ទណ្ឌកម្មរបស់លោកខាងលិចកំពុងជំរុញឱ្យក្រុមប្រទេស BRICS មានទំនាក់ទំនងគ្នាកាន់តែជិតស្និទ្ធ

បរទេស៖​ យោងតាមប្រភពព័ត៌មានពី CNBC​ លើកឡើងថា ការដាក់ទណ្ឌកម្មរបស់លោកខាងលិចមកលើរុស្ស៊ីកំពុងជំរុញឱ្យប្រទេស BRICS មានទំនាក់ទំនងជាមួយគ្នាកាន់តែជិតស្និទ្ធ។

បន្ទាប់ពីមានសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ក្រុមប្រទេស G7 បានដាក់យន្តការកំណត់តម្លៃប្រេង ដើម្បីដាក់សម្ពាធលើប្រាក់ចំណូលរបស់រុស្ស៊ីសម្រាប់ប្រើប្រាស់លើសង្រ្គាម។ កាលពីខែមិថុនាកន្លងទៅនេះ សហភាពអឺរ៉ុបបានអនុម័តវិធានការប្រឆាំងនឹងរុស្ស៊ីដែលគេចវេះពីទណ្ឌកម្ម ដើម្បីរឹតបន្តឹងការលក់ ការផ្គត់ផ្គង់ ការនាំចេញទំនិញ និងបច្ចេកវិទ្យាដែលជាប់នៅក្នុងបញ្ជីទណ្ឌកម្មទៅកាន់ប្រទេសទី ៣ មួយចំនួនដែលដើរតួជាឈ្មួញកណ្តាលសម្រាប់រុស្ស៊ី។ លើសពីនេះ G7 ក៏បានប្រកាសពីការកំណត់ក្នុងការជួញដូរពេជ្ររបស់រុស្ស៊ីផងដែរ។

នៅ​ក្នុង​សន្និសីទ APEC នៅ​ប្រទេស​សិង្ហបុរីនាពេលថ្មីៗនេះ លោក Russell Hardy នាយកប្រតិបត្តិក្រុមហ៊ុនថាមពល Vitol បាននិយាយថា​ បើក្រឡេកមើលទីផ្សារប្រេងបច្ចុប្បន្ននេះ ទណ្ឌកម្មលោកខាងលិចលើរុស្ស៊ីនៅតែប្រសិទ្ធភាព ដោយសារពួកគេបន្ទាបតម្លៃទំនិញរុស្ស៊ី។ វាជាទិដ្ឋភាពអវិជ្ជមានដោយសារទណ្ឌកម្មទាំងនេះក៏អាចនាំទៅរកផលវិបាកផ្សេងទៀត ខណៈដែលពាណិជ្ជកររុស្ស៊ីនឹងចាប់ឱកាសបង្កើតទំនាក់ទំនងរវាងការផ្គត់ផ្គង់ថាមពលរុស្ស៊ី និងក្រុមប្រទេស BRICS ។ លើសពីនេះ ផ្នែកម្ខាងនៃទណ្ឌកម្មគឺកំពុងបង្កើតចំណងកាន់តែរឹងមាំរវាងប្រទេស BRICS ដែលផ្ទុយស្រឡះពីនយោបាយលោកខាងលិច។

គួរឲ្យបញ្ជាក់ដែរថា សម្ព័ន្ធភាព BRICS រួមមានរុស្ស៊ី ប្រេស៊ីល ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ កាលពីសប្តាហ៍មុនកន្លងទៅនេះ ប្លុកនេះបានជួបប្រជុំគ្នា និងអញ្ជើញប្រទេសផលិតប្រេងផ្សេងៗទៀតដូចជា អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម ក៏ដូចជាអ៊ីរ៉ង់ អេត្យូពី អេហ្ស៊ីប អាហ្សង់ទីន ដើម្បីចូលរួមសម្ព័ន្ធភាពនៅឆ្នាំ២០២៤ ខាងមុខនេះ។ ស្របពេលនេះដែរ ក្រុមប្រទេស BRICS កំពុងមាន​ទំនាក់ទំនងរង្គោះរង្គើរជាមួយ​លោកខាងលិច។

លើសពីនេះ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និង ចិននៅតែបន្តកើនឡើងលើផ្នែកជាច្រើន រួមមាន ការទូត ពាណិជ្ជកម្ម និងបច្ចេកវិទ្យា ដោយភាគីទាំងពីរបានរឹតបន្តឹងលើការនាំចេញ។ ទន្ទឹមនឹងនេះ ឥណ្ឌា និងចិនក៏បានបង្កើនការនាំចូលប្រេងឆៅពីរុស្ស៊ីក្នុងតម្លៃថោកផងដែរ ហើយទីក្រុងមូស្គូបានក្លាយជាប្រភពប្រេងឆៅឈានមុខគេរបស់ឥណ្ឌា និងមានចំណែកប្រហែល ៤០ ភាគរយនៃការនាំចូលប្រេងឆៅសរុបរបស់ឥណ្ឌា។ នៅក្នុងកិច្ចប្រជុំកំពូល BRICS នៅអាហ្វ្រិកខាងត្បូងនាពេលថ្មីៗនេះ ប្រធានាធិបតីប្រេស៊ីល Luiz Inácio Lula da Silva បានគូសបញ្ជាក់ថា សម្ព័ន្ធភាពកំពុងបន្តវាយតម្លៃលទ្ធភាពនៃការបង្កើតរូបិយប័ណ្ណរួម។ ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ប្រទេសចិន លោកប្រធានាធិបតីក៏បានអំពាវនាវឱ្យកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិកសម្រាប់ពាណិជ្ជកម្មពិភពលោក។

យ៉ងណាមិញ លោក Fereidun Fesharaki ប្រធានក្រុមហ៊ុនប្រឹក្សាថាមពល Facts Global Energy បាននិយាយថា De-dollarization ឬការផ្លាស់ប្តូរឆ្ងាយពីប្រាក់ដុល្លារមិនងាយនឹងកើតឡើងនោះទេ ដោយសារប្រាក់ដុល្លារអាមេរិកមានថាមពលខ្លាំង និង គ្មានអ្វីអាចជំនួសវាបានទេ។ តាមពិតទៅ ប្រសិនបើប្រាក់ដុល្លារអាមេរិកត្រូវបានជំនួសដោយរូបិយប័ណ្ណណាមួយនោះ វានឹងបង្កភាពចលាចលនៅក្នុងទីផ្សារតម្លៃប្រេង៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សមាជិក​សភា​អាមេរិក ​៥០​នាក់ ​ទាមទារ​ឱ្យលោក Trump បង្ហាញរបាយការណ៍​ចំណាយ​ពិតទៅលើសង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សមាជិក​​សភា​តំណាងរាស្ត្រអាមេរិក ​កំពុង​ទាមទារ​ឱ្យ​រដ្ឋបាល ​លោក​ Donald ​Trump ​ផ្តល់​ទិន្នន័យ​លម្អិត​អំពី​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ជីវិត​មនុស្ស​ក្រោម​ជម្លោះ​យោធា​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump

សន្និសីទ​ធនាគារ​កម្ពុជា​ ​លើក​ទី​៥ ​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​និង​ពង្រឹង​ទំនុក​ចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 25/08/2026

​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ ​លើក​ទី​៥ ​បាន​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​និង​បង្កើន​ទំនុកចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​ ​ដោយ​ផ្តោត​លើ​ការ​កំណត់​ទិសដៅ​សម្រាប់​វិស័យ​ធនាគារ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សុវត្ថិ​ភាព​ ​មាន​ភាព​ធន់ ​និង​ចីរភាព

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

សមាគម៖ តម្រូវការមាន់អាចកើនដល់ ២៣-២៥ ម៉ឺនក្បាលក្នុងមួយថ្ងៃ នៅរដូវបុណ្យទាន

ជំនួញ, ព្រឹត្តិការណ៍

• 25/08/2026

តម្រូវការ​សាច់​មាន់​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ច្រើន​ នា​ឱ​កាស​ពិធី​សែន​ក្បាល​ទឹក ​និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នា​ជិត​ពេល​ខាង​មុខ​ ​ខណៈ​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​អះអាង​ថា​ ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​មាន​សមត្ថភាព​ឆ្លើយតប​តាម​តម្រូវការ ​ដោយ​មិន​ខ្វះខាត​ ​ឬ​ឡើង​ថ្លៃ​ខ្ពស់​ហួសហេតុ​នោះ​ទេ

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង