ភាពរីកចម្រើននៃវិស័យ EV របស់ឥណ្ឌូនេស៊ី អាចជួយជំរុញការវិនិយោគនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

បរទេស ៖ យោងតាមប្រភពពី CNBC រាយការណ៍ថា គោលនយោបាយ EV របស់ឥណ្ឌូនេស៊ីបានទាក់ទាញអ្នកវិនិយោគទូទាំងពិភពលោកមកលើប្រទេសនេះ ប៉ុន្តែអ្នកជំនាញនិយាយថា វាក៏​ជួយជំរុញការវិនិយោគលើឧស្សាហកម្មរថយន្តនៅអាស៊ីអាគ្នេយ៍ឲ្យកាន់តែទូលំទូលាយផងដែរ។

បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍សម្បូរទៅដោយធនាធានធម្មជាតិដូចជា ទង់ដែង នីកែល កូបាល់ និង បុកស៊ីត ដែលសុទ្ធតែជាវត្ថុធាតុដើមចាំបាច់សម្រាប់ផលិតអាគុយរថយន្តអគ្គិសនី។ លើសពីនេះ ឥណ្ឌូណេស៊ីមានទុនបម្រុង នីកែល ស្ទើរតែ ១ ភាគ ៤ នៃពិភពលោក និងជាអ្នកនាំចេញ នីកែល ដ៏ធំបំផុត ហើយប្រទេសនេះបានទាក់ទាញក្រុមហ៊ុន Tesla ក្នុងក្តីសង្ឃឹមថានឹងបង្វែរធនធានរបស់ខ្លួនឱ្យក្លាយជាមជ្ឈមណ្ឌលផ្គត់ផ្គង់ដ៏សំខាន់របស់ពិភពលោកសម្រាប់រថយន្តអគ្គិសនី។

Koketso Tsoai អ្នកវិភាគរថយន្តនៅ BMI Fitch Solutions បានលើកឡើងថា ភាពសំបូរបែបនៃធនធានធម្មជាតិរបស់ឥណ្ឌូនេស៊ីផ្តល់ភាពអំណោយទាន ដោយវាក្លាយជាតម្រូវការចាំបាច់សម្រាប់ការផលិតរថយន្តអគ្គិសនី EV និងទាក់ទាញការវិនិយោគ។ បន្ទាប់ពីមានការហាមឃាត់ រ៉ែនីកែល រដ្ឋាភិបាលឥណ្ឌូណេស៊ីបានលើកឡើងពីការទទួលបានអត្ថប្រយោជន៍ពីធនធានធម្មជាតិរបស់ខ្លួន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ កាលពីឆ្នាំកន្លងទៅនេះ ឥណ្ឌូណេស៊ីបានហាមឃាត់ការនាំចេញលោហៈ និងរ៉ែមួយចំនួនក្នុងគោលបំណងទាក់ទាញវិនិយោគិន និងអ្នកផលិតដែលត្រូវការសម្ភារៈទាំងនោះ។

ក្នុងប៉ុន្មានឆ្នាំចុងក្រោយថ្មីៗនេះ គោលដៅរបស់ប្រទេសនេះចង់ក្លាយជាមជ្ឈមណ្ឌលថាមពលថ្ម EV របស់ពិភពលោកបានទទួលការគាំទ្រយ៉ាងខ្លាំងពីក្រុមហ៊ុនផលិតរថយន្តនៅអាស៊ី ដូចជា Toyota និង Hyundai បាន​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​ដើម្បី​ពង្រីក​កន្លែង​ផលិត​រថយន្ត EV នៅ​ឥណ្ឌូនេស៊ី។ មិនត្រឹមតែប៉ុណ្ណោះ ការផលិតអាគុយ EV បានបង្កើតចំណែកដ៏សំខាន់សម្រាប់ការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ចន្លោះឆ្នាំ ២០១៩ និង ២០២១ ជាពិសេសនៅក្នុងប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រទេសថៃ។ ទោះបីជាយ៉ាងណាក្តី ឥណ្ឌូនេស៊ីនៅតែប្រឈមមុខនឹងឧបសគ្គក្នុងការជំរុញការផលិតរថយន្ត ដោយសារវានឹងពិបាកក្នុងការជំនួសប្រទេសថៃជាមជ្ឈមណ្ឌលផលិតរថយន្តក្នុងតំបន់ និងមានឧស្សាហកម្មរថយន្តដែលផ្តោតលើការនាំចេញជាយូរមកហើយ។ លើសពីនេះ ឥណ្ឌូនេស៊ីក៏នឹងប្រឈមមុខនឹងការប្រកួតប្រជែងពីអ្នកផលិតដែលមានតម្លៃទាបដូចជាវៀតណាម និងហ្វីលីពីនផងដែរ។

យ៉ាងណាមិញ ការរីកចម្រើននៃវិស័យ EV របស់ឥណ្ឌូនេស៊ីអាចផ្តល់ឥទ្ធិពលដល់ប្រទេសជិតខាងរបស់ខ្លួន។ យោងតាមរបាយការណ៍របស់ធនាគារ Maybank បានឱ្យដឹងថា តាមរយៈការផ្តល់លទ្ធភាពប្រើប្រាស់សម្ភារៈសំខាន់ៗសម្រាប់អាគុយ EV ឥណ្ឌូនេស៊ីអាចទាក់ទាញការវិនិយោគកាន់តែច្រើន និងជួយជំរុញឲ្យការប្រើប្រាស់រថយន្តអគ្គិសនីនៅអាស៊ីអាគ្នេយ៍យ៉ាងឆាប់រហ័ស។

Anindya Novyan Bakrie នាយកប្រតិបត្តិក្រុមហ៊ុន Bakrie & Brothers លើកឡើងថា ទោះបីជាធនធាធម្មជាតិរបស់ឥណ្ឌូនេស៊ីដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសម្រាប់ EV ដែលមានការប្រកួតប្រជែងនៅក្នុងអាស៊ានក៏ដោយ ប៉ុន្តែអ្នកវិនិយោគទំនងជាសម្លឹងមើលតំបន់ទាំងមូល។ បណ្តាប្រទេសនានានៅអាស៊ីអាគ្នេយ៍អាចរួមបញ្ចូលគ្នានូវកម្លាំងមួយដែលនាំមកនូវភាពខ្លាំង និងជំនាញផ្សេងៗគ្នា ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រព័ន្ធអេកូឡូស៊ី EV ក្នុងតំបន់។ ឧទាហរណ៍ ប្រទេសម៉ាឡេស៊ីផ្តល់នូវការលាយផលិតផលពិសេសបន្ថែមទៀតនៃទំនិញបច្ចេកវិទ្យាខ្ពស់ ដើម្បីជំរុញឌីជីថលនីយកម្មនៅក្នុងឧស្សាហកម្មរថយន្ត។ ក្នុង​តំបន់​អាស៊ាន ឥណ្ឌូណេស៊ី​នឹង​ដើរ​តួនាទី​ដ៏​ធំ​មួយ​ក្នុង​​ខ្សែ​សង្វាក់​ផ្គត់ផ្គង់ EV ហើយឥទ្ធិពលរបស់ឥណ្ឌូនេស៊ីនៅក្នុងតំបន់នេះអាចបំពេញបន្ថែមជំនាញនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត និងជំរុញប្រព័ន្ធអេកូឡូស៊ីនៃតំបន់ទាំងមូល៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឥណ្ឌូណេស៊ី កាត់បន្ថយការនាំចេញឧស្ម័ន ៣១ លានគូបហ្វីត ទៅកាន់សិង្ហបុរី ចំពេលមានភាពតានតឹងផ្នែកនយោបាយ និងផ្សែងអ័ព្ទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ឥណ្ឌូណេស៊ីកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិចំនួន ៣១ លានគូបហ្វីតទៅកាន់សិង្ហបុរី ដើម្បីបង្វែរការផ្គត់ផ្គង់ទៅបំពេញលើតម្រូវការអគ្គិសនីក្នុងស្រុកបន្ថែម

​ADB ផ្ដល់​​កញ្ចប់ថវិកា​៧២លានដុល្លារដល់កម្ពុជា​​​ ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ចកសិករខ្នាតតូចនៅតាមជន​បទ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័ត​កញ្ចប់ថវិកា​៧២លានដុល្លារ​ជួយកសិករ​ខ្នាតតូច​នៅតំបន់ជន​បទ ...

អ្នកជំនាញចង្អុលបង្ហាញពីកត្តាចម្បងៗ ដែលធ្វើឱ្យគណនីជួញដូរភាគហ៊ុននៅកម្ពុជាភាគច្រើនមិនសកម្ម

