បរទេស៖ ប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី លោក Joko Widodo នៅក្នុងសប្ដាហ៍នេះបានអះអាងថា រដ្ឋាភិបាលរបស់លោកបានអនុម័តកញ្ចប់ប្រាក់របស់ជាតិប្រមាណជា ២៧០៨,៧ ទ្រីលានលុយរូពីឥណ្ឌូនេស៊ី ឬត្រូវជា១៨៥,៥៣ពាន់លានដុល្លារសម្រាប់ប្រើប្រាស់នៅក្នុងឆ្នាំ២០២២ខាងមុខ ដើម្បីស្ដារកំណើនសេដ្ឋកិច្ចជាតិឡើងវិញ។

លោកប្រធានាធិបតីបានបញ្ជាក់ទៀតថា កញ្ចប់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះនឹងត្រូវប្រើប្រាស់ផ្តោតសំខាន់ទៅលើកិច្ចការងារគ្រប់គ្រង និងដោះស្រាយការពារទៅដល់ក្រុមមនុស្សដែលងាយរងគ្រោះដោយក្នុងរដ្ឋបាលថ្នាក់កណ្តាលនឹងអាចទទួលបាន ១ ៩៣៨,៣ ទ្រីលានរូពីសម្រាប់យកទៅចំណាយ ខណៈដែលប្រាក់ប្រមាណជា ៧៧០,៤ ទ្រីលានរូពីផ្សេងទៀតនឹងប្រើប្រាស់សម្រាប់ការងារតាមតំបន់ និងថ្នាក់ភូមិ។

ក្រៅពីនោះថវិកាប្រមាណជា ៥៤១,៧ ទ្រីលានរូពីនឹងត្រូវប្រើប្រាស់នៅក្នុងវិស័យអប់រំប្រមាណជា ២៥៥,៣ ទ្រីលានរូពី ប្រើប្រាស់នៅក្នុងវិស័យសុខាភិបាលប្រមាណជា ៤២៧,៥ ទ្រីលានរូពី នឹងត្រូវប្រើប្រាស់សម្រាប់កិច្ចការងារគាំទ្រដល់សង្គមព្រមទាំងប្រមាណជា ៣៨៤,៨ ទ្រីលានរូពីទៀតនឹងត្រូវប្រើប្រាស់សម្រាប់កិច្ចការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាតិ។
ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះក៏ត្រូវបានគេព្យាករណ៍ទុកផងដែរថា នឹងជួបបញ្ហាឱនភាពថវិកាជាតិដល់ទៅ ៤,៨៥ភាគរយសម្រាប់ឆ្នាំ២០២២ខាងមុខនេះ ខណៈដែលផលិតផលក្នុងស្រុកសរុប (GDP) អាចនឹងមានឱនភាពប្រមាណជា៣ភាគរយនៅក្នុងឆ្នាំ២០២៣៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/07/2026
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content