រយៈ​ពេល១១​ខែ​ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាង កម្ពុជា​ ជាមួយ​ប្រទេស​ដៃគូ​កើន​ជិតដល់ ៥០​ពាន់​លាន​ដុល្លារ

ភ្នំពេញ៖ យោង​តាម​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា(GDCE)បានបង្ហាញថា ក្នុង​រយៈ​ពេល១១​ខែ ​ឆ្នាំ២០២៤ ទឹក​ប្រាក់​នៃ​ការ​នាំចេញ-​នាំចូល​ទំនិញ​រវាង​កម្ពុជា​ជាមួយ​ប្រទេស​ដៃគូ​ទាំង​អស់ មានចំនួន​ប្រមាណ​ជិត ៥០​ពាន់​លាន​ដុល្លារ កើន​ឡើង​ជាង១៧ភាគ​រយ ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៣។ ក្នុង​ចំនួន​នេះ ទំហំទឹក​ប្រាក់​នាំ​ចេញ​របស់​កម្ពុជា​មាន​ចំណែក​ ៤៨ ភាគរយ​។

ស្ថិតិ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា ចេញ​ផ្សាយ​កាលពី​ថ្ងៃទី១០ ខែ​ធ្នូ បានឱ្យ​ដឹង​ថា ចន្លោះ​ពី​ខែ​មករា ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ការ​ផ្លាស់ប្តូរ​ទំនិញ​របស់​កម្ពុជា ជាមួយ​ទីផ្សារ​អន្តរជាតិ​មាន​ទឹក​ប្រាក់​សរុប ៤៩,៨៧ ពាន់លាន​ដុល្លារ កើន​ឡើង ១៧,៤ ភាគរយ​ពីចំនួន ៤២,៥ ពាន់លានដុល្លារអាមេរិក បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​ ២០២៣ ។ ក្នុង​នោះ​ទំនិញ​កម្ពុជា​នាំ​ទៅ​ក្រៅ​ប្រទេសមាន ២៣,៩៣​ ពាន់​លាន​ដុល្លារ កើន​ឡើង ១៦,៨ ​ភាគរយ និង​ទំនិញ​នាំ​ចូល​ ២៥,៩៤ ​ពាន់​លាន​ដុល្លារ កើន​ ១៧,៩ ​ភាគរយ។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋ​លេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែងថា ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរ​ជាតិបាន​បង្ហាញ​ពី​ភាព​វិជ្ជមាន​ជា​បន្ត​បន្ទាប់ និង​មាន​ទីផ្សារ​គោល​ដៅ​កាន់​តែ​ច្រើន​ ខុស​ប្លែក​ពី​ពេល​មុន​​ដែល​ការ​នាំ​ចេញ​ភាគ​ច្រើន​ផ្តោត​ទៅ​ទីផ្សារសហរដ្ឋ​​អាមេរិក និង​តំបន់​អឺរ៉ុបដោយ​សារ​​ក្រុម​ប្រទេស​​នេះ​បាន​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គយ​លើ​ការនាំ​ចូល​ទំនិញ​ផលិត​នៅ​កម្ពុជា។ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) បានក្លាយជាចលករយ៉ាងសំខាន់ក្នុងការជំរុញកំណើនពាណិជ្ជកម្ម ។

ឯកឧត្តម ប៉ែន សុវិជាតិ បាន​បញ្ជាក់ថា ៖

​«ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា គឺ​យើង​មិន​ពឹង​ផ្អែក​លើ​ប្រព័ន្ធ​អនុ​គ្រោះ​ទាំង​ស្រុង​នោះទេ​ អ៊ីចឹង​យើ​ង​ឃើញ​ថា ​នាពេល​ថ្មីៗ​នេះ ក្រសួង​ពាណិជ្ជកម្ម​បាន​ជំរុញ​ការ​ចរចា​បង្កើត​នូវ​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ជាច្រើន ​យើង​ក៏ស្ថិត​ក្នុង​ប្រព័ន្ធ​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មួយ​ដែល​ចាត់​ទុក​ថា​​ជា​សម្ព័ន្ធ​ដែល​មាន​ទំហំ​សេដ្ឋកិច្ច​ធំនៃក្របខណ្ឌ RCEP»។

លោកបណ្ឌិត ហុង វណ្ណៈ ​ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ រាជបណ្ឌិត្យ​សភាកម្ពុជា បានប្រាប់ AMS ថា កំណើន​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​-កម្ពុជា នៅ​ពេល​នេះ គឺជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់ ហើយប្រទេសជាច្រើនលើសកលលោកតែងតែចង់បានកំណើននៃការនាំចេញ។

លោកបណ្ឌិត​ផ្នែកសេដ្ឋកិច្ចរូបនេះ បានលើកឡើងថា ៖

«ទី១ យើងមើលពីកម្លាំងផលិតកម្ម ជាក់ស្ដែង យើងមានការ​កើន​ឡើង​នៃ​សមត្ថភាព​ផលិត​កម្ម​នៅ​កម្ពុជា ដោយសារវិស័យមួយចំនួនបានដំណើរការ និងខ្លះកំពុងតែកសាងរោងចក្រដែលមិនមែនវាយនភណ្ឌកាត់ដេរ ជា​ទំនិញ​សក្តានុពល​នាំ​ចេញសំខាន់ៗ រួមមាន ៖ ស្បែកជើង កាបូប សម្ភារៈសម្រាប់ធ្វើដំណើរ សូឡា កង់ រថយន្ត គ្រឿងបង្គំ​អេឡិច​ត្រូនិក-អគ្គិសនី និងផលិ​ត​ផល​សម្បក​កង់​រថយន្តជាដើម។ ក្រៅពីនោះកម្ពុជា​ក៏​មាន​ឱកាស​ក្នុង​បង្កើន​ទឹក​ប្រាក់​នាំ​ចេញ​របស់​ខ្លួន​តាម​រយៈ​ការ​ជំរុញ​ការ​ដាំដុះ បង្កើនកម្លាំងផលិតកម្ម និង​កែច្នៃ​ផលិត​ផល​កសិកម្ម ដើម្បីមានការនាំចេញ ហើយយើងក៏មានកសិផលសក្តានុពល ស្រូវ អង្ករ កៅស៊ូ ចន្ទី ចេកដំបូងលឿង ដំឡូងមី បន្លែ ផ្លែឈើ យើងអាចនាំចេញទៅបានច្រើន ហើយទឹកប្រាក់​នាំ​ចេញ​របស់​កម្ពុជា​នឹង​​បន្ត​កើន​ឡើង​ថែម​ទៀត»។

ទន្ទឹមនេះដែរ លោកបញ្ឌិតបានបញ្ជាក់ថា ការទិញទំនិញរបស់កម្ពុជា ជាពិសេសពការនាំចេញ គឺដោយសារបណ្ដារោងចក្រផលិតកម្មនៅកម្ពុជាមានការគោរពសិទ្ធិកម្មករ មានប្រាក់បៀវត្សកម្មករ និយោជិត សមរម្យ យកចិត្តទុកដាក់ទៅលើសុខុមា​លភាព ទើបធ្វើឱ្យការបញ្ជាទិញសម្រាប់កម្ពុជាមានសម្ទុះ និងកំណើន ហើយក៏មិនមានសញ្ញាធ្លាក់ថមថយនៅឡើយទេ។

សូមជ្រាបថា ​ពាណិជ្ជកម្ម​អន្តរ​ជាតិ​ – កម្ពុជា​ ឆ្នាំ​២០២៣ មានទឹក​ប្រាក់​សរុប ៤៦,៨៣ ពាន់​លាន​ដុល្លារ ធ្លាក់​ចុះ ១,៩ ភាគ​រយ​បើ​ធៀប​ឆ្នាំ​២០២២ ដែល​មាន​ ៤៧,៧១ពាន់​លាន​ដុល្លារ​។​ ក្នុង​នោះទំនិញ​កម្ពុជា​នាំ​ចេញ​មាន​ចំនួន​ ២២,៦៥ ពាន់​លាន​ដុល្លារ កើន​ឡើង ១,៨​ភាគ​រយ និង​ការ​នាំ​ចូល​ទំនិញ​មាន​ទឹក​ប្រាក់ ២៤,១៨ ពាន់​លាន​ដុល្លារ ធ្លាក់​ចុះ៥ភាគរយ​ពី​ចំនួន២៥,៤៦ ពាន់​លាន​ដុល្លារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *