀបចំទីក្រុង​ឱ្យ​មានសណ្ដាប់ធ្នាប់​​ មានរបៀបរៀបរយ​ ពោរពេញដោយសោភ័ណភាព៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

Leave a Reply

Your email address will not be published.Required fields are marked *