បរទេស ៖ យោងតាមប្រភពព័ត៌មានពី CNBC បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast របស់វៀតណាមបានស្នើសុំចុះបញ្ជីជាផ្លូវការក្នុងការដាក់បញ្ចូលឡានរបស់ខ្លួនទៅក្នុងទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិក ប្រសិនបើទទួលបានជោគជ័យនឹងធ្វើឱ្យវានឹងក្លាយជាក្រុមហ៊ុនវៀតណាមតែមួយគត់ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក។

កាលពីថ្ងៃអង្គារកន្លងទៅនេះ VinFast បាននិយាយថា ខ្លួនបានស្នើសុំចុះបញ្ជីទៅក្នុងទីផ្សារភាគហ៊ុនជាមួយគណៈកម្មការមូលបត្រសហរដ្ឋអាមេរិក ដែលជាជំហានផ្លូវការដំបូងឆ្ពោះទៅរកការលក់ជាសាធារណៈនៅឆ្នាំក្រោយ។ VinFast នឹងធ្វើពាណិជ្ជកម្មលើ Nasdaq ក្រោមនិមិត្តសញ្ញា “VFS” ផ្តល់ជូនពីធនាគារ ដូចជា Citigroup Global Markets, Morgan Stanley, Credit Suisse និង J.P. Morgan Securities ដែលជាធនាគារនាំមុខគេក្នុងការផ្តល់ជូនការចុះបញ្ជី។
ក្នុងឆ្នាំ២០១៩ VinFast បានក្លាយជាក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកដំបូងគេរបស់វៀតណាម នៅពេលដែលវាបានចាប់ផ្តើមផលិតរថយន្តម៉ាស៊ីនចំហេះខាងក្នុង។ សព្វថ្ងៃ ក្រុមហ៊ុននេះផ្តោតទាំងស្រុងលើរថយន្តអគ្គិសនី ដែលជាការផលិតម៉ូដែលចំហេះខាងក្នុងចុងក្រោយបំផុតត្រូវបានបញ្ចប់កាលពីដើមខែវិច្ឆិកា។ បច្ចុប្បន្នក្រុមហ៊ុនកំពុងទទួលការកក់ទុកសម្រាប់រថយន្តប្រភេទ SUV អគ្គិសនីចំនួន ២ គឺ VF8 ទំហំមធ្យម និង VF9 ដែលមានទំហំធំជាង។
VF8 និង VF9 មានតម្លៃចាប់ពី ៥៧ ០០០ ដុល្លារ និង ៧៦ ០០០ ដុល្លាររៀងគ្នា ដោយតម្លៃនេះរួមបញ្ចូលទាំងថ្មរបស់ពួកវា។ ប្រសិនបើអ្នកទិញអាចជ្រើសរើសសម្រាប់ការជាវថ្មប្រចាំខែនោះតម្លៃគ្មានថ្ម VF8 និង VF9 ចាប់ផ្តើមត្រឹមតែជាង ៤២ ០០០ ដុល្លារ និង ៥៧ ៥០០ ដុល្លាររៀងគ្នា ហើយគេមានកញ្ចប់ជាការជាវថ្មមានតម្លៃ ១៦៩ ដុល្លារក្នុងមួយខែសម្រាប់ VF8 និង ២១៩ ដុល្លារក្នុងមួយខែសម្រាប់ VF9។ គិតត្រឹមចុងខែកញ្ញា VinFast ទទួលបានការកក់ទុកសម្រាប់ម៉ូដែលទាំងពីរនេះប្រហែល ៥៨ ០០០ គ្រឿងនៅទូទាំងពិភពលោក។
សម្រាប់ពេលនេះឡានរបស់ VinFast ទាំងអស់ត្រូវបានផលិតនៅរោងចក្ររបស់ក្រុមហ៊ុននៅ Haiphong ប្រទេសវៀតណាម។ ប្រសិនបើការចុះបញ្ជីនេះទទួលបានជោគជ័យ ក្រុមហ៊ុននេះសង្ឃឹមថានឹងមានរោងចក្ររបស់ខ្លួននៅសហរដ្ឋអាមេរិកដែលមានសមត្ថភាពផលិតរថយន្តចំនួន ១៥០ ០០០ គ្រឿងក្នុងមួយឆ្នាំ ហើយនឹងដំណើរការនៅឆ្នាំ២០២៤។ កាលពីខែមីនាកន្លងទៅនេះដែរ ក្រុមហ៊ុននេះបានប្រកាសពីផែនការសម្រាប់ចំណាយទៅលើរោងចក្រតម្លៃខ្ទង់ ២ ពាន់លានដុល្លារនៅរដ្ឋ North Carolina ហើយសង្ឃឹមថានឹងបានលក់ចែកចាយរថយន្តរបស់ខ្លួនដល់អតិថិជនអាមេរិកជាលើកដំបូងនៅពេលថ្ងៃខាងមុខ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content