រយៈពេល​ ២ ខែ ការនាំចេញ​ទំនិញពីតំបន់សេដ្ឋកិច្ចពិសេសមួយនៅភ្នំពេញ សម្រេចបានទឹកប្រាក់​ជាង ​៣២០ លានដុល្លារ

ភ្នំពេញ ៖ ការនាំចេញទំនិញពីតំបន់​សេដ្ឋកិច្ចពិសេស​រ៉ូយ៉ាល់គ្រុប​ភ្នំពេញក្នុងរយៈពេល ​២ ខែដើមឆ្នាំ ២០២៦​ នេះ មានទឹកប្រាក់ ៣២៥,៣៦ លានដុល្លារអាម៉េរិក បើធៀបនឹង​រយៈពេល​ដូចគ្នា​ក្នុងឆ្នាំ ២០២៥ មានកំណើន ១៣,៨ ភាគរយ​។ តាមរយៈទំហំនៃការ​នាំចេញនេះ​បានបង្ហាញពី​ភាពរឹងមាំរបស់តំបន់សេដ្ឋកិច្ចពិសេស​រ៉ូយ៉ាល់​ភ្នំពេញ សម្រាប់ឆ្នាំ២០២៦។

យោងតាម​របាយការណ៍របស់ក្រុមហ៊ុន​រ៉ូយ៉ាល់គ្រុប សកម្មភាពពាណិជ្ជកម្ម​នៅក្នុងតំបន់​សេដ្ឋកិច្ចពិសេស​រ៉ូយ៉ាល់​គ្រុប​ភ្នំពេញ បាន​បញ្ជាក់ពី​កំណើនគួរឱ្យចាប់អារម្មណ៍ផងដែរ ដែលបង្ហាញពីការ​កើនឡើង​នៃទំនុកចិត្ត​របស់​វិនិយោគិន និងការពង្រីក​ប្រតិបត្តិការឧស្សាហកម្ម​។

ជាក់ស្ដែង​ក្នុងរយៈពេល ​២ ខែ​ ឆ្នាំ ២០២៥ ការនាំចេញទំនិញពី​តំបន់សេដ្ឋកិច្ចពិសេស​មានទឹកប្រាក់ ២៨៥,៨៧ លានដុល្លារអាម៉េរិក ហើយសម្រាប់ ២ ខែឆ្នាំ ២០២៦ នេះ ការនាំចេញពីតំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​មានទឹកប្រាក់​កើនឡើងដល់ ៣២៥,៣៦ លានដុល្លារអាម៉េរិក​។ ការកើនឡើង​នៃទំហំទឹកប្រាក់នាំចេញនេះ បានបង្ហាញពីការ​ពង្រីក​សមត្ថភាព​ផលិតកម្មជា​បន្ត​បន្ទាប់ ​និងការ​ពង្រីក​សកម្មភាពខ្សែច្រវាក់​ផ្គត់ផ្គង់​នៅក្នុងតំបន់។​

របាយការណ៍ដដែល​ឱ្យដឹងថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦ តំបន់​សេដ្ឋកិច្ចពិសេស​រ៉ូយ៉ាល់​គ្រុប​ភ្នំពេញ មាន​កម្មករ កម្មការិនី​កំពុង​បំពេញការងារ រហូតដល់​ ៥៥ ៩៣៥ នាក់​ ដែល​បានជួយ​សម្រួលដល់ជីវភាពក្រុមគ្រួសារ​របស់ពួកគេ និងបានរួម​ចំណែក​ដល់ការអភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញផងដែរ។

អ្នកឧកញ៉ា​គិត ម៉េង ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប​ភ្នំពេញ អេសអ៊ីហ្សិត​ បាន​មានប្រសាសន៍ថា ការ​រីក​ចម្រើន​ជា​បន្តបន្ទាប់ និង​ប្រតិបត្តិការឈាន​មុខ​ជា​លំដាប់​របស់​ក្រុមហ៊ុន​តំបន់សេដ្ឋកិច្ច​ពិសេសនេះ គឺបានឆ្លុះ​បញ្ចាំងពី​ទំនុកចិត្ត​ដែលក្រុមហ៊ុន​បាន​ទទួលពី​វិនិយោគិន និងការ​ខិតខំប្រឹង​ប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់​នៅក្នុងតំបន់នេះ។

អ្នក​ឧកញ៉ា​បានបន្ត​ថា ក្រុមហ៊ុនពិត​ជា​មានមោទនភាពជា​ខ្លាំង ក្នុងការ​ចូលរួម​ចំណែកដល់ការ​អភិវឌ្ឍសេដ្ឋកិច្ច​របស់​ប្រទេសកម្ពុជា ដោយការ​គាំទ្រ​ដល់​ការ​ពង្រីកវិស័យ​ឧស្សាហកម្ម កំណើន​ពាណិជ្ជកម្ម និងការ​បង្កើត​ឱកាស​ការងារ។

អ្នកឧកញ៉ា​ក៏បានកោតសរសើរ​​ និង​ដឹងគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រ​ដល់​តំបន់​សេដ្ឋកិច្ច ក្នុងការ​រក្សា​បរិយាកាស​វិនិយោគដ៏មាន​ស្ថិរភាព និងងាយស្រួលសម្រាប់អាជីវកម្ម ។ ភាពជាដៃគូដ៏រឹងមាំនេះ បានដើរតួនាទីយ៉ាងសំខាន់​ក្នុងការ​ទាក់ទាញ​វិនិយោគ​ និងជំរុញវឌ្ឍនភាពសេដ្ឋកិច្ច​ប្រកបដោយចីរភាពសម្រាប់ប្រទេស​ជាតិ។​

យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា និង​នវានុវត្ត​ន៍ បានឱ្យដឹងថា គិតត្រឹម​ឆ្នាំ ២០២៥​​ នៅទូទាំងប្រទេស​កម្ពុជា មានតំបន់​សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរ​ការ​សរុប ​៣៤​តំបន់ ស្ថិតនៅក្នុង​ ១១ រាជធានី-ខេត្ត ដែលមានកំណើន​ ៤ តំបន់ ធៀបនឹងឆ្នាំ ២០២៤។

ក្នុង​ចំណោម​រាជធានី/ខេត្តទាំង ​១១ ដែល​មានតំបន់សេដ្ឋកិច្ចពិសេស​ដំណើរការ ឃើញថា ​ខេត្ត​ស្វាយរៀង​មានតំបន់​សេដ្ឋកិច្ច​ដែលមានរោងចក្រ​ដំណើរការ​ច្រើន​ជាង​គេរហូតដល់ ១២ ​តំបន់​ បន្ទាប់មកគឺខេត្តព្រះសីហនុ មានចំនួន ​៦ ​តំបន់ ខេត្ត​កណ្ដាល ៣ តំបន់ ខេត្តកោះកុង ៣ តំបន់ ខេត្ត​បន្ទាយមានជ័យ ​៣ តំបន់ កំពង់​ស្ពឺ ២ តំបន់។ ដោយឡែក​ខេត្ត​ចំនួន ​៥ ផ្សេង​ទៀត រួមមានខេត្ត​កំពង់ចាម កំពត ក្រចេះ ពោធិ៍សាត់ និ​ងរាជធានីភ្នំពេញ មានតំបន់សេដ្ឋកិច្ចចំនួន ​១ ​តំបន់​ដូចគ្នា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី

Leave a Reply

Your email address will not be published. Required fields are marked *