រយៈពេល ២ ខែ ទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបានទំហំទឹកប្រាក់ជាង ១១ ពាន់លានដុល្លារ

ចន្លោះខែមករា និងខែកុម្ភៈ ឆ្នាំ ២០២៦ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយដៃគូអន្តរជាតិសម្រេចបានទំហំទឹកប្រាក់ប្រមាណ ១១,១១ ពាន់លានដុល្លារ កើនឡើង ១៧,៦ ភាគរយ ធៀបនឹង ៩,៤៤ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៦។

របាយការណ៍បានបង្ហាញថា ការនាំចេញរបស់កម្ពុជាមានទំហំទឹកប្រាក់ប្រមាណ ៥,២២ ពាន់លានដុល្លារ កើនឡើង ១៧,២ ភាគរយពី ៤,៤៦ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះ ការនាំចូលមានទំហំទឹកប្រាក់មាណ ៥,៨៨ ពាន់លានដុល្លារ កើនឡើង ១៨ ភាគរយ បើប្រៀបធៀបទៅនឹង ៤,៩៨ ពាន់លានដុល្លារ ក្នុងខែមករា-កុម្ភៈ ឆ្នាំ ២០២៥។

តួលេខខាងលើ បានបង្ហាញថា បើទោះបីជាពាណិជ្ជកម្មរបស់កម្ពុជាជាមួយដៃគូអន្តរជាតិរបស់ខ្លួន បន្តមានកំណើនក៏ដោយ ក៏ការនាំចូលបានកើនឡើងលឿនជាងការនាំចេញបន្តិចផង។

ទន្ទឹមនេះ ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសកម្ពុជា ដោយពាណិជ្ជកម្មទ្វេភាគីឈានដល់ ៣,៥៧ ពាន់លានដុល្លារ ក្នុងនោះ ប្រទេសកម្ពុជាបាននាំចេញទំនិញជាង ២៩៥,៦៩ លានដុល្លារទៅកាន់ទីផ្សារចិន ខណៈការនាំចូលពីប្រទេសចិនមានទំហំទឹកប្រាក់ប្រមាណ ៣,២៨ ពាន់លានដុល្លារ។

សហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់លេខពីរ ដោយទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ប្រហែល ២,៣៤ ពាន់លានដុល្លារ កើនឡើង ៣៩,៩ ភាគរយ។ កម្ពុជាបាននាំចេញទំនិញតម្លៃប្រមាណ ២,២៦ ពាន់លានដុល្លារទៅកាន់សហរដ្ឋអាមេរិក ខណៈការនាំចូលពីសហរដ្ឋអាមេរិកមានចំនួន ៨០,៣៤ លានដុល្លារ។

យោងតាមរបាយការណ៍ ការធ្វើពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាជាមួយដៃគូសំខាន់ៗផ្សេងទៀត រួមមាន វៀតណាម ជប៉ុន កាណាដា អេស្ប៉ាញ ឥណ្ឌូនេស៊ី និងចក្រភពអង់គ្លេស ក៏ត្រូវបានរាយការណ៍ថាមានកំណើនខ្លាំងក្នុងអំឡុងពេល ២ ខែដំបូង នៃឆ្នាំ ២០២៦ នេះផងដែរ។

សេដ្ឋកិច្ចវិទូមួយរូប បានអំពាវនាវឱ្យរដ្ឋាភិបាលបន្តពង្រឹងផលិតកម្មក្នុងស្រុក និងធ្វើឱ្យប្រសើរឡើងនូវគុណភាពផលិតផល ប្រសិនបើប្រទេសកម្ពុជាចង់ពង្រីកការនាំចេញរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិផ្សេងៗទៀត។

សេដ្ឋកិច្ចវិទូកម្ពុជា លោក ឌុច ដារិន្ទ  បានថ្លែងប្រាប់ថា កម្ពុជាគួរតែបន្តអភិវឌ្ឍសមត្ថភាពផលិតកម្មផ្ទៃក្នុងរបស់ខ្លួន ដោយផ្តោតលើផលិតភាព ស្តង់ដារគុណភាព និងភស្តុភារកម្ម ពិសេសផ្តោតលើផលិតផលដែលមានតម្លៃបន្ថែមផងដែរ។

លោកបានមានប្រសាសន៍ថា៖

“ប្រសិនបើយើងចង់ឱ្យកម្ពុជានាំចេញកាន់តែច្រើន ប្រទេសកម្ពុជាត្រូវតែបន្តអភិវឌ្ឍផលិតកម្មផ្ទាល់ខ្លួននៅក្នុងស្រុក”។

លោកបានបន្តថា ការពង្រឹងគុណភាព និងផលិតកម្មស្រុកនឹងជួយផលិតផលកម្ពុជាឱ្យបំពេញតម្រូវការទីផ្សារអន្តរជាតិបានកាន់តែប្រសើរ។ លោកបានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ការធ្វើពិពិធកម្មឧស្សាហកម្ម ការធ្វើឱ្យប្រសើរឡើងនូវសហគ្រាសធុនតូច និងមធ្យម (SMEs) និងសម្រួលដល់ពាណិជ្ជកម្ម គឺជាជំហានក្នុងទិសដៅត្រឹមត្រូវ។

សេដ្ឋកិច្ចវិទូរូបនេះ បានធ្វើការកត់សម្គាល់បែបនេះ ចំពេលប្រទេសកម្ពុជាបន្តជំរុញឱ្យមានការធ្វើពិពិធកម្មការនាំចេញកាន់តែខ្លាំង និងការចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់ និងសកល។

កាលពីថ្មីៗ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី នៃក្រសួងពាណិជ្ជកម្ម បានថ្លែងថា រាជរដ្ឋាភិបាល បាននិងកំពុងខិតខំប្រឹងប្រែងក្នុងការបន្តធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ និងធ្វើពិពិធកម្មទីផ្សារនាំចេញ-នាំចូល ឈរលើអភិក្រម «ពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី»។

លោកជំទាវ មានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានដាក់ចេញនិងអនុវត្តនូវវិធានការកែទម្រង់មុតស្រួចនានា ដោយសម្រេចបាននូវលទ្ធផលធំៗជាច្រើនក្នុងឆ្នាំ ២០២៥ កន្លងទៅ មានជាអាទិ៍ ការបញ្ចប់នីតិវិធីផ្តល់សច្ចាប័ននិងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដំទ្បើងកម្រិត ការបន្តពិនិត្យដោះស្រាយក្តីកង្វល់ និងសំណូមពរនានារបស់វិស័យឯកជន តាមរយៈកិច្ចសន្ទនាភាពជាដៃគូរដ្ឋនិងវិស័យឯកជន ការបន្តធ្វើទំនើបកម្មនិងសាមញ្ញកម្មការផ្តល់សេវាសាធារណៈ និងការបន្តពិពិធកម្មនិងលើកកម្ពស់គុណភាពនិងកិត្យានុភាពផលិតផលក្នុងស្រុក តាមរយៈកិច្ចការពារកម្មសិទ្ធិបញ្ញា ជាដើម។

លោកជំទាវរដ្ឋមន្រ្តី មានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្ម បានដាក់នូវទិសដៅការងារពាណិជ្ជកម្មឆ្នាំ ២០២៦ និងដំណើរឆ្ពោះទៅអនាគតរបស់ក្រសួង តាមរយៈការដាក់ចេញនូវចក្ខុវិស័យជាយុទ្ធសាស្រ្តឆ្ពោះទៅឧត្តមភាពនៃវិស័យពាណិជ្ជកម្មកម្ពុជា ប្រកបដោយ “ថាមវន្ត ធន់ បរិយាបន្ន និងប្រកួតប្រជែង” ដោយផ្តោតសំខាន់លើការងារស្នូលដែលមានភាពប្រទាក់ក្រទ្បាគ្នាចំនួន ៣ គឺ៖ ការធ្វើបរិវត្តកម្មស្ថាប័ន និងប្រព័ន្ធ ការងារពាណិជ្ជកម្មក្នុងប្រទេស និង ការងារពាណិជ្ជកម្មអន្តរជាតិ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-សិង្ហបុរី ប្តេជ្ញាពង្រឹងពាណិជ្ជកម្មទ្វេរភាគីឱ្យកាន់តែប្រសើរថែមមួយកម្រិតទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/05/2026

