មន្រ្តីជាន់ខ្ពស់នៃក្រុមប្រទេសអភិវឌ្ឍទាំង៧ (G-7) បាននិយាយកាលពីថ្ងៃសប្ដាហ៍មុនថា ថ្នាក់ដឹកនាំ ក៏ដូចជាបណ្តាសមាជិករបស់ខ្លួនចង់សម្រេចបានយន្តការកំណត់តម្លៃប្រេងដែលនាំចេញដោយរុស្ស៊ីឱ្យបានមុនថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២២ នៅពេលទណ្ឌកម្មបិទការនាំចូលប្រេងពីរុស្ស៊ីរបស់សហភាពអឺរ៉ុបចូលជាធរមាន។

មន្រ្តីដដែលបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ៖
”គោលដៅនៅទីនេះគឺដើម្បីធ្វើឱ្យស្របតាមពេលវេលាដែលសហភាពអឺរ៉ុបបានដាក់ឱ្យដំណើរការរួចហើយ។ យើងចង់ធ្វើឱ្យប្រាកដថា យន្តការកំណត់តម្លៃចូលជាធរមានក្នុងពេលតែមូយ។ ប្រទេស G-7 ដែលរួមមានសហរដ្ឋអាមេរិក កាណាដា ជប៉ុន អាល្លឺម៉ង់ បារាំង អ៊ីតាលី និងអង់គ្លេស និយាយកាលពីខែមុនថា ពួកគេនឹងពិចារណាកំណត់តម្លៃប្រេងឆៅរបស់រុស្ស៊ី ដើម្បីទប់ស្កាត់ប្រាក់ចំណូលពីប្រេង ដែលរុស្ស៊ីប្រើជាជំនួយដល់ការឈ្លានពានរបស់ខ្លួននៅអ៊ុយក្រែន”

ចាប់តាំងពីពេលនោះមក មានកិច្ចប្រឹងប្រែងផ្សេងៗ ដើម្បីឱ្យមានការសហការពីចិន និងឥណ្ឌា ដែលបង្កើនការទិញប្រេងពីរុស្ស៊ីក្នុងតម្លៃថោកជាងទីផ្សារអន្តរជាតិរួចស្រេច។
មន្ត្រី G-7 ដដែលនិយាយថា ៖
”យើងបានឮរួចមកហើយ ពីបណ្ដាប្រទេសអាស៊ីមួយចំនួន ដែលចាប់អារម្មណ៍ក្នុងការចូលរួម ឬការយល់ដឹងកាន់តែច្បាស់ អំពីចំនួនតម្លៃដែលនឹងត្រូវកំណត់ ដើម្បីពង្រឹងការចរចារបស់ពួកគេ ជាមួយរុស្ស៊ី លើកិច្ចសន្យានាពេលអនាគត។ ការកំណត់តម្លៃប្រេងនឹងបើកបង្ហាញជាសាធារណៈដោយមិនមានការលាក់បាំង”
គួរកត់សម្គាល់ថា G-7 ចង់ឱ្យតម្លៃប្រេងឆៅរបស់រុស្ស៊ី ត្រូវបានកំណត់ដោយសមាជិកនៃក្រុមអ្នកទិញលើសកម្រិតនៃតម្លៃផលិតកម្មរបស់រុស្ស៊ី ដើម្បីជំរុញឱ្យក្រុងម៉ូស្គូបន្តផលិតកម្មប្រេងរបស់ខ្លួន ប៉ុន្តែតម្លៃនោះត្រូវទាបជាងទីផ្សារ។ តាមរយៈយន្តការនេះ រុស្ស៊ីនឹងប្រឈមមុខ ជម្រើសដ៏លំបាកមួយ រវាងការយល់ព្រមទម្លាក់តម្លៃដើម្បីបន្តប្រាក់ចំណូល និងការបាត់បង់ចំណូល ឬស្ទើរតែគ្មានប្រាក់ចំណូលនៅពេលទណ្ឌកម្មអឺរ៉ុបចូលជាធរមាន។
ដូច្នេះមានន័យថា រុស្ស៊ី នឹងមានការលំបាកក្នុងការលក់ប្រេងទៅកន្លែងផ្សេងទៀត ដោយសារតែទណ្ឌកម្មរបស់សហភាពអឺរ៉ុប ហាមប្រាមលើសេវាកម្មហិរញ្ញវត្ថុទាំងអស់ ដែលភ្ជាប់ទៅនឹងពាណិជ្ជកម្មប្រេងរបស់ប្រទេសមួយនេះ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា មិនអនុញ្ញាតឱ្យមានរោងចក្រផលិតបារីអេឡិចត្រូនិកឡើយ បើទោះបីក្នុងគោលដៅនាំចេញក៏ដោយ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 07/10/2026
កម្ពុជា មិនអនុញ្ញាតឱ្យមានរោងចក្រផលិតបារីអេឡិកត្រូនិកឡើយ

អបអរសាទរ សាខាទាំង ១៦ អតីតសាខារបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ទទួលបានការអនុម័តពីធនាគារជាតិ នៃកម្ពុជា បំប្លែងទៅជាសាខារបស់ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 07/10/2026
អបអរសាទរ សាខាទាំង ១៦ អតីតជាសាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ដែលទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា បំប្លែងទៅជាសាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការព្រមគ្នាក្នុងថ្ងៃតែមួយ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦។ បច្ចុប្បន្ននេះ សាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា សរុបកើនឡើងទៅចំនួន ៨០ សាខាទូទាំងប្រទេស។ សាខាថ្មីទាំង

ការលើកកម្ពស់ស្តង់ដារសុវត្ថិភាពអគ្គិភ័យសម្រាប់អគារនៅកម្ពុជា ជាមួយគណៈស្ថាបត្យករកម្ពុជា និង Jotun
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 07/10/2026
ភ្នំពេញ ៖ Jotun Cambodia កាលពីពេលថ្មីៗនេះ បានរៀបចំកម្មវិធី Fire Protection Insight Series 2026 ដោយបានប្រមូលផ្តុំសមាជិកនៃ Board of Architects Cambodia (គណៈស្ថាបត្យករកម្ពុជា) សមាគមស្ថាបត្យករខ្មែរ Architects Association
ស្នើសេវារំលស់ម៉ូតូ អិលអូអិលស៊ី គ្រប់ម៉ាក គ្រប់ស៊េរី! សេវារដ្ឋបាល ចាប់ពី 0%ឡើងទៅ! ផ្តល់ជូនពិសេស សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌនេះប៉ុណ្ណោះ!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 07/10/2026
ភ្នំពេញ ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជាពេលវេលាដ៏មានអត្ថន័យសម្រាប់ការជួបជុំក្រុមគ្រួសារ និងការធ្វើដំណើរទៅស្រុកកំណើត អិលអូអិលស៊ី សូមផ្តល់ជូនប្រូម៉ូសិនពិសេសលើសេវារំលស់ម៉ូតូ ដើម្បីជួយឱ្យអតិថិជនកាន់តែងាយស្រួលក្នុងការក្លាយជាម្ចាស់ម៉ូតូសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងការធ្វើដំណើរប្រកបដោយផាសុកភាព។ តាមរយៈប្រូម៉ូសិននេះ អតិថិជនអាចស្នើសេវារំលស់លើម៉ូតូសាំង និងម៉ូតូអគ្គិសនីគ្រប់ម៉ាក គ្រប់ស៊េរី ទាំងម៉ូតូថ្មី និងម៉ូតូមួយទឹកមានស្លាកលេខ ដោយទទួលបានអត្ថប្រយោជន៍ជាមួយ ប្រាក់ចូលរួមមុន និងសេវារដ្ឋបាលចាប់ពី 0% ឡើងទៅ

អាម៉េរិក និងក្រុមហ៊ុន Anduril រួមគ្នាវិនិយោគ ៦,៦ ពាន់លានដុល្លារ ពង្រីកសមត្ថភាពផលិតនាវាមុជទឹក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/10/2026
ដ្ឋាភិបាលសហរដ្ឋអាម៉េរិក និងក្រុមហ៊ុនបច្ចេកវិទ្យាយោធា Anduril គ្រោងវិនិយោគរួមគ្នាប្រមាណ ៦,៦ ពាន់លានដុល្លារ ដើម្បីពង្រីកសមត្ថភាពផលិតនាវាមុជទឹក និងគ្រឿងបន្លាស់គាំទ្រសម្រាប់កងទ័ពជើងទឹកអាម៉េរិក

សម្ព័ន្ធមិត្ត ៣ ប្រទេស ពង្រាយយន្តហោះចម្បាំង ១០០គ្រឿង វាយប្រហារក្រុមហ៊ូទីនៅយេមែន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/10/2026
យន្តហោះចម្បាំងសរុបប្រមាណ ១០០គ្រឿង របស់កងកម្លាំងយោធាមកពីប្រទេសអារ៉ាប៊ីសាអូឌីត តួគី និងប៉ាគីស្ថាន បានចូលរួមក្នុងការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហ៊ូទី (Houthi) នៅប្រទេសយេមែន ក្រោមប្រតិបត្តិការដែលមានឈ្មោះថា «Operation Dawn of Yemen»





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content