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/10/2026

ភ្នំពេញ ៖ អ្នកជំនាញបានលើកឡើងថា កង្វះចំណេះដឹងហិរញ្ញវត្ថុ ភាពស្មុគស្មាញនៃបច្ចេកវិទ្យា ការវិនិយោគតាមអារម្មណ៍ និងការប្រុងប្រយ័ត្នខ្ពស់លើការចាយវាយក្នុងបរិបទសេដ្ឋកិច្ច គឺជាមូលហេតុចម្បងធ្វើឱ្យម្ចាស់គណនីជួញដូរភាគហ៊ុនមិនសូវមានសកម្មភាពទិញ-លក់ជាក់ស្តែង។ ថ្លែងប្រាប់ AMS នាពេលថ្មីៗនេះ លោក ទ្រី តៃហ៊ី ប្រធានស្តីទីនាយកដ្ឋានប្រតិបត្តិការទីផ្សារនៃផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា មកដល់ពេលបច្ចុប្បន្ននេះ គណនីជួញដូរនៅផ្សារហ៊ុនមានចំនួនប្រមាណ ៨៧ ០០០

ក្រសួងកសិកម្មជំរុញការប្រើប្រាស់យន្តការកាត់បន្ថយហានិភ័យ និងធានារ៉ាប់រង ដើម្បីទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ពីសារៈសំខាន់នៃយន្តការកាត់បន្ថយហានិភ័យ និងការធានារ៉ាប់រងកសិកម្ម ដើម្បីទាក់ទាញការវិនិយោគឯកជន ព្រមទាំងជួយការពារផលប្រយោជន៍កសិករចំពេលដែលអាកាសធាតុកំពុងមានការប្រែប្រួលខ្លាំង។ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ កំណើនវិស័យកសិកម្មមានការប្រែប្រួលជាមធ្យមក្នុងចន្លោះពី ១,៣% ទៅ ១,១% ដែលបញ្ជាក់ពីការចូលរួមចំណែកជាវិជ្ជមានរបស់វិស័យកសិកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ដោយឡែក នៅក្នុងរយៈពេល ៥

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ២ ភាគរយ ប៉ុន្តែការវាយប្រហារនៅអារ៉ាប៊ីសាអូឌីតនៅតែជាក្តីកង្វល់សម្រាប់ការផ្គត់ផ្គង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

តម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ២,០៧ ភាគរយមកត្រឹម ១០១,១៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,៨២ ភាគរយមកត្រឹម ១១៤.៦០ ដុល្លារក្នុងមួយបារ៉ែល

អុីស្រាអែល ត្រៀមខ្លួនបង្កើតប្រព័ន្ធសេដ្ឋកិច្ចថ្មីមួយដែលអាចប្រឈមការហ៊ុមព័ទ្ធដោយទណ្ឌកម្ម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/10/2026

បរទេស ៖ នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Benjamin Netanyahu បានអះអាងថា ប្រទេសជាតិត្រូវតែត្រៀមរៀបចំខ្លួនដើម្បីកែសម្រួល និងបង្កើតជាប្រព័ន្ធសេដ្ឋកិច្ចក្នុងស្រុកថ្មីមួយ ដើម្បីទប់ទល់នឹងទណ្ឌកម្មសកល ដែលអាចកើតមានឡើងនាពេលខាងមុខ។ យោងតាមការចេញផ្សាយរបស់កាសែត RT លោក Netanyahu បានសារភាពអំពីក្តីបារម្ភនេះ ហើយចង្អុលបង្ហាញចំៗពីគោលជំហរគាំទ្ររបស់អន្តរជាតិ ដែលកំពុងធ្លាក់ចុះ និងលទ្ធភាពនៃការបញ្ចប់ទៅដែលមិនអាចជៀសរួចនៃជំនួយក្នុងវិស័យការពារជាតិពីសំណាក់សហរដ្ឋអាមេរិក។ នៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ

ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប ស្វាគមន៍គណៈប្រតិភូពាណិជ្ជកម្មហ្វីលីពីន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការធុរកិច្ច

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 26/10/2026

ភ្នំពេញ ៖ ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប បានទទួលស្វាគមន៍គណៈប្រតិភូមកពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន (DTI) ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហ្វីលីពីន លោកស្រី Maria Cristina Aldeguer Roque និងលោកស្រី Bianca Pearl R. Sykimte នាយិកាការិយាល័យទីផ្សារនាំចេញនៃក្រសួងពាណិជ្ជកម្ម

មោទនភាព ! វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) ត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំនៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៦ ហៅកាត់ CAFE 26 ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ត្រូវបានប្រកាសបិទបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ ជាមួយការទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់គួរឱ្យកោតសរសើរ។

រដ្ឋមន្ត្រីកសិកម្ម ៖ សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹមតែជា​មុខ​របរ​បែបប្រពៃណី តែត្រូវ​សម្លឹងរកឱកាស​បង្កើតធុរកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និងនេសាទ បានលើកឡើងថា សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹម​តែ​ជា​របរ​ប្រពៃណី តែត្រូវ​រកឱកាស​បង្កើតធុរកិច្ច​ថ្មីៗ..