កម្ពុជា-សិង្ហបូរី បានប្តេជ្ញាពង្រឹងវិស័យពាណិជ្ជកម្មទ្វេរភាគីឱ្យកាន់តែប្រសើរថែមមួយកម្រិតទៀត ខណៈដែលស្ថិតិពាណិជ្ជកម្មរវាងប្រទេសទាំងពីរបង្ហាញនូវសញ្ញាកើនឡើងគួរកត់សម្គាល់នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

៤ខែ ដើមឆ្នាំ២០២៦​ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ ១៨៤​ គម្រោង ជាមួយទុនសរុបប្រមាណ ២.៦​ពាន់លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/05/2026

ក្នុងរយៈពេល​៤ខែដើមឆ្នាំ២០២៦នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា បានអនុម័ត​គម្រោងិវនិយោគសរុប​ចំនួន១៨៤​គម្រោងជាក្នុងរយៈពេល ​៤ខែ​ ដើមឆ្នាំ២០២៦នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា បានអនុម័ត​គម្រោងិវនិយោគសរុប​ចំនួន ១៨៤​គម្រោង ជាមួយនឹងដើមទុនសរុបប្រមានណ ​២,៦ពាន់​លានដុល្លារ​មួយនឹងដើមទុន​២,៦ពាន់​លានដុល្លារ​

រដ្ឋាភិបាលកម្ពុជា កំពុងស្វែងរកនិតិវិធីកាត់បន្ថយតម្លៃនៃការដឹកជញ្ជូនតាមផ្លូវទឹក ក្រោយបិទព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/05/2026

រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងស្វែងរកនិតីវិធីសម្រួលដល់ការកាត់បន្ថយតម្លៃនៃការដឹកជញ្ជូនតាមផ្លូវទឹករបស់ក្រុមហ៊ុនមួយចំនួនដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា និងថៃ

ការដាក់រង្វាន់តាមរយៈក្រវិលកំប៉ុង ឬគម្របផលិតផលគ្រឿងស្រវឹង ជាការប្រកួតប្រជែងមិនស្មើភាពគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/05/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុវត្តគោលការណ៍ហាមឃាត់ការផ្ដល់រង្វាន់តាមរយ:ក្រវិលកំប៉ុងលើភេសជ្ជៈមានជាតិស្ករ ភេសជ្ជៈប៉ូវកម្លាំង និងផលិតផលគ្រឿងស្រវឹងគ្រប់ប្រភេទចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នេះតទៅ។ សហគ្រាសទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យផ្តល់រង្វាន់ និងមិនត្រូវមានការបញ្ជាទិញថ្មី នាំចូល ឬផលិតនូវគម្របផលិតផលភេសជ្ជៈមានជាតិស្ករ ដែលមានការផ្តល់រង្វាន់ទៀតឡើយ។ គោលការណ៍របស់រដ្ឋាភិបាលនេះ មានគោលបំណងពង្រឹងការប្រកួតប្រជែងដោយស្មើភាពគ្នា និងការពារសុខភាពសាធារណៈ។ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា

ការនាំចូលទុរេនពីក្រៅប្រទេសបង្កផលប៉ះពាល់ដល់តម្លៃទីផ្សារទុរេនក្នុងស្រុក

Top News, ជំនួញ, ព្រឹត្តិការណ៍

• 08/05/2026

កសិករដាំទុរេននៅតាមបណ្តាខេត្ត បានសម្តែងការខកចិត្តចំពោះឈ្មួញខិលខូចដែលនាំទុរេន​មាន​គុណភាពមិនល្អ ឬមានសារធាតុគីមីមកលក់នៅលើទីផ្សារក្នុងប្រទេស នាំឱ្យប៉ះពាល់ដល់តម្លៃទុរេនក្នុងស្រុក និងប៉ះពាល់ដល់សុខភាពពលរដ្ឋ

គណៈរដ្ឋមន្ត្រីថៃ សម្រេចអនុម័តឱ្យរដ្ឋខ្ចីប្រាក់ដល់ ១២ ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ហាប្រឈម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/05/2026

គណៈរដ្ឋមន្ត្រីថៃបានអនុម័តលើក្រឹត្យអាសន្នមួយដែលអនុញ្ញាតឱ្យក្រសួងហិរញ្ញវត្ថុខ្ចីប្រាក់រហូតដល់ ៤០០ ពាន់លានបាត (ប្រហែល ១២ ពាន់លានដុល្លារអាម៉េរិក) ដើម្បីដោះស្រាយជួយពលរដ្ឋរងផលប៉ះពាល់ពីវិបត្តិថាមពល

អាល្លឺម៉ង់ ពិចារណាដាក់ពិន័យលើពលរដ្ឋដែលមិនចូលរួមសហការផែនការជ្រើសទ័ពថ្មី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/05/2026

ពលរដ្ឋវ័យក្មេង ឬយុវជនសរុបប្រមាណជាង ១០ ០០០នាក់ មិនបានចូលរួមក្នុងការបំពេញទម្រង់ស្ទង់មតិតាមអ៊ីនធឺណិតដែលដាក់ចេញដោយរដ្ឋាភិបាលអាល្លឺម៉ង់ពាក់ព័ន្ធទៅនឹងការស្មគ្រចិត្តចូលរួមចូលវិស័យយោធានៅឡើយនោះទេ

កសិករ​ពីរគ្រួសារ​​លើ​ខ្នង​ភ្នំគូលែន រំពឹងរក​ចំណូលបាន​​រាប់​ម៉ឺនដុល្លារពីដំណាំវ៉ានីឡា ​

ជំនួញ, ព្រឹត្តិការណ៍

• 08/05/2026

កសិករ​ចំនួនពីរ​គ្រួសារ​នៅលើខ្នង​ភ្នំគូលែន​ ស្រុកស្វាយលើ​ ខេត្តសៀមរាប បាន​អនុវត្ត​​​ដាំដើមវ៉ានីឡា​សាកល្បង ហើយ​រំពឹងអាច​ចំណូល​បាន​រហូតដល់​ប្រមាណជា​មធ្យម​ ៥ ម៉ឺនដុល្លារអាម៉េរិក​ក្នុងមួយឆ្នាំ ត្រឹមឆ្នាំ ២០២៨​ ឬ ២០២៩

វិភាគ៖ វិបត្តិសេដ្ឋកិច្ច​ពី​ជម្លោះ​ព្រំដែន​ ត្រូវការឱ្យកម្ពុជា និងថៃ ស្ដារទំនុកចិត្តលើគ្នាឡើងវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/05/2026

ប្រទេស​កម្ពុជា និងថៃ ដែលធ្លាប់បានពឹងផ្អែកគ្នាទៅវិញទៅមក ដើម្បីជំរុញពាណិជ្ជកម្មអន្តរជាតិ ការវិនិយោគផ្ទាល់ពីបរទេស ការធ្វើចំណាកស្រុករបស់ពលករ និងទេសចរណ៍ ​នៅពេលនេះ បានធ្លាក់ចូល​ក្នុងវិបត្តិ និងទាមទារឱ្យប្រទេសទាំងពីរស្ដារទំនុកចិត្តលើគ្នាឡើងវិញ

តម្លៃទីផ្សាររបស់ក្រុមហ៊ុន Samsung Electronics Co. កើនឡើងដល់ ១ ទ្រីលានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/05/2026

កាលពីថ្ងៃពុធ ភាគហ៊ុនរបស់ Samsung បានកើនឡើង ១៤% ដែលធ្វើឱ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុនហក់ឡើងដល់ ១ ទ្រីលានដុល្លារ និង កើនឡើងជាង ៤ បួនដងធៀបនឹងឆ្នាំមុន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published. Required fields are marked *