ឥណ្ឌាទទួលបានភ្លើងខៀវក្នុងការអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ទី៥ ជាមួយនឹងប្រាក់វិនិយោគជិត២០០លានដុល្លារ

បរទេស ៖ សេចក្តីប្រកាសមួយដោយរដ្ឋាភិបាលឥណ្ឌាកាលពីថ្ងៃអង្គារបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Rajnath Singh បានចុះហត្ថលេខារួចរាល់ហើយអនុញ្ញាតឲ្យមានការចាប់ផ្តើមកម្មវិធីអភិវឌ្ឍទៅលើបច្ចេកវិទ្យាយន្តហោះប្រយុទ្ធម៉ូដែល Advanced Medium Combat Aircraft (AMCA) ដែលនឹងក្លាយទៅជាយន្តហោះចម្បាំងជំនាន់ទី៥របស់ខ្លួន។

គម្រោងវិនិយោគដែលមានទឹកប្រាក់ដំបូងប្រមាណជា១៧៥លានដុល្លារនឹងត្រូវគ្រប់គ្រងដោយទីភ្នាក់ងារអភិវឌ្ឍបច្ចេកវិទ្យាអាកាសចរណ៍ ឬ Aeronautical Development Agency​ និងមានការចូលរួមដេញថ្លៃជាមួយនឹងក្រុមហ៊ុនដៃគូអាជីវកម្មឯកជន និងរដ្ឋនានាផងដែរ។

តាមប្រភពដដែលបានឲ្យដឹងទៀតថា AMCA គឺជាគម្រោងអភិវឌ្ឍយន្តហោះក្នុងស្រុករបស់ឥណ្ឌាដើម្បីអាចទទួលបាននូវបច្ចេកវិទ្យាយន្តហោះចម្បាំងដ៏ទំនើបដែលមានសមត្ថភាពប្រយុទ្ធច្រើនមុខងារ ក៏ដូចជាមុខងារហោះហើរលឿនជាងសម្លេងសម្រាប់យកទៅដាក់ឲ្យប្រតិបត្តិការកងកម្លាំងទ័ពជើងទឹក និងកងទ័ពអាកាសរបស់ឥណ្ឌា។

នៅក្នុងគម្រោងការអភិវឌ្ឍនេះផងដែរ សម្រាប់ឳកាសដេញថ្លៃនឹងត្រូវផ្តល់ឲ្យដោយមានតម្លាភាពបំផុត ទាំងក្រុមហ៊ុនឯកជន និងក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋដើម្បីប្រកួតប្រជែងគ្នាដែលក្នុងនោះអ្នកចូលរួមអាចដេញថ្លៃដោយឯករាជ្យ ឬក្នុងលក្ខខណ្ឌបណ្តាក់ទុនរួមគ្នា ឬជាផ្នែកមួយនៃសម្ព័ន្ធក្រុមហ៊ុន ហើយបើមិនមានអ្វីប្រែប្រួលទេនោះ យន្តហោះជំនាន់៥របស់ឥណ្ឌានេះនឹងមានកន្លែងអង្គុយសម្រាប់តែពីឡុតម្នាក់ប៉ុណ្ណោះ ឬ Single Seat ជាមួយនឹងម៉ាស៊ីនភ្លោះ ដែលមានមុខងារអាចវាយប្រហារគ្រប់ប្រភេទទីតាំងរួមទាំងការវាយប្រហារលើអាកាស ការវាយប្រហារលើទីតាំងផ្ទាល់ដី និងការការពារដែនអាកាស ព្រមទាំងការធ្វើសង្គ្រាមបែបអេឡិចត្រូនិកផងដែរ។

គួរឲ្យដឹងដែរថា កម្មវិធីអភិវឌ្ឍយន្តហោះចម្បាំងនេះ បានទទួលការអនុម័តជាគោលការណ៍ពីគណៈកម្មាធិការនៃខុទ្ទកាល័យទទួលបន្ទុកកិច្ចការងារសន្តិសុខ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Narendra Modi កាលពីឆ្នាំមុនមកម្ល៉េះ។

កងទ័ពអាកាសរបស់ឥណ្ឌាជាយូរមកហើយគឺបានពឹងផ្អែកតែទៅលើយន្តហោះចម្បាំងដែលរចនាដោយប្រទេសរុស្ស៊ី រួមទាំងយន្តហោះចម្បាំង Su-30MKI និង MiG-29 ប៉ុណ្ណោះ ប៉ុន្តែក្រោយមកប្រទេសឥណ្ឌាបានផលិត Su-30MKI កាលពីឆ្នាំ២០០៤ ក្រោមអាជ្ញាប័ណ្ណរបស់រុស្ស៊ី។ Hindustan Aeronautics Limited គ្រប់គ្រងដោយរដ្ឋបានផលិតយន្តហោះនេះប្រមាណជាជាង២០០គ្រឿង ហើយបច្ចុប្បន្ននេះវាគឺជាឆ្អឹងខ្នងដ៏សំខាន់នៃកងទ័ពអាកាសឥណ្ឌា។

ឥណ្ឌាមានបំណងចង់ឲ្យសម្រេចបាននូវគំរូដើមដំបូងរបស់ AMCA នៅត្រឹមឆ្នាំ២០២៧ ដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់សាកល្បងទាំងបច្ចេកវិទ្យា និងការបំពាក់អាវុធ រួចរាល់មុននឹងចាប់ផ្តើមផលិតកម្មនៅឆ្នាំ២០៣៥។ កងកម្លាំងអាកាសឥណ្ឌាមានបំណងបញ្ជាទិញយន្តហោះចម្បាំងជំនាន់ថ្មីនេះយ៉ាងហោចណាស់១២៥គ្រឿងនៅក្នុងដំណាក់កាល២ផ្សេងគ្នា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

Leave a Reply

Your email address will not be published.Required fields are marked *