ឥណ្ឌា បន្ថយពន្ធលើទំនិញ និងសេវាកម្មមួយចំនួន ដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុក និងសម្របខ្លួនទៅនឹងពន្ធ ៥០% ពីអាម៉េរិក

បរទេស៖​ យោងតាមប្រភពព័ត៌មានពី Al Jazeera បានរាយការណ៍ថា ឥណ្ឌា បានប្រកាសកាត់បន្ថយពន្ធលើទំនិញប្រើប្រាស់រាប់រយមុខចាប់ពីសាប៊ូ រហូតដល់រថយន្តធុនតូច ដើម្បីជំរុញតម្រូវការក្នុងស្រុក និងទប់ទល់ពីទណ្ឌកម្មពន្ធគយដល់ទៅ ៥០% របស់ប្រធានាធិបតីអាម៉េរិក Donald Trump។

កាលពីខែសីហា ការដាក់ពន្ធដល់ទៅ ៥០%​ របស់អាម៉េរិកលើការនាំចូលពីឥណ្ឌាបានចូលជាធរមាន ដែលបង្កើនការភ័យខ្លាចចំពោះការធ្លាក់ចុះសេដ្ឋកិច្ច។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ឥណ្ឌា Nirmala Sitharaman បានប្រកាសថា ពន្ធលើទំនិញ និងសេវាកម្ម (GST) ត្រូវបានកែសម្រួលឡើងវិញ ដើម្បីសម្រួលប្រព័ន្ធពន្ធ ៤ ទម្រង់ដ៏ស្មុគស្មាញរបស់ឥណ្ឌា និងកាត់បន្ថយការយកពន្ធលើវិស័យនានា។ ក្រុមប្រឹក្សាដែលដឹកនាំដោយ Sitharaman បានអនុម័តរចនាសម្ព័ន្ធអត្រាពន្ធពីរទម្រង់គឺ ៥% និង ១៨% ខណៈដែលរចនាសម្ព័ន្ធចាស់មាន ៤ ទម្រង់ គឺ ៥%, ១២%,១៨%, និង ២៨%។

កំណែទម្រង់ពន្ធលើទំនិញ និងសេវាកម្ម (GST) ត្រូវបានអនុម័តដោយកាត់បន្ថយពន្ធលើទំនិញប្រើប្រាស់ដូចជា ថ្នាំដុសធ្មេញ និងសាប៊ូកក់សក់ពី ១៨% មកត្រឹម​ ៥% ប៉ុណ្ណោះ ហើយរថយន្តខ្នាតតូច ម៉ាស៊ីនត្រជាក់ និងទូរទស្សន៍ពី ២៨% មកត្រឹម ១៨%។ លើសពីនេះ ការធានារ៉ាប់រងអាយុជីវិត និងសុខភាពនឹងមិនជាប់ពន្ធនោះទេ។ ការកាត់បន្ថយពន្ធ GST មិនពាក់ព័ន្ធទៅនឹងភាពចលាចលបង្កដោយពន្ធពីខាងក្រៅសុទ្ធសាធនោះទេ ប៉ុន្តែជាផ្នែកមួយនៃកំណែទម្រង់ដែលបានគ្រោងទុកជាយូរមកហើយ។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលឥណ្ឌាបានប៉ាន់ប្រមាណថា សេដ្ឋកិច្ចអាចនឹងខាតបង់ប្រាក់ចំនួន ៤៨០ ពាន់លានរូពី (៥,៤៩ ពាន់លានដុល្លារ) ខណៈដែលវិធានការនេះនឹងត្រូវបានអនុវត្តចាប់ពីថ្ងៃទី ២២ ខែកញ្ញា ដែលជាថ្ងៃដំបូងនៃពិធីបុណ្យហិណ្ឌូ Navratri ។ យ៉ាងណាមិញ គេរំពឹងថា វានឹងជំរុញការប្រើប្រាស់ក្នុងស្រុកដោយសារតែការកាត់បន្ថយពន្ធ GST គួបផ្សំជាមួយនឹងការកាត់បន្ថយពន្ធផ្ទាល់ខ្លួនកាលពីខែកុម្ភៈ។

លោក Soumya Kanti Ghosh ប្រធានសេដ្ឋវិទូនៅ SBI បាននិយាយថា ពលរដ្ឋក្នុងស្រុកអាចនឹងចំណាយបន្ថែមទៀត ដែលជំរុញដល់ការប្រើប្រាស់ក្នុងស្រុក ប៉ុន្តែវាគឺជាសញ្ញាវិជ្ជមាន និងមិនប៉ះពាល់ ឬ ស្ទើរតែគ្មានទៅដល់ចំណូលរបស់រដ្ឋាភិបាលនោះទេ។

ជាមួយគ្នានេះគេរំពឹងថា ការផ្លាស់ប្តូរអត្រាពន្ធរបស់រដ្ឋាភិបាលឥណ្ឌ នឹងជំរុញដល់ការលក់របស់ក្រុមហ៊ុនដែលផ្គត់ផ្គង់ទំនិញប្រើប្រាស់ ដូចជា ក្រុមហ៊ុន Hindustan Unilever, ក្រុមហ៊ុន Godrej Industries និងក្រុមហ៊ុនអេឡិចត្រូនិកប្រើប្រាស់ដូចជា Samsung Electronics LG Electronics និង Sony ។ ក្រៅពីនេះ ក្រុមហ៊ុនផលិតរថយន្តដូចជា Maruti, Toyota Motor, និង Suzuki Motor ប្រៀបបានជាអ្នកឈ្នះរង្វាន់ធំ។

សូមបញ្ជាក់ថា ការកាត់បន្ថយពន្ធបានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi អំពាវនាវឲ្យប្រទេសមានការពឹងផ្អែកលើខ្លួនឯងឲ្យកាន់តែខ្លាំង និងបានសន្យាថា នឹងកាត់បន្ថយពន្ធ GST ដើម្បីទប់ទល់នឹងពន្ធអាម៉េរិករហូតដល់ ៥០%។ បន្ទាប់ពីការកាត់បន្ថយពន្ធត្រូវបានប្រកាសកាលពីថ្ងៃពុធ នៅក្នុងការធ្វើកំណែទម្រង់យ៉ាងទូលំទូលាយនេះនឹងធ្វើឱ្យជីវិតរស់នៅរបស់ពលរដ្ឋឥណ្ឌាកាន់តែប្រសើរឡើង និងធានាភាពងាយស្រួលនៃការធ្វើអាជីវកម្មទាំងអស់គ្នា ជាពិសេសពាណិជ្ជករខ្នាតតូច ក៏ដូចជាអាជីវកម្មធំៗ